
ឥឡូវនេះ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីសេវាកម្មអតិថិជនដែលឈ្នះរង្វាន់របស់ក្រុមហ៊ុន Vietjet និងកម្មវិធីពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ នៅពេលធ្វើដំណើររវាងខេត្តសៀមរាប និងហាណូយ។
ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនជើងហោះហើរទៅមក សៀមរាប-ហាណូយ ជាមួយនឹងរយៈពេលហោះហើរត្រឹមតែ 1 ម៉ោង 40 នាទីក្នុងមួយជើង។ សេវាកម្មដឹកភ្ញៀវធ្វើដំណើរនេះ ផ្តល់ឱ្យអ្នកធ្វើដំណើរ និងអ្នកទេសចរកម្ពុជានូវភាពងាយស្រួលតភ្ជាប់ការធ្វើដំណើរទៅកាន់គោលដៅនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ពានរង្វាន់ឧស្សាហកម្មធ្វើដំណើរពិភពលោក (WTA) ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ថាជាស្ថាប័នផ្តល់ពានរង្វាន់ និងអបអរសាទរចំពោះក្រុមហ៊ុនដែលបានផ្តល់សេវាល្អឥតខ្ចោះក្នុងវិស័យឧស្សាហកម្មធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ចអស់រយៈពេលជាង 3 ទសវត្សរ៍។ ពានរង្វាន់ប្រចាំឆ្នាំត្រូវបានកំណត់ដោយការបោះឆ្នោតពីនាយកប្រតិបត្តិ ដែលមានសមត្ថភាពនៅក្នុងវិស័យទាំងនេះ ក៏ដូចជាអ្នកធ្វើដំណើរជុំវិញពិភពលោក ដោយទទួលស្គាល់អាជីវកម្មលើផលិតផល និងសេវាល្អបំផុត។

លោក Graham Cooke ស្ថាបនិកនៃពានរង្វាន់ឧស្សាហកម្មធ្វើដំណើរពិភពលោក មានប្រសាសន៍ថា “យើងសូមកោតសរសើរក្រុមហ៊ុន Vietjet ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេវាឥតឈប់ឈររបស់ខ្លួន ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ក្នុងការផ្តល់កិត្តិយសដល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ម្តងទៀតនៅឆ្នាំនេះ។ តាមរយៈបណ្តាញហោះហើរដ៏ធំទូលាយរបស់ខ្លួន នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Vietjet បានផ្តល់ជូនសេវាប្រកបដោយភាពច្នៃប្រឌិត ដូចជា សេវាធានារ៉ាប់រង SkyCare កម្មវិធីភក្ដីភាពរបស់ Vietjet SkyJoy និងថ្លៃសំបុត្រយន្តហោះសមរម្យ។ គំនិតផ្តួចផ្តើមទាំងនេះ បានជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet អាចផ្តល់សេវាដឹកអ្នកធ្វើដំណើរបានតាមផែនការ និងលើសពីការរំពឹងទុករបស់អ្នកដំណើរថែមទៀតផង។”

លោក Do Xuan Quang អនុប្រធានក្រុមហ៊ុន Vietjet មានប្រសាសន៍ថា “ខណៈដែលក្រុមហ៊ុន Vietjet ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នៃការផ្តល់ជូនសេវាដឹកអ្នកដំណើរចំនួន 200 លាននាក់ យើងពិតជារំភើបរីករាយខ្លាំងណាស់ ដែលបានទទួលស្គាល់ និងទទួលពានរង្វាន់ទេសចរណ៍ពិភពលោកម្តងទៀត។ លើសពីនេះទៅទៀត យើងពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះភ្ញៀវធ្វើដំណើរទាំងអស់របស់យើង ដែលបានជ្រើសរើសសេវាក្រុមហ៊ុន Vietjet។ យើងរំពឹងថា Vietjet នឹងនៅតែបន្តពង្រីកបណ្តាញជើងហោះហើរជាសាកល ផ្តល់ជូនការប្រូម៉ូសិនលក់សំបុត្រពិសេសៗ និងបង្កើនគុណភាពសេវាកម្មរបស់យើងឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ យើងប្តេជ្ញាថា រាល់ការធ្វើដំណើររបស់ភ្ញៀវជាមួយក្រុមហ៊ុន Vietjet គេនឹងទទួលបានភាពសប្បាយរីករាយនៅពេលធ្វើដំណើរទៅកាន់គោលដៅនានានៅជុំវិញពិភពលោក។”

Vietjet ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាដឹកអ្នកដំណើរប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍ល្អៗ ធ្វើឱ្យភ្ញៀវទទួលបានភាពសប្បាយរីករាយ ជាមួយនឹងការថែមជូនសេវាកម្មលើកទឹកចិត្តជាច្រើន ដូចជា គម្រោងធានារ៉ាប់រងឥតគិតថ្លៃពី SkyCare ដែលផ្តល់ការធានារ៉ាប់រងយ៉ាងទូលំទូលាយសម្រាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ ហើយក៏មានបន្ថែមអត្ថប្រយោជន៍ជារង្វាន់តាមរយៈ ជាកម្មវិធីភាពស្មោះត្រង់របស់ Vietjet SkyJoy ដែលអនុញ្ញាតឱ្យសមាជិកទាំងក្នុង និងក្រៅប្រទេសទទួលបានពិន្ទុពី SkyPoints តាមរយៈកម្មវិធីចាប់រង្វាន់ផ្សេងៗ រាប់បញ្ចូលទាំងការធ្វើដំណើរជាមួយ Vietjet រហូតដល់ការទិញទំនិញប្រចាំថ្ងៃផងដែរ។ ពិន្ទុទាំងនេះ អាចត្រូវបានប្តូរយកសំបុត្រយន្តហោះ ឬផលិតផល និងសេវាកម្មជាច្រើនពីម៉ាកល្បីឈ្មោះជាង 250 ទៀតផង។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានណែនាំសេវាកម្មថ្មីៗ ដូចជា ការជូនដំណឹងអំពីព័ត៌មានជើងហោះហើរតាមរយៈ Zalo និង WhatsApp ដែលផ្តល់ព័ត៌មានថ្មីៗ និងងាយស្រួលសម្រាប់អ្នកដំណើរ។ ក្រុមហ៊ុន Vietjet ក៏ប្រើប្រាស់បច្ចេកវិទ្យា AI និង chatbot ដើម្បីបង្កើនបទពិសោធន៍សេវាអតិថិជនបានយ៉ារហ័ស ចាប់ពីការផ្តល់ជូនព័ត៌មានពីការធ្វើដំណើរ កក់សំបុត្រ និងការចុះឈ្មោះចូលជាសមាជិកផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ទើបតែបានប្រារព្ធខួបលើកទី 200 នៃអ្នកដំណើររបស់ខ្លួនជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយជាបន្តបន្ទាប់ដើម្បីថ្លែងអំណរគុណដល់អតិថិជននៅទូទាំងបណ្តាញហោះហើរដ៏ធំទូលាយរបស់ខ្លួន ដោយភ្ជាប់ទៅកាន់គោលដៅដ៏ទាក់ទាញជាច្រើន នៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ និងបណ្តាប្រទេសជាច្រើនទៀត។
ក្រុមហ៊ុន Vietjet ក៏ទទួលបានពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជាច្រើនពី Skytrax, World Business Outlook និង AirlineRatings ផងដែរ។ នៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្ថែមយន្តហោះថ្មីចំនួន 10 គ្រឿង ដោយការវិនិយោគបន្ថែមលើកងនាវាអាកាសចរទំនើប និងពង្រីកបណ្តាញហោះហើរនានា ដើម្បីបង្កើនបទពិសោធន៍ធ្វើដំណើរឱ្យកាន់តែប្រសើរសម្រាប់អ្នកធ្វើដំណើរ ស្របតាមបន្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាកាសចរណ៍ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។