កម្ចីសិក្សារបស់អាមេរិក

និស្សិតប្រាក់ចំណូលទាប៤ម៉ឺននាក់នៅអាមេរិកទទួលបានការអនុគ្រោះការសងប្រាក់កម្ចីសិក្សាពីរដ្ឋ


ក្រសួងអប់រំសហរដ្ឋអាមេរិកបានលុបចោលនូវបំណុលកម្ចីសិក្សាសម្រាប់និស្សិតចំនួន ៤ម៉ឺននាក់ និងផ្តល់ឥណទានដើម្បីជួយដល់និស្សិតជាង ៣លាន ៦សែននាក់ផ្សេងទៀត ដើម្បីសងប្រាក់កម្ចីរបស់ពួកគេ នៅក្រោមផែនការមួយ ដែលបានប្រកាសកាលពីថ្ងៃអង្គារដែលត្រូវបានរៀបចំឡើងដើម្បីជួយនិស្សិតដែលមានចំណូលទាប និងអ្នកបម្រើការនៅក្នុងសេវាសាធារណៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ រ៉យទ័រ។
ក្រសួងអប់រំសហរដ្ឋអាមេរិក លុបចោលនូវបំណុលកម្ចីសិក្សាសម្រាប់និស្សិតចំនួន ៤ម៉ឺននាក់

វិធានការ​នេះ​ជា​ជំហាន​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋបាល​របស់​ប្រធានាធិបតី ជូ បៃ​ដិ​ន (Joe Biden) រួម​ទាំង​ការ​ផ្អាក​លើ​ការ​ប្រមូលប្រាក់​កម្ចី​សិក្សា​សម្រាប់​សិស្ស​និស្សិត​ស្ទើរតែ​ទាំងអស់​។ គេ​នៅ​ចាំ​ថា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​កាលពី​ឆ្នាំ​២០២០   លោក បៃ​ដិ​ន (Biden) បាន​អំពាវនាវ​ឱ្យ​លុប​ចោល​បំណុល​កម្ចី​សិក្សា​សម្រាប់​និស្សិត​ចំនួន ១​ម៉ឺន​ដុល្លារ សម្រាប់​អ្នក​ខ្ចី​ម្នាក់​ៗ ដែល​សរុប​ទៅ​ទឹកប្រាក់​លើ​ការ​លុប​ចោល​ក​ម្ដី​នេះ មាន​ច្រើន​ជាង ៤០០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។ 

ចាប់តាំងពី​គាត់​ត្រូវ​បាន​ជាប់​ឆ្នោត​មក សេត​វិមាន​បាន​និយាយ​ថា សភា​ត្រូវ​តែ​ចាត់វិធានការ​សម្រាប់​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​និស្សិត​ឱ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​អ្នក​ខ្ចី ៤​ម៉ឺន​នាក់ នឹង​ទទួល​បានការ​លុប​ចោល​បំណុល​ភ្លាម​ៗ​ក្រោម​កម្មវិធី​អនុគ្រោះ​សេវា​កម្ចី​សា​ធា​ណៈ (Public Service Loan Forgiveness)​នេះ ។

លើស​ពី​នេះ នាយកដ្ឋាន​អប់រំ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នក​ខ្ចី​ជា​ច្រើន​ពាន់​នាក់​ដែល​មាន​ប្រាក់​កម្ចី​ចាស់​ក៏​នឹង​ទទួល​បានការ​លើកលែង តាម​រយៈ​ការ​អនុគ្រោះ​កាត់​ប្រាក់​ចំណូល​សម្រាប់​ការ​ទូទាត់​សងបំណុល រួម​ទាំង​អ្នក​ខ្ចី ៣​លាន​៦​សែន នាក់​ផ្សេង​ទៀត នឹង​ទទួល​បាន​ឥណទាន​បន្ថែម យ៉ាង​ហោច​ណាស់​បី​ឆ្នាំ​ផង​ដែរ​។

ជាង​នេះ​ទៅ​ទៀត បំណុល​សិក្សា​របស់​និស្សិត​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច ហើយ​វា​ដាក់បន្ទុក​លើ​អ្នកជំនាញ​វ័យក្មេង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា ខណៈ​ពេល​ដែល​លទ្ធភាព​ទទួល​បាន​ប្រាក់​កម្ចី​ទូលំទូលាយ ក៏​បាន​ជំរុញ​ឲ្យ​តម្លៃ​សម្រាប់​ការ​សិក្សា​មានការ​កើនឡើង​កាន់តែ​ខ្លាំង​ដែរ​។

សូម​ជម្រាប​ថា នៅ​អា​មេ​រិ​ក​ចំនួន​សិស្ស​និស្សិត​មាន​កម្ចី​សិក្សា​នេះ ប្រហែល ៤៣​លាន ៤​សែន​នាក់ ហើយ​ពួក​គេ​ទាំងនេះ កំពុង​មាន​បំណុល​សរុប ១,៦ ទ្រី​លាន​ដុល្លារ ពោល​គឺជា​មធ្យម​និស្សិត​ម្នាក់​មាន​ជាប់បំណុល​សិក្សា​នេះ​ច្រើន​ជាង ៣​ម៉ឺន​៧​ពាន់​ដុល្លារ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ស្ថាប័ន​គំនិត​ផ្តួចផ្តើម​ទិន្នន័យ​អប់រំ​របស់​អា​មេ​រិ​ក​។

នាយកដ្ឋាន​អប់​រំអា​មេ​រិ​កបាន​បន្ត​ថា រដ្ឋបាល លោក បៃ​ដិ​ន  បាន​លុប​ចោល​បំណុល​ជាង ១៧ ពាន់​លាន​ដុល្លារ​សម្រាប់​អ្នក​ខ្ចី ជាង ៧២​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​ដំបូង​គ្រា​ដែល​លោក​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី ហើយ​រដ្ឋាភិបាល​អា​មេ​រិ​ក​ក៏​កំពុង​បន្ត​ការ​ផ្អាក​លើ​ការ​សង​ប្រាក់​កម្ចី ដែល​បាន​ផ្តល់​ការ​អនុគ្រោះ​បណ្តោះអាសន្ន​យ៉ាង​ហោច​ណាស់​សម្រាប់​អ្នក​ខ្ចី ៤១ លាន​នាក់​ផង​ដែរ​៕

អត្ថបទ​៖ ម៉ុ​ន សុ​កែវ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោងចេញច្បាប់តម្រូវឲ្យក្រុមហ៊ុនបណ្ដាញសង្គម លុបចោលមាតិកាបំពានច្បាប់ ក្នុងរយៈពេល២៤ម៉ោង

ព័ត៌មាន
ប្រទេសវៀតណាម កំពុងរៀបចំច្បាប់ថ្មី តម្រូវឲ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ ត្រូវតែលុបចោលមាតិកាបំពានច្បាប់ ដែលបានផ្សាយចេញទៅ ឲ្យបាននៅក្នុងរយៈពេ…

ប្រេងឆាឡើងថ្លៃខ្លាំង ជំរុញឲ្យឥណ្ឌូនេស៊ីបើកការស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធការនាំចេញប្រេងដូង

ព័ត៌មាន
អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃនៅថ្ងៃទី ១៩ មេសាថា សមត្ថកិច្ចបានចាប់ផ្ដើមបើកការស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងការចេញលិខិតអនុញ្ញាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ