សេចក្ដីប្រកាសព័ត៌មាន

ក្រុមហ៊ុន Vietjet បង្ហាញរបាយការណ៍ពីកំណើនប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន ២,៥៥ ពាន់លានដុល្លារ ដែលបានក្លាយជាចំណុចដ៏លេចធ្លោរនៃឧស្សាហកម្មពិភពលោក


ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានប្រកាសលទ្ធផលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០២៣ ដោយបានពង្រឹងជំហរ របស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពធន់ និងរីក ចម្រើនបំផុតនៅក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ ក្រុមហ៊ុនបានពង្រីកបណ្តាញអន្តរជាតិរបស់ ខ្លួនឥតឈប់ឈរ ដោយបង្កើនល្បឿននៃការងើបឡើងវិញ និងការអភិវឌ្ឍវិស័យទេសចរណ៍ ការវិនិយោគ និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមហ៊ុន Vietjet បង្ហាញរបាយការណ៍ពីកំណើនប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន ២,៥៥ ពាន់លានដុល្លារ ដែលបានក្លាយជាចំណុចដ៏លេចធ្លោរនៃឧស្សាហកម្មពិភពលោក
ដោយ

ក្នុង​ឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បាន​ដំណើរការ​ជើងហោះហើរ​ចំនួន ១៣៣០០០ ដង​ ជាមួយនឹង​អ្នកដំណើរ ២៥,៣​ លាន​នាក់ ​នៅលើ​យន្តហោះ (​មិន​រាប់បញ្ចូល Vietjet Thailand) ដែល​កើនឡើង ១៨៣ ភាគរយ​ ប្រចាំ​ឆ្នាំ​ ដោយ​​ក្នុងនោះ​មាន​ជាង ៧,៦​ លាន​នាក់​នៅលើ​ជើងហោះហើរ​អន្តរជាតិ​។​

​ក្រុមហ៊ុន Vietjet កាលពី​ឆ្នាំមុន​បាន​បន្ត​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន​ ជាមួយនឹង​ផ្លូវ​ហោះហើរ​អន្តរជាតិ និង​ក្នុងស្រុក​ថ្មី​ចំនួន ៣៣​ ដែលនាំឱ្យ​ចំនួន​ផ្លូវ​ហោះហើរ​សរុប​កើន​ឡើងដល់ ១២៥​ ដែល​ក្នុងនោះ​មាន​ផ្លូវ​ហោះហើរ​អន្តរជាតិ​ចំនួន ៨០ និង​ផ្លូវ​ក្នុងស្រុក​ចំនួន ៤៥។​

នៅចុងឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរ​ពីសៀមរាប ទៅកាន់ទីក្រុង​​ហាណូយ ​ដើម្បីជួយសម្រួលដល់ការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេស ដែលមកទស្សនាប្រទេសកម្ពុជា ជាពិសេស ដើម្បី​ស្វែងយល់ពីប្រាសាទអង្គរវត្ត ​ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

Passengers welcomed on the first flight from Perth to HCMC

ផ្លូវហោះហើរ សៀមរាប-ហាណូយ ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ឥឡូវនេះ ផ្តល់ជូនជើងហោះហើរចំនួន ៧ក្នុងមួយសប្តាហ៍ ដែល​ភ្ជាប់ដោយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ជាមួយ អាកាសយានដ្ឋានអន្តរជាតិ Noi Bai (HAN) នៃទីក្រុងហាណូយ ដែលផ្តល់នូវភាពងាយស្រួលទៅកាន់ គោលដៅទេសចរណ៍សំខាន់មួយរបស់អាស៊ី។ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរសៀមរាប-ហាណូយ ដើម្បីបម្រើអ្នកដំណើរជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍ ពេលវេលាហោះហើរនៃជើងនីមួយៗគឺ ១ ម៉ោង ៤៥ នាទី។

ផ្លូវហោះហើរ​​ដែល​គួរឱ្យកត់សម្គាល់​មួយចំនួន​គឺ ទីក្រុង​ហូជីមិញ-ក្រុងស៊ាង​ហៃ ទីក្រុង​ហូជីមិញ - ក្រុងវៀង​ច័ន្ទ​ន៍ ជើងហោះហើរ​សៀមរាប - ក្រុង​ហាណូយ ជើងហោះ​​ក្រុង​ហាណូយ - ក្រុង​ហុងកុង ក៏ដូចជា ភូ​កុក - ក្រុង​តៃប៉ិ និង ភូ​កុក - ក្រុង​ប៊ូសាន ជាដើម​។​

Vietjet បាន​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ ដែល​ត​ភ្ជាប់​ប្រទេស​វៀតណាម​ជាមួយនឹង​ទីក្រុង​ធំៗ​ចំនួន​ប្រាំ​ក្នុងប្រទេស​អូស្ត្រាលី រួមមាន ​ទីក្រុង​ស៊ីដនី មែ​ល​ប៊​ន ភឺ​ត អា​ឌែ​ល​ដេ​ត និង​ប្រ៊ី​ស​បេន​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ក៏​ជា​ប្រតិបត្តិ​ករ​ដ៏​ធំ​បំផុត​រវាង​ប្រទេស​វៀតណាម និង​ឥណ្ឌា​ជាមួយនឹង​ផ្លូវ​ហោះហើរ​ត​ភ្ជាប់​ប្រទេស​វៀតណាម​ជាមួយនឹង​ទីក្រុង​នានា ​ដូចជា៖ ក្រុង​ដែលី ក្រុងម៉ុមបៃ​ ក្រុង​អាមេដាបាដ ក្រុង​កូជី និងក្រុង​​ទីរូជីរ៉ាបប៉ាល់លី​។​

​បរិមាណផ្ទុក​​ទំនិញ​របស់យន្ដហោះ​ Vietjet មាន​ចំនួន ៨១៥០០ តោន កើនឡើង ៧៣ ភាគរយ​ជា​ប្រចាំ​ឆ្នាំ​​។​

Vietjet fleet

ក្រុមហ៊ុន Vietjet បាន​រាយការណ៍​ពី​ប្រាក់ចំណូល​ដាច់ដោយឡែក​ពីគ្នា​ចំនួន ៥៣,៦ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២,១៨ ពាន់​លាន​ដុល្លារ​អាមេរិក​) និង​ប្រាក់ចំណូល​រួម​ចំនួន ៦២,៥​ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២,៥៥​ ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ ២០២៣​ កើនឡើង ៦២ ភាគរយ​ និង ៥៦ ភាគរយប្រចាំ​ឆ្នាំ​ រៀងៗ​​គ្នា​។ ប្រាក់ចំណេញ​បន្ទាប់ពី​បង់ពន្ធ​ដាច់ដោយឡែក និង​រួម​របស់​ក្រុមហ៊ុន​មាន​ចំនួន ៦៩៧ ពាន់​លាន​ដុង (​ប្រហែល ២៨,៥ លាន​ដុល្លារ​) និង ៣៤៤ ពាន់​លាន​ដុង (​ប្រហែល ១៤ លាន​ដុល្លារ​) រៀង​គ្នា​។​

​នៅក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២៣ តែមួយ ប្រាក់ចំណូល​ដាច់ដោយឡែក និង​រួម​បាន​ឈានដល់ ១៤,៩ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៦០៩,៤៧ លាន​ដុល្លារ​អាមេរិក​) និង ១៨,៨ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៧៦៨,៨៦ លាន​ដុល្លារ​) កើនឡើង ៨៩ ភាគរយ និង ៤៩ ភាគរយ​ធៀបនឹងឆ្នាំ​កន្លងទៅ​។ ទន្ទឹមនឹងនោះ ប្រាក់ចំណេញ​ក្រោយ​បង់ពន្ធ​ដាច់ដោយឡែក និង​បូក​បញ្ចូល​គ្នា​ប្រចាំត្រីមាស​ត្រូវបាន​រាយការណ៍​ថា​មាន​ចំនួន ៧០ ពាន់​លាន​ដុង (​ប្រហែល ២,៨៥ លាន​ដុល្លារ​អាមេរិក​) និង ១៥២​ ពាន់​លាន​ដុង (​ប្រហែល ៦,២១​ លាន​ដុល្លារ​អាមេរិក​) រៀង​គ្នា​។​

ប្រាក់ចំណូល​បន្ថែម និង​ទំនិញ​មាន​ចំនួន ១៨,៩ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៧៧៣,០៨ លាន​ដុល្លារ​អាមេរិក​) ជា​កំណើន​ដ៏​រឹងមាំពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ​ក្នុង​ចំនួន ៤៦ ភាគរយ​។ វា​ស្មើនឹង ៤០ ភាគរយ​ នៃ​ប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍​។​

​គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣​ ទ្រព្យសកម្ម​សរុប​រប​ស់​ក្រុមហ៊ុន Vietjet មាន​ចំនួន​សរុប​ជាង ៨៤,៦ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៣,៤៦ ពាន់​លាន​ដុល្លារ​) កើនឡើង​មួយ​ភាគ​បួន​កាលពីដើមឆ្នាំ បន្ទាប់ពី​ការវិនិយោគ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នៅក្នុង​កងយន្តហោះ A321neo ជំនាន់​ថ្មី​ចំនួន​បី​។ សមាមាត្របំណុលធៀប​នឹងភាគហ៊ុន​ គឺ​នៅ​កម្រិតទី ២ ដែល​ទាប​ជាងកម្រិត​​សកលទូទៅ​ច​ន្លោះ​ពី ៣ ទៅ ៥​។ អនុបាត​បំប្លែង​ជា​សាច់​ប្រាក់​របស់​ក្រុមហ៊ុន Vietjet ឈរ​នៅកម្រិត ១,២៤ ដែល​ស្ថិតក្នុង​ជួរ​ដ៏​ល្អ​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​។ សមតុល្យ​សាច់ប្រាក់ និង​សមមូល​សាច់ប្រាក់ គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ត្រូវបាន​រាយការណ៍​ថា ​មាន​ចំនួន ៥,០២១ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២០៥,៣៨ លាន​ដុល្លារ​អាមេរិក​) ច្រើនជាង​ទ្វេដង​ធៀប​នឹង​​ឆ្នាំមុន ដែល​ធានាបាន​នូវ​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​។ ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ ​ក៏​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​ចំណាត់ថ្នាក់​ឥណទាន​ល្អ​បំផុត យោងទៅតាម​លក្ខណៈវិនិច្ឆ័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ (​វៀតណាម​)​។ វា​ក៏​ទទួលបាន​ចំណាត់ថ្នាក់​ឥណទាន​ខ្ពស់បំផុត (VnBBB-) ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ក្នុង​ឆ្នាំ ២០២៣ ផងដែរ​​។​

ក្នុង​ឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បាន​បង់ពន្ធ និង​ថ្លៃ​សេវា​ដោយផ្ទាល់ និង​ប្រយោល​ចំនួន​ប្រហែល ៥,២​ ពាន់​ពាន់​​លាន​ដុង (​ប្រហែល ២១២,៣​ លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ប្រទេស​វៀតណាម​។​

​ដើម្បី​បំពេញតម្រូវការ​ប្រតិបត្តិ​ការ Vietjet បាន​បន្ត​វិនិយោគ​លើ​យន្ដហោះ​​ទំនើប សុវត្ថិភាព និង​មិនប៉ះពាល់​បរិស្ថាន​។ គិត​ត្រឹម​ថ្ងៃទី ៣១​ ខែធ្នូ ឆ្នាំ ២០២៣​ Vietjet មាន​យន្តហោះ​ចំនួន ១០៥​ គ្រឿង រួមទាំង​យន្តហោះ A330 ដែលមាន​តួ​ធំ​ទូលាយ​ផងដែរ​។​

​ដោយបាន​ចាប់ផ្តើម​ដំណើរ​ការ​​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​កាលពី​ដប់​ឆ្នាំមុន​ជាមួយនឹង​យន្តហោះ​ តែ ៣ គ្រឿង​​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០២៣​ យន្ដហោះ​​របស់ Vietjet មានការ​រីកចម្រើន​យ៉ាងខ្លាំង ដែល​រួមចំណែក​យ៉ាងសំខាន់​ដល់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​ធនធាន សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​រហូតដល់ ១៥-២០ ភាគរយ​​ និង​ជាពិសេស​ការ​ផ្តោត​លើ​កិច្ច​​ការពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព តាមរយៈ​ការអនុវត្ត​បច្ចេកវិទ្យា​បៃតង​។​

ដោយ​រួមចំណែក​ដល់​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​សហរដ្ឋអាមេរិក ក្រុមហ៊ុន Vietjet កាលពី​ឆ្នាំមុន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Boeing សម្រាប់​ការបន្ត​ចែកចាយ​យន្តហោះ 737 MAX ចំនួន ២០០ គ្រឿងក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ ព្រមទាំង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​យន្តហោះ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​បរទេស​ ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​

​អត្រា​ផ្ទុក​អ្នក​ដំណើរ​ជា​មធ្យម​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឈានដល់ ៨៧ ភាគរយ​ និង​អត្រា​ភាពជឿជាក់​ផ្នែក​បច្ចេកទេស ៩៩,៧២ ភាគរយ​។ ក្រុមហ៊ុន Vietjet ក៏បាន​បើក​ដំណើរការកម្មវិធី​ភក្ដីភាព SkyJoy ដែល​អនុញ្ញាតឱ្យ​អ្នកដំណើរជា​ម៉ូយ​ប្រចាំ​​អាច​ប្តូរ​យក​រង្វាន់​ជាមួយនឹង​ម៉ាក​យីហោ​ជាង ២៥០​។ កម្មវិធី​នេះ​ទទួល​បាន​​​សមាជិកដល់​ទៅ​ ១០​ លាន​នាក់​ក្នុង​ឆ្នាំ ២០២៣​​។​

Vietjet ក៏បាន​ដាក់ចេញ​នូវ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ងាយស្រួល​សម្រាប់​អ្នកដំណើរ​ផងដែរ​។ នៅ​ប្រទេស​វៀតណាម កម្មវិធី «ធ្វើដំណើរមុន - បង់​ប្រាក់​តាម​​ក្រោយ» ឬ "Fly now Pay later" ផ្តល់ជូន​អ្នកដំណើរ​នូវ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ជើងហោះហើរ​របស់​ពួកគេ​។ ច្រក​ផ្លូវ​ទូទាត់ (Galaxy Pay) របស់ Vietjet ធានា​នូវ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព និង​ងាយស្រួល​តាមរយៈ​វិធី​ទូទាត់​ផ្សេងៗ រួមទាំង Apple Pay ដែល Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដំបូង​គេ​ ដែល​ទទួលយកការ​ទូទាត់​បែប​នេះ​​។ ទន្ទឹមនឹងនេះ អ្នកដំណើរ​របស់ Vietjet មាន​សិទ្ធិ​ចូល Check-in តាមអនឡាញ​​​នៅ​អាកាសយានដ្ឋាន​ចំនួន ១៨ ក្នុងប្រទេស​វៀតណាម​។​

Vietjet ត្រូវ​បានកោតសរសើរជាថ្មី​ម្តង​ទៀតថា ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប ​ដែលមាន​សុវត្ថិភាព​បំផុត​​នៅលើ​ពិភពលោក​ដោយ AirlineRatings ​ជា​អង្គការ​ល្បីឈ្មោះ​ក្នុងការ​វាយតម្លៃ​សេវាកម្ម​ និង​សុវត្ថិភាព​អាកាសចរណ៍។​

ដោយ​ផ្ដោតលើ​​សុវត្ថិ​ភាពជា​អាទិភាព​បំផុត ក្រុមហ៊ុន​អាកាសចរណ៍​កាលពី​ឆ្នាំមុន​បានរៀបចំ​ស​ន្និសីទ វគ្គ​បណ្តុះបណ្តាល​ជាច្រើន និងហាត់​សម​​អំពីបញ្ហា​​សុវត្ថិភាព និង​សន្ដិសុខ​ ដូចជា៖​ សន្និសីទ​គុណភាព និង​សុវត្ថិភាព ការបណ្តុះបណ្តាល​សុវត្ថិភាព ISAGO (​ស្តង់ដា​អន្តរជាតិ​សម្រាប់​ប្រតិបត្តិការ​លើដី​) និងការ​ហាត់​សម​​ឆ្លើយតប​ពេល​មាន​អាសន្ន ​ដើម្បី​​ធានាបាន​នូវ​សន្ដិសុខ​ និង​សុវត្ថិភាព​យ៉ាង​ហ្មត់​ចត់​​សម្រាប់​ប្រតិបត្តិ​ការហោះហើរ​។ ក្រុមហ៊ុន​​ក៏បាន​ចូលរួម​នៅក្នុង​វេទិកា​សុវត្ថិភាព​អាកាសចរណ៍ និង​ប្រតិបត្តិការ​សកល ​ដែល​រៀបចំ​ដោយ​អង្គការ​ល្បីឈ្មោះ ​ដូចជា៖ សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដើម្បី​ចូលរួម​ក្នុងការ​ពិភាក្សា​ស៊ីជម្រៅ​លើ​សុវត្ថិភាព​អាកាសចរណ៍​។​

​កាលពី​​ឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​ថែទាំ​យន្តហោះ​តាម​ស្តង់ដា​អន្តរជាតិ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​នៅ​ទីក្រុង​វៀងចន្ទន៍​។ ជាមួយនេះដែរ ក្រុមហ៊ុន Vietjet បាន​ចាត់វិធានការ​យ៉ាងសកម្ម​ដើម្បីបង្កើន​ការងារ​ថែទាំ​យន្តហោះ បន្ទាប់ពី​ការវិនិយោគ​របស់ខ្លួន​លើ​សេវាកម្ម​ចុះចត និង​ហោះហើរ​។​

ដោយ​សម្រេចបាន​នូវ​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍន៍ និង​កសាង​សមត្ថភាព​​តាម​ស្តង់ដា​អន្តរជាតិ បណ្ឌិតសភា​អាកាសចរណ៍ Vietjet (VJAA) បាន​ក្លាយជា​ដៃគូ​បណ្តុះបណ្តាល​របស់​ ស​មា​គម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ក្នុង​ឆ្នាំ ២០២៣​។​

VJAA បាន​បណ្តុះបណ្តាល​សិក្ខាកាមអាកាសចរណ៍​ជាង ៩៧០០០ នាក់​តាមរយៈ​វគ្គ​សិក្សា​ចំនួន ៦,៣០០ ដោយ​ផ្តល់នូវ​ការបណ្តុះបណ្តាល​យ៉ាងសកម្ម​សម្រាប់​អ្នកបើក​យន្តហោះ និង​បុគ្គលិក​ថែទាំ​យន្តហោះ (CRS) កាលពី​ឆ្នាំមុន​។ បណ្ឌិតសភាអាកាសចរណ៍ ​ក៏បាន​បើក​ដំណើរការ​ម៉ាស៊ីនហាត់​សម​​ជើងហោះហើរ​ទី​បី​របស់ខ្លួន ដោយ​ក្លាយជា​មជ្ឈ​មណ្ឌល​​បណ្តុះបណ្តាល​អ្នកបើក​យន្តហោះ​លំដាប់​កំពូល​នៅក្នុង​តំបន់​។​

​មជ្ឈមណ្ឌល​សេវាកម្ម​ចុះ​ចត និង​ហោះហើរ​ (VJGS) របស់ Vietjet បាន​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព បង្កើន​គុណភាព​នៃ​សេវាកម្ម​នៅលើ​ដី ខណៈពេលដែល​កាត់បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai ទីក្រុង​ហាណូយ​។​

​ដោយ​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍វិស័យ​ទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌ ក្រុមហ៊ុន​ Vietjet ក្នុង​ឆ្នាំ ២០២៣​ បាន​បង្កើត​កំណត់ត្រា​ផ្ទាល់ខ្លួន​​ក្នុងការ​ពង្រីក​បណ្តាញ​អន្តរជាតិ និង​ប្រាក់ចំណូល​ប្រចាំឆ្នាំ​។​

###

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់​ព័ត៌មាន​លម្អិត​ សូមចូលទៅកាន់៖​ www.vietjetair.com

ទំនាក់ទំនង​ប្រព័ន្ធផ្សព្វផ្សាយ​:

លោក មី សុវណ្ណ

Email: [email protected]

Cell: + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

Email: [email protected]

Cell: +84 932 775 066

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចូលយានយន្តរបស់កម្ពុជាឱ្យធ្លាក់ចុះជិត៣៦% នៅឆ្នាំ២០២៣?

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការនាំចូលយានយន្តរបស់កម្ពុជានៅពេញមួយឆ្នាំ២០២៣ក ន្លងទៅ បានធ្លាក់ចុះរហូតដល់ជិត៣៦% បើធៀបនឹ…

រាជរដ្ឋាភិបាលប្ដេជ្ញាធានាបរិយាកាសវិនិយោគនៅកម្ពុជា និងឱ្យសភាពាណិជ្ជកម្មអាម៉េរិកពង្រីកកិច្ចសហប្រតិបត្តិការ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ