អាកាសយានដ្ឋានវៀតណាមថ្មី

វៀតណាមមានមហិច្ឆតាសាងសង់អាកាសយានដ្ឋានថ្មីចំនួន៦ទៀត ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ


វៀតណាម មានមហិច្ឆតាសាងសង់អាកាសយានដ្ឋានវៀតណាមថ្មីចំនួន ៦បន្ថែមទៀត ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ដែលវានឹងបង្កើនចំនួនអាកាសយានដ្ឋានសរុបនៅក្នុងប្រទេសនេះដល់ ២៨ ទីតាំង។ ក្នុងនោះ មានពាក់កណ្ដាលនៃអាកាសយានដ្ឋានទាំងអស់នេះ ជាអាកាសយានដ្ឋានអន្តរជាតិ ហើយបើយោងតាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានក្នុងរយៈពេល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យឆ្នាំ ២០៥០ ផែនការនេះ នឹងត្រូវបានដាក់ជូនរដ្ឋាភិបាលដោយក្រសួងដឹកជញ្ជូនវៀតណាមឆាប់ៗនេះ។
អាកាសយានដ្ឋានអន្តរជាតិ ហូជីមីញ

ផែនការ​ស្ដី​ពី​ការ​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​នេះ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា នឹង​ចំណាយ​ជិត ១៨ ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ព្រ​លាន​យន្តហោះ​រហូត​ដល់​ឆ្នាំ ២០៣០ ដែល​ស្មើនឹង ២២ ភាគរយ នៃ​តម្រូវការ​ដើមទុន​សរុប​នៃ​វិស័យ​ទាំងមូល​។ នៅ​ក្រោម​ផែនការ​ដែល​បាន​ស្នើ​ឡើង​នេះ ជាមួយនឹង​អាកាសយានដ្ឋាន​សរុប​ទាំង ២៨ នឹង​មាន​សមត្ថភាព​ទទួល​អ្នកដំណើរ ២៧៨ លាន​នាក់ ខណៈ​នៅ​ឆ្នាំ ២០៥០ វៀតណាម​រំពឹង​ថា នឹង​មាន​ព្រ​លាន​យន្តហោះ​ចំនួន ២៩ រួម​ទាំង​អាកាសយានដ្ឋាន​ក្នុងស្រុក​ចំនួន ១៥ កន្លែង​។

សូម​ជម្រាប​ថា ផែនការ​នេះ​ក៏​រួម​បញ្ចូល​ផង​ដែរ នូវ​បញ្ជី​គម្រោង​សំខាន់​ៗ​របស់​ជាតិ​ដែល​មាន​អាទិភាព​វិនិយោគ​មុនគេ ក្នុង​នោះ​រួម​មាន ដំណាក់កាល​ទី​មួយ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ Long Thanh ដែល​មាន​សមត្ថភាព​អាច​ទទួល​អ្នកដំណើរ​បាន ២៥ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។ ហើយ​បន្ទាប់​មក​ការ​សាងសង់​ស្ថានីយ T3 នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Tan Son Nhat ទីក្រុង​ហូ​ជី​មិ​ញ ដែល​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​ចំនួន ២០ លាន​នាក់ និង​ស្ថានីយ T2 នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai ទីក្រុង​ហាណូយ​អាច​ផ្ទុក​អ្នកដំណើរ​បាន ១៥ លាន​នាក់ ក្នុង​មួយ​ឆ្នាំ​។ អាទិភាព​បន្ទាប់​ទៀត​នឹង​ត្រូវ​បាន​ពង្រីក​ការ​សាងសង់​នៅ​តំបន់​ដាច់​ស្រយាល តំបន់​ភ្នំ និង​កោះ​ជាដើម​។ 

យ៉ាងណាមិញ ក្រៅពី​ការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ រដ្ឋាភិបាល​វៀតណាម​ក៏​មាន​មហិច្ឆតា​ដ៏​ធំ ក្នុង​ការ​សាងសង់​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ដែល​មាន​តម្លៃ​វិនិយោគ​សរុប​ជិត ៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មាន​ចម្ងាយ​ផ្លូវ​ជាង ១.៥០០ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ក្រុង​ចំនួន ២០ ចេញពី​ភាគ​ខាងត្បូង ឆ្ពោះទៅ​កាន់​ភាគ​ខាងជើង​នៃ​ផ្ទៃ​ប្រទេស​៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


ទីបំផុត អាមេរិកបើកព្រំដែនគោក និងផ្លូវអាកាស ទទួលអ្នកដំណើរអន្តរជាតិឡើងវិញហើយ!

សហរដ្ឋអាមេរិកបើកច្រកព្រំដែនគោក និងផ្លូវអាកាសឡើងវិញហើយនៅថ្ងៃចន្ទ សប្ដាហ៍នេះ ដើម្បីទទួលអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ អា…

អ្នកឆ្លងកូវីដ១៩ទូទាំងសកលលោកកើនដល់ជាង ២៥០លាននាក់ហើយ ខណៈការឆ្លងថ្មីនៅអឺរ៉ុបកំពុងផ្ទុះឡើងជាថ្មី

ករណីឆ្លងកូវីដ-១៩ ទូទាំងសកលលោក កើនឡើងច្រើនជាង ២៥០លាននាក់ ខណៈការឆ្លងថ្មីនៅអឺរ៉ុបកំពុងផ្ទុះឡើងជាថ្មី។ គិតត្រឹមថ្ងៃទី ៨ វិច្ឆិកា ករណីឆ្លងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ