អាកាសចរណ៍-វៀតណាម

អាកាសចរណ៍ Vietjet វៀតណាម ខ្ចី​ឥណទាន​​ពី​ធនាគារកូរ៉េនិង​ចិន ដើម្បី​បង្កើន​ចំនួន​យន្តហោះ​ទំនើបៗ


ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះកិច្ចព្រមព្រៀង​លើ​កម្ចី​អន្តរជាតិ​រួម​បញ្ចូល​គ្នា រយៈពេល​មធ្យម និង​រយៈពេល​វែង​ ជាមួយ​នឹង​អត្រា​ការប្រាក់​មួយ​ក្នុង​ចំណោម​អត្រា​ការ​ប្រាក់​ដ៏​ទាប​បំផុត នៅលើ​ទីផ្សារ​សព្វ​ថ្ងៃ​។
Vietjet ជាក្រុមហ៊ុន​អាកាសចរណ៍ឯកជន​ធំ​ជាង​គេ​បំផុតនៅ​វៀតណាម។
ដោយ

ធនាគារអន្តរជាតិ រួមមាន Woori Bank និង KEB Hana Bank របស់​ប្រទេស​សកូរ៉េ​ខាងត្បូង និង ធនាគារ ICBC របស់​ប្រទេស​ចិន បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថ​លេខា​នេះ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏​បានឈាន​ដល់​ការព្រមព្រៀង​លើ​ការគាំទ្រ​ហិរញ្ញវត្ថុ​ឥណទាន​ជាមួយនឹង​ធនាគារ Woori ផងដែរ ដែល​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ ពោល​គឺ​ដើរ​តួ​ក្នុង​នាម​ជា​អ្នក​សម្រប​សម្រួល​លើ​ការរៀបចំ​កម្ចី​រួម​បញ្ចូល​គ្នា​តែ​មួយ​នេះ។ 

កម្ចីរួមបញ្ចូលគ្នាតែ​មួយ​នេះ មានទឹកប្រាក់សរុប​ចំនួន ១៤០​លាន​ដុល្លារ​អាមេរិក ហើយ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet កំពុង​គ្រោង​ស្នើ​សុំ​កម្ចី​ក្នុង​ទឹក​ប្រាក់ ១០០​លាន​ដុល្លារ​បន្ថែម​ទៀត ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ធនាគារ​អន្តរជាតិ​មួយ​ផ្សេង​ទៀត ក្នុង​ពេល​ឆាប់ៗ​នេះ។ 

កិច្ចព្រមព្រៀង​ឥណទាន​ទាំង​នេះ នឹង​ជួយ​បង្កើន​ប្រភព​​ទុន​ជា​រូបិយប័ណ្ណ​អន្តរជាតិ ​រយៈពេល​មធ្យម និងវែង របស់​ក្រុមហ៊ុន Vietjet ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការ​បង្កើន​ចំនួន​យន្តហោះ​ទំនើបៗ​របស់​ខ្លួន។ 

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេលើទីផ្សារក្នុងស្រុក និងបន្តពង្រឹងទីតាំងរបស់ខ្លួនលើទីផ្សារអន្តរជាតិឥតឈប់ឈរ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រាក់ចំណូល និងប្រាក់ចំណេញដុលរបស់ Vietjet បានកើនឡើងក្នុងអត្រាជាមធ្យមចំនួន ៥០%។ 

បើយោងទៅតាមអង្គភាពអង្កេតក្នុងវិស័យអាកាសចរណ៍ AirFinance Journal ក្រុមហ៊ុន Vietjet ទទួលបានពិន្ទុ BBB និងបានឈរក្នុងចំណាត់ថ្នាក់ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង៥០ក្នុងពិភពលោក សម្រាប់ភាពរឹងមាំផ្នែកហិរញ្ញប្បទាន ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា នៅឆ្នាំ២០១៩នេះ។ 

អត្រាប្រាក់ចំណេញរបស់ Vietjet ត្រូវបានចាត់ថ្នាក់ក្នុងកម្រិត A ដោយអង្គភាព AirFinance ដែលនាំឲ្យ Vietjet ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង៣ក្នុងពិភពលោក។ 

សមាមាត្រសាច់ប្រាក់បច្ចុប្បន្នស្ថិតក្នុងកម្រិត ១,៣ សមាមាត្ររវាងបំណុល និងភាគលាភ ស្ថិតក្នុងកម្រិត ០,៦ ក្នុងនោះ ភាគលាភមានចំនួនទឹកប្រាក់ ៦៤០លានដុល្លារអាមេរិក ហើយទ្រព្យសម្បត្តិមានចំនួនជាទឹកប្រាក២ពាន់លានដុល្លារ។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា Vietjet ក៏ទទួលបានពានរង្វាន់ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍គិតថ្លៃសេវាទាបក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ (Asia Pacific LCC Airline of the Year) ដោយមជ្ឈមណ្ឌលសម្រាប់អាកាសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា CAPA ផងដែរ៕




អត្ថបទបន្ទាប់


មហាសេដ្ឋី​ម៉ាឡេស៊ី Tony Fernandes បង្ហាញ​ពី​ផែនការ​ពង្រីក​ការវិនិយោគ​ក្រុមហ៊ុន AirAsia នៅ​កម្ពុជា

ក្រុមហ៊ុន​អាកាសចរណ៍ AirAsia របស់​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ គ…

កូរ៉េខាងត្បូង​បើក​ការហោះហើរត្រង់​ពីសេអ៊ូល មកកាន់ ​កោះភូកុក (កោះត្រល់)

ក្រុមហ៊ុន​អាកាសចរណ៍​ធូរថ្លៃ​របស់​កូរ៉េ​ខាងត្បូង ឈ្មោះ ជេជូ អ៊ែរ (Jeju Air) នាសប្ដាហ៍មុន​នេះ បាន​​ចាប់​​ផ្តើម​ជើង​ហោះហើរ​ត្រង់​ពី​ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ