អាកាសចរណ៍

ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅប្រទេសវៀតណាមកំពុងតែបម្រើសេវាលើសចំណុះ


ប្រទេសវៀតណាមនៅពេលនេះកំពុងតែធ្វើប្រតិបត្តិការអាកាសយានដ្ឋានសរុបចំនួន ២២ កន្លែង ដោយនៅក្នុងនោះ ២១ កន្លែង គឺកំពុងតែគ្រប់គ្រប់ដោយក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម។ ការរៀបចំបែបនេះគឺនៅក្នុងគោលបំណងបម្រើការដឹកជញ្ជូនអ្នកដំណើរសរុបឲ្យបានប្រមាណជា ២៧៩ លាននាក់ នៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែបច្ចុប្បន្ន ការរីកចម្រើនលឿននៃការដឹកជញ្ជូនតាមផ្លូវអាកាសបានដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះរបស់វៀតណាម។ នេះបើតាម សេចក្តីរាយការណ៍របស់ សារព័ត៌មាន Vietnam News ។
ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅប្រទេសវៀតណាមកំពុងតែបម្រើសេវាលើសចំណុះ
ដោយ

លោក ឃ្វៀន អញ ដាង (Nguyễn Anh Dũng) អនុប្រធាននាយកដ្ឋានផែនការនិងបណ្តាក់ទុននៃក្រសួងដឹកជញ្ជូនវៀតណាម បានអះអាងថា អាកាសយានដ្ឋានខ្លះនៅក្នុងប្រទេសវៀតណាមនៅពេលនេះ គឺមានហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់សេវាកម្មលើសចំណុះ។

លោកបានអះអាងថា ប្រទេសវៀតណាមនៅពេលនេះកំពុងតែដំណើរការអាកាសយានដ្ឋានសរុបចំនូន ២២ កន្លែងនៅទូទាំងប្រទេស នៅក្នុងនោះ ២១ កន្លែងហើយ ដែលគ្រប់គ្រងដោយ ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាមរបស់រដ្ឋ ។

ការណ៍ដែលរដ្ឋាភិបាលវៀតណាមបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានទាំងអស់នេះ គឺនៅក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការនៃកំណើនសេវាកម្មដឹកជញ្ជូនតាមយន្តហោះ របស់ប្រទេសដែលមានប្រជាជនប្រមាណជាជិត១០០លាននាក់។ នៅក្នុងនោះ អត្រាកំណើនពីចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២០ គឺមានពី ១៦ភាគរយ ទៅដល់ ១៨ ភាគរយ។ នេះគឺជាអត្រាកំណើនខ្ពស់បំផុត ដែលកត់ត្រាដោយសមាគមដឹកជញ្ជូនផ្លូវអាការអន្តរជាតិ។ ស្ថាប័ននេះបានអះអាងថា ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលវៀតណាម គឺមានកំណើនលឿនបំផុតនៅតំបន់អាស៊ីអគ្នេយ៍ ហើយខ្ពស់ជាងគេលំដាប់ទី ៥ នៅលើពិភពលោក ។

នៅចន្លោះពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៩ វៀតណាមបានបណ្តាក់ទុនលើហេដ្ឋារចនាសម័្ពន្ធអាកាសចរណ៍ស៊ីវិលនៅក្នុងគោលបំណងផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរដល់កម្រិត ៩៥ លាននាក់នៅក្នុងឆ្នាំមួយឆ្នាំ ។

ស្ថិតិបានបង្ហាញថា នៅមុនពេលដែលកូវីដ ១៩ បានរីករាលដាលនៅលើពិភពលោក គ្រប់អាកាសយានដ្ឋាននៅវៀតណាម បានទាក់ទាញអ្នកដំណើរសរុបរហូតដល់ទៅជាង ១១៦ លាននាក់នៅក្នុងមួយឆ្នាំ ។

ដោយសារតែកំណើននេះ ទើបរដ្ឋាភិបាលវៀតណាមបានបណ្តាក់ទុននៅលើការពង្រីកហេដ្ឋា រចនាសម័្ពនដ៏លើសលុប នៅតាមអាកាសយានដ្ឋានធំៗនិងមមាញឹកសំខាន់ៗ ដែលរួមមាន អាកាសយានដ្ឋាន តាន់ ស៊ុនញ៉ឹក, ណុក បាយ, ខាម រ៉ាញ់ និងដាណាង។

រដ្ឋាភិបាលវៀតណាមមានគោលបំណងពង្រីកសក្តានុពលនៃការដឹកជញ្ជូនតាមផ្លូវអាកាសឲ្យបានដល់កម្រិតប្រមាណជា ២៧៩ លាននាក់ ពីពេលនេះដល់ឆ្នាំ២០៣០ ដោយបង្កើនអត្រាអ្នកដំណើររហូតដល់ទៅ ២,៧ ដង៕

None



អត្ថបទបន្ទាប់


ភាពឆ្អែតនៃទីផ្សារ និងការផ្គត់ផ្គង់លើសតម្រូវការកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់វិស័យអចលនទ្រព្យកម្ពុជា

ភាពឆ្អែតនៃទីផ្សារ និងការផ្គត់ផ្គង់លើសតម្រូវការកំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅឋាននៅកម្ពុជា។ បញ្ហាទាំងនេ…

ស្ថាប័នធនាគារកណ្តាលពិភពលោកនិយាយថា សេដ្ឋកិច្ចស្ថិតនៅដំណាក់កាលសំខាន់ក្នុងការប្រយុទ្ធនឹងអតិផរណា

ស្ថាប័នធនាគារកណ្តាលពិភពលោក ពោលគឺធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlements/BIS) បានអំពាវនាវកាលពីថ្ងៃអាទិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ