ប្រធានក្រុមធនាគារពិភពលោក លាលែង

ប្រធានក្រុមធនាគារពិភពលោក ប្រកាសលាលែងពីតំណែង


លោក ជីម យ៉ុង គីម ប្រធានក្រុមនៃធនាគារពិភពលោក កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងចុះចេញពីតំណែង ជាប្រធានក្រុមនៃធនាគារពិភពលោកនៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពីលោកបានកាន់តំណែងនេះ អស់រយៈពេលជាង៦ឆ្នាំមកហើយ។
លោក ជីម យ៉ុង គីម ប្រធានក្រុមនៃធនាគារពិភពលោក កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងចុះចេញពីតំណែង ជាប្រធានក្រុមនៃធនាគារពិភពលោក (elcohetealaluna.com)
ដោយ

ការប្រកាស​​លាលែង​​របស់​លោក ជីម យ៉ុង គីម បាន​ធ្វើ​ឲ្យ​មានការ​​​ភ្ញាក់​​ផ្អើល​ ព្រោះថា​លោកទើបត្រូវ​បាន​ជ្រើស​​តាំង​សម្រាប់​​ជា​ប្រធាន​​នៅអាណត្តិ​ទី២ សម្រាប់​​រយៈពេល​៥ឆ្នាំ​បន្ត​ទៀត ប៉ុន្ដែ បែរជា​លោក​​សម្រេច​​ចិត្ត​​បញ្ចប់​​តំណែង​នេះ​ទៅវិញ។

ទោះយ៉ាងណា មិនទាន់​មានការបញ្ជាក់​លម្អិត​នៅឡើយទេ អំពី​មូលហេតុ​ដែលជំរុញ​ឲ្យ​​លោក ជីម យ៉ុង គីមដក​ខ្លួន​ពី​​តំណែង​ប្រធាន​ក្រុម​ធនា​គារ​ពិភពលោក​នេះ។ 

ប៉ុន្ដែ បើតាម​​ការបញ្ជាក់​​ពីធនាគារ​ពិភពលោក បន្ទាប់ពី​ការ​ចាក​ចេញនេះ លោក យ៉ុង គីម នឹង​ទៅ​ចូលរួមជាមួយ​នឹង​​ក្រុមហ៊ុន​​មួយ ដែលផ្ដោត​សំខាន់​​លើការ​​បង្កើន​​ការវិនិយោគ​​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ នៅក្នុង​ប្រទេស​​កំពុង​​អភិវឌ្ឍន៍ ហើយ​​លោក គីម ​នឹងចូល​​ទៅធ្វើ​ការងារ​​នៅក្នុង​ក្រុមហ៊ុន​នោះ ជាតំណែង​​អ្វីនោះ នឹងត្រូវ​​ធនាគារ​ពិភពលោក ប្រកាស​​នៅពេល​ឆាប់ៗ​ខាងមុខនេះ។

បើ​តាម​សេចក្ដីថ្លែងការណ៍ រប​ស់ធនាគារ​ពិភពលោក បានបញ្ជាក់ថា ក្នុង​អំឡុង​ពេល​លោក ជីម យ៉ុង គីម លាលែង​ពីតំណែង លោកស្រី គ្រីស្តាលីណា ចតហ្គាវ៉ា ដែល​បច្ចុប្បន្ន ជានាយិកា​ប្រតិបត្តិ​ធនាគារ​ពិភពលោក នឹងឡើង​ត្រូវតែង​តាំង​ជាប្រធាន​ក្រុម​ស្ដីទី ដោយ​នឹង​ចាប់​ផ្ដើម​ឡើង​នៅថ្ងៃ​ទី ១ ខែកុម្ភៈ ខាងមុខ។

នៅក្នុង​​សេចក្ដីថ្លែង​ការណ៍ លោក យ៉ុង គីម បានលើក​ឡើងថា ”វាជាកិត្ដិយស​ដ៏ធំធេង​មួយដែល​ខ្ញុំត្រូវធ្វើជា​ប្រធាន​នៃស្ថាប័ន​ដ៏អស្ចារ្យនេះ ដែលពោរពេញ​ទៅដោយ​មនុស្ស​ដែលមាន​ឆន្ទៈ​ខ្ពស់​ដើម្បី​បេសកកម្ម​បញ្ចប់​ភាពក្រីក្រ​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង"។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ចង់ក្លាយជាកំពូលប្រទេសអភិវឌ្ឍន៍កសិកម្មខ្លាំងក្លា នៅក្នុងរយៈពេល១០ឆ្នាំ

ព័ត៌មាន
ប្រទេសវៀតណាម បានបង្ហាញពីមហិច្ឆតារបស់ខ្លួនចង់ក្លាយជាប្រទេសមានការអភិវឌ្ឍលើវិស័យកម្ម ខ្លាំងក្លា ក្នុងចំណោមកំពូលប្រទេសទាំង ១៥ នៅលើពិភពលោក នៅ…

វៀតណាម និង រុស្ស៊ី គ្រោងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២០

ព័ត៌មាន
ប្រទេសវៀតណាម និងប្រទេសរុស្ស៊ី បានព្រមព្រៀងគ្នាឈានទៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ ២០២០ខាងមុខនេះ ខណៈដែលកាលពីឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ