![ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមបង្ហាញពីការខាងបង់ប្រាក់រាប់រយលានដុល្លារនៅឆ្នាំ២០២០](https://cdn.cambonomist.com/media/images/145462318_3585818001537530_3153671.2e16d0ba.fill-960x540.jpg)
ឧស្សាហកម្មអាកាសចរណ៍របស់វៀតណាម ត្រូវបានស្ថាប័នជំនាញរបស់វៀតណាមគឺ SSI Securities Corporation រំពឹងថានៅឆ្នាំ២០២១ នឹងអាចងើបឡើងវិញ ដោយសារតែមានវ៉ាក់សាំងកូវីដ-១៩។ ស្ថាប័នដដែលនេះ បានរំពឹងទុកទៀតថា ប្រាក់ចំណេញសុទ្ធរបស់សាជីវកម្មអាកាសយានដ្ឋានរបស់វៀតណាម អាចនឹងកើនឡើងដល់ទៅ ១៧០% ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ២០០លានដុល្លារអាមេរិក។
ក៏មានស្ថាប័នផ្សេងទៀតដែរ បានព្យាករពីកំណើនប្រាក់ចំណេញសុទ្ធរបស់សាជីវកម្មអាកាសយានដ្ឋានវៀតណាម ថាអាចនឹងមានកំណើនជាមធ្យម ២៤% ចាប់ពីឆ្នាំ២០២៦ ដល់២០៣៥។
នៅឆ្នាំ២០២០ វៀតណាមទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុប
៦៦លាននាក់ ធ្លាក់ចុះ៤៣% ធៀបនឹងឆ្នាំ២០១៩ ដោយសារតែរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងបញ្ហាអាកាសធាតុមិនអំណោយផល៕
None