នៅត្រីមាសទី២ នេះ ក្រុមហ៊ុន Vietjet ទទួលបានប្រាក់ចំណូលពីការដឹកជញ្ជូនតាមផ្លូវអាកាសចំនួនប្រមាណ ៨៤,៥លានដុល្លារសហរដ្ឋអាមេរិក ដែលធ្លាក់ចុះ ៥៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៤៨ លានដុល្លារ។
បើគិតត្រឹម ៦ ខែដើមឆ្នាំនេះ អាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុន បានខាតបង់ទឹកប្រាក់ចំនួនប្រមាណ ៩០,៥លានដុល្លារ ដែលត្រូវបានចាត់ទុកថាជាការខាតបង់តិចតួច បើធៀបនឹង ឧស្សាហកម្មអាកាសចរណ៍សកលលោកទាំងមូល ដែលខាតបង់អស់ជាទឹកប្រាក់រហូតដល់ទៅជាង ៨៤ ពាន់ លានដុល្លារ។
ដើម្បីទ្រទ្រង់ដល់លំហូរសាច់ប្រាក់របស់ខ្លួន ក្រុមហ៊ុន Vietjet បានស្វះស្វែងរកដៃគូ និងដាក់ចេញនូវ ដំណោះ ស្រាយផ្នែហិរញ្ញវត្ថុផ្សេងៗ ដូចជាការផ្ទេរទ្រព្យសកម្ម និងការវិនិយោគផ្នែកហិរញ្ញវត្ថុ ដែលទាំងអស់នេះបានជួយ ឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ៥០,៤លានដុល្លារ ដោយក្នុងនោះ ប្រាក់ចំណេញជារួមគឺមានទំហំទឹកប្រាក់ប្រមាណ ៣,២លានដុល្លារ នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២០។ លទ្ធផលទាំងនេះអាចសម្រេចទៅបានក៏អាស្រ័យដោយសារមូលដ្ឋានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពរឹងមាំ ដែលក្រុមហ៊ុនបានពង្រឹងក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ។
ប្រទេសវៀតណាម បានបើកឲ្យមានការហោះហើរក្នុងស្រុកឡើងវិញកាលពីខែមិថុនាកន្លងទៅនេះ ហើយក្រុម ហ៊ុន Vietjet ក៏បានចាប់ផ្ដើមបណ្ដាញហោះហើរក្នុងស្រុករបស់ខ្លួនឡើងវិញ ដោយមានការហោះហើរចំនួន ៣០០ ជើងហោះហើរក្នុងមួយថ្ងៃ ពោលគឺបានកើនឡើងរហូតដល់ទៅ ៥ ដង បើធៀបនឹងពេលវេលាដែលកូវីដ-១៩ កំពុងរាលដាលពេញបន្ទុកក្នុងប្រទេសវៀតណាម។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបន្ថែមផ្លូវហោះហើរចំនួន ៨ ទៀត ដើម្បីបំពេញតាមកំណើននៃការធ្វើដំណើរក្នុង ស្រុក ដូច្នេះ បណ្ដាញផ្លូវហោះហើរក្នុងស្រុកសរុបរបស់ក្រុមហ៊ុន គឺមានចំនួន ៥២ ផ្លូវហោះហើរ។ កាលពីខែ មិថុនា ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរចំនួន ១,២ លាននាក់ ដែលជាការងើបឡើងវិញប្រកបដោយ ភាពវិជ្ជមានសម្រាប់ទីផ្សារហោះហើរក្នុងស្រុក។
ក្រុមហ៊ុន Vietjet បាននិងកំពុងអនុវត្តនូវវិធានការសន្សំការចំណាយ ដោយក្នុងនោះ ការចំណាយបានធ្លាក់ចុះជា មធ្យមចំនួន ៥៥% ដោយសារតែមានការកាត់បន្ថយទំហំប្រតិបត្តិការប្រមាណ ៣០%-៣៥% ហើយការចំណាយ លើសេវានានា បានធ្លាក់ចុះ ប្រមាណ ២០% - ២៥%។ ជាពិសេស កាលពីខែឧសភា ក្រុមហ៊ុន Vietjet បានស្តុក ប្រេងឥន្ធនៈទុកដោយជោគជ័យ ក្នុងឱកាសដែលតម្លៃប្រេងធ្លាក់ចុះ ដែលជ័យដល់ការកាត់បន្ថយចំណាយបាន ២៥% ធៀបនឹងតម្លៃទីផ្សារ។ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន គិតជាទឹកប្រាក់គឺ ប្រមាណ ២,០៧៥ពាន់លានដុល្លារ ដែលក្នុងនោះ ភាគហ៊ុនរបស់ម្ចាស់ក្រុមហ៊ុន គឺមានទំហំទឹកប្រាក់ប្រមាណ ៧៤៥លានដុល្លារ ។
ក្រុមហ៊ុនក៏មានភាពសកម្មលើវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ដោយបានអនុវត្ត នូវដំណោះស្រាយ ជាច្រើនចាប់តាំងពីដើមឆ្នាំ ២០២០ មកម៉្លេះ។ ក្នុងនោះរួមមាន ការពង្រីកអាជីវកម្មដឹកជញ្ជូនទំនិញ បង្កើតផលិតផល SkyBoss និងសេវាកម្មបន្ទាប់បន្សំ ការផ្ដល់ប័ណ្ណ “Power Pass” ជាសំបុត្រឡើងជិះឥតដែន កំណត់ និងកម្មវិធីជាច្រើនទៀត។
ជារួម លទ្ធផលអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុន និងសកម្មភាពអាជីវកម្មផ្នែកហិរញ្ញវត្ថុ ត្រូវបាន ចាត់ទុកថាមានភាពវិជ្ជមាន ដែលធ្វើឲ្យក្រុមហ៊ុន Vietjet ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍តិចតួចប៉ុណ្ណោះ ក្នុងពិភពលោក ដែលអាចទប់ទល់បានល្អជាមួយនឹងជំងឺកូវីដ-១៩ ៕