វៀតណាម - វ៉ាក់សាំងកូវីដ១៩

មូលនិធិវ៉ាក់សាំងកូវីដ-១៩វៀតណាមប្រមូលថវិកា ៣៣០លានដុល្លារ ក្រោយបង្កើតឡើងបានជិត២សប្ដាហ៍


មូលនិធិជាតិវ៉ាក់សាំងកូវីដ-១៩របស់វៀតណាមដែលទើបតែបង្កើតឡើងបានត្រឹមតែជិត២សប្ដាហ៍ប៉ុណ្ណោះ បានប្រមូលថវិកាបរិច្ចាគពីសំណាក់អាជីវកម្ម នឹងសប្បុរសជនផ្សេងទៀត សរុបបានដល់ប្រមាណ៣៣០លានដុល្លារអាមេរិកហើយ គិតត្រឹមថ្ងៃអាទិត្យទី ៦ ខែមិថុនា ខណៈដែលតាមផែនការវៀតណាមគ្រោងនឹងប្រមូលថវិកានេះឲ្យបានដល់ទៅប្រមាណ ១ពាន់លានដុល្លារអាមេរិក ដើម្បីអាចទិញវ៉ាក់សាំង១៥០លានដូស សម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួនឲ្យបានដល់៧៥% នៃចំនួនប្រជាជនសរុបនៅឆ្នាំនេះ។
កូវីដ១៩នៅវៀតណាម
ដោយ

សារព័ត៌មាន VN Express បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​រដ្ឋាភិបាល​វៀតណាម​បាន​អនុម័ត​បង្កើត​មូលនិធិ​ជាតិ​វ៉ាក់សាំង​កូ​វី​ដ​-១៩​មក គេ​សង្កេត​ឃើញ​ការ​បរិច្ចាគ​ថវិកា​ពី​សប្បុរសជន និង​អាជីវកម្ម​នានា​បាន​ចូលរួម​ជា​ហូរហែ ដែល​ធ្វើ​ឲ្យ​ចំនួន​ថវិកា​មូលនិធិ​បាន​កើន​ដល់​ប្រមាណ ៣៣០​លាន​ដុល្លារ​អា​មេ​រិ​ក ត្រឹមតែ​រយៈពេល​២​ស​ប្ដា​ហ៍​ប៉ុណ្ណោះ​។

ក្នុង​ចំណោម​ថវិកា​ដែល​ប្រមូល​បាន​នោះ មាន​ប្រមាណ​ជាង​៤៤​លាន​ដុល្លារ​បាន​មក​ពី​សប្បុរសជន​នានា ខណៈ​ដែល ២៨៥​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត គឺ​ក្រុមហ៊ុន​គ្រាក់​ៗ​នៅ​វៀតណាម​មួយ​ចំនួន​បាន​សន្យា​នឹង​ផ្ដល់​ជូន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​វៀតណាម លោក ហូ ដុក ផុ​ក​។

មូលនិធិ​នេះ អ្នក​បរិច្ចាគ​អាច​ផ្ដល់​មក​បាន​ទាំង​សាច់ប្រាក់​សុទ្ធ និង​អាច​ទិញ​ជា​វ៉ាក់សាំង​សម្រាប់​ផ្ដល់​ចូល​មក​កាន់​មូលនិធិ ហើយ​ការ​ទទួល​មូលនិធិ​នេះ គឺ​ទទួលយក​តាំងពី​សប្បុរសជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រសួង​ហិរញ្ញវត្ថុ មូលនិធិ​ជាតិ​វ៉ាក់សាំង​កូ​វី​ដ​-១៩ របស់​វៀតណាម​មួយ​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ប្រើ​ទៅ​លើ​ការ​សិក្សា ក្នុង​ការ​ផលិត​វ៉ាក់សាំង​ផង​ដែរ​។

ក្រុមហ៊ុន​ដែល​បាន​ចូលរួម​បរិច្ចាគ​ដល់​មូលនិធិ​ជាតិ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​សុទ្ធ​សឹង​ជា​ក្រុមហ៊ុន​គ្រាក់​ៗ​របស់​វៀតណាម រួម​មាន​ដូច​ជា ក្រុមហ៊ុន​ទូរគមនាគមន៍ Viettel, ក្រុមហ៊ុន​ប្រេង Petrovietnam ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ​វៀតណាម EVN រួម​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​យក្ស​ៗ​របស់​វៀតណាម​ផ្សេង​ទៀត ដូច​ជា Vingroup, ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោ​ល Long Thanh Golf Inventment  និង​ក្រុមហ៊ុន​ជួញដូរ​ផ្សារភាគហ៊ុន​ជាដើម​។

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មិ​ញ ជី​ង និយាយ​ថា មូលនិធិ​ជាតិ​វ៉ាក់សាំង​កូ​វី​ដ​-១៩ គឺ​មាន​គោលបំណង​នឹង​ជួយ​ឲ្យ​វៀតណាម​គ្រប់គ្រង​មេរោគ​រាតត្បាត​ក្នុង​ជំហាន​វែង ខណៈ​ដែល​ប្រជាជន​ត្រូវការ​ការ​ចាក់​វ៉ាក់សាំង​រៀង​រាល់​ឆ្នាំ​។

មក​ទល់​ពេល​នេះ​វៀតណាម មាន​អ្នក​ចាក់​វ៉ាក់សាំង​តែ​ជាង​១​លាន​២​សែន​នាក់​ប៉ុណ្ណោះ ពោល​គឺ​មាន​ប្រមាណ​តែ​១% នៃ​ចំនួន​ប្រជាជន​សរុប​ជ​តិ​១០០​លាន​នាក់​។ ភាគច្រើន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង គឺជា​អ្នកបម្រើ​ការ​ជួរ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ ក្នុង​នោះ​ដែរ មាន​តែ​ជាង​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​បាន​ចាក់​គ្រប់​ចំនួន​២​ដូ​ស​៕




អត្ថបទបន្ទាប់


ស្ថាប័នអន្តរជាតិធំៗបន្ដទទូចឲ្យប្រទេសមានវ៉ាក់សាំងកូវីដ-១៩ច្រើន ជួយចែកឲ្យប្រទេសកំពុងអភិវឌ្ឍន៍

ធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នាពេលថ្មីៗនេះ បានចេញមុខអំពាវនាវចំពោះក្រុមប្រទេសអ្នកមាន ដែលគេរំពឹងថានឹងទទួលបា…

ឥណ្ឌាចាប់ផ្តើមបន្ធូរបន្ថយវិធានការបិទខ្ទប់ ក្រោយចំនួនអ្នកឆ្លងកូវីដ-១៩ធ្លាក់ចុះ

ប្រទេសឥណ្ឌាកំពុងងើបរលាស់ខ្លួនចេញពីមហន្ដរាយកូវីដ-១៩ ជាបណ្ដើរៗហើយមកវិញហើយ។ ជាក់ស្ដែង អាជ្ញាធររដ្ឋមួយចំនួនក្នុងប្រទេសឥណ្ឌានាពេលថ្មីៗនេះ បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ