ឱនភាពពាណិជ្ជកម្ម​វៀតណាម

ត្រឹមតែកន្លះខែប៉ុណ្ណោះ ឱនភាពពាណិជ្ជកម្មវៀតណាម មាន ១ពាន់លានដុល្លារអាមេរិក


គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នេះ ពោលគឺកន្លះខែពេញ ឃើញថា ឱនភាពពាណិជ្ជកម្មវៀតណាម មានប្រមាណ ១ពាន់លានដុល្លារអាមេរិក ដែលជាចំនួននេះ មានខ្ពស់ជាង ៣ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍​ពីគយវៀតណាម ដែលមានផ្សាយក្នុងសារព័ត៌មានក្នុងស្រុក Vietnam Express នាពេលថ្មីៗនេះ។
ត្រឹមតែកន្លះខែប៉ុណ្ណោះ ឱនភាពពាណិជ្ជកម្មវៀតណាម មាន ១ពាន់លានដុល្លារអាមេរិក (រូបភាព៖ https://e.vnexpress.net)
ដោយ

របាយការណ៍​ដដែល បានឲ្យ​ដឹងថា នៅក្នុង​កន្លះខែ​ នៃខែ​មករា​​នៅ​ឆ្នាំនេះ ការនាំចេញ​​របស់​វៀតណាម មាន​ជាង ៩.២០០​លាន​​ដុល្លារ​អាមេរិក ខណៈ ដែលការ​នាំចូល​វិញ មាន​ដល់​ទៅ ប្រមាណ ១០.២០០ លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ការនាំ​ចេញ ​មាន​ ២ ភាគ៣​ទៅហើយ​ គឺបាន​មក​ពី​​ក្រុមហ៊ុន ដែលជា​ការវិនិយោគ​ផ្ទាល់​ពីក្រៅ​ប្រទេស។

ត្រូវបាន ដកស្រង់​សម្ដីដោយ​សារព័ត៌មាន Vietnam Express អ្នក​ជំនាញ​​សេដ្ឋកិច្ច​បាន អះអាងថា ប្រទេស​វៀតណាម គឺពឹង​ផ្អែក​ខ្លាំង​ទៅលើ​​អាជីវកម្ម ​ដែលជា​ការវិនិយោគ​ផ្ទាល់​ពីក្រៅប្រទេស ឬហៅថា FDI ដូច្នេះហើយ​ នៅពេល​ដែល​ការ​នាំចេញ ធ្លាក់ចុះ ឬការ​នាំចូល​​កើន​ឡើងខ្ពស់ ​នៅក្នុង​ក្រុមហ៊ុន ដែលជា​ការ​វិនិយោគ​​ផ្ទាល់ពី​ក្រៅប្រទេស នោះនឹង​ធ្វើឲ្យ​ប៉ះពាល់​​ដល់​តុល្យភាព​ពាណិជ្ជកម្ម​​ក្នុង​ប្រទេស។ 

នៅក្នុង​រយៈពេល​កន្លះ​ខែ​ដំបូង​នៃឆ្នាំនេះ ការនាំចេញ​​គ្រឿង​​ទូរស័ព្ទ ដែលជា​​ផលិតផល​នាំចេញ​​ធំជាង​គេ​របស់​វៀតណាម និងស្ថិតក្រោម​ការគ្រប់គ្រង​​ដោយ​ក្រុមហ៊ុន​​វិនិយោគ​ពីបរទេស​នោះ បានធ្លាក់ចុះ​​ជិត ​៤០% ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ពោលគឺ​នៅ​មាន​ទំហំ​ទឹកប្រាក់​​ប្រមាណ ១.៣០០ លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ។ រីឯគ្រឿង​​ផលិតផល​​កុំព្យូទ័រ​វិញ ក៏មានការនាំ​ចេញ​​ធ្លាក់​ចុះ ជិត ​៥% ផងដែរ។

ក្រុមអ្នក​សេដ្ឋកិច្ច​វៀតណាម បាន​​ព្រមានថា ឱនភាព​ពាណិជ្ជកម្ម​​នាពេល​នេះ គឺជា​សញ្ញា​មួយ​បញ្ជាក់ថា រដ្ឋាភិបាល​វៀតណាម​​ត្រូ​វការ​​កាត់បន្ថយ​​ការពឹងផ្អែក​ លើការ​វិនិយោគ​ផ្ទាល់​ពីក្រៅ​ប្រទេស ព្រោះថា វាអាច​នឹង​ធ្វើ​ឲ្យសេដ្ឋកិច្ច​វៀតណាម​​កាន់តែ​រងទុក្ខ​ធ្ងន់ធ្ងរ​ជាងនេះ ប្រសិនបើ​​ក្រុមហ៊ុន​​បរទេស​ទាំងនោះ ដកខ្លួន​ចេញពី​ប្រទេស​វៀតណាម ទៅកាន់​ប្រទេស​ផ្សេង​ទៀត ស្របពេល​ដែល​​បច្ចុប្បន្ន ប្រទេស​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​មួយ​ចំនួន ចាប់ផ្ដើម​​មាន​ផលិតភាព​ការងារ​​កាន់តែ​ប្រសើរ​ជាង​វៀតណាម។

ហេតុផល​មួយ​ផ្សេង​ទៀត ដែលគេ​ចាត់ទុកថា បានធ្វើឲ្យ​វៀតណាម​ មាន​ឱនភាព​ពាណិជ្ជកម្ម​​ក្នុងរយៈ​ពេលកន្លះ​ខែ​​មកនេះ គឺដោយ​សារតែ​​អាជីវកម្ម​ក្នុង​ស្រុក បានដាក់​ការ​បញ្ជា​ទិញ និងនាំចូល​ច្រើន ដើម្បីត្រៀម​រៀប​ចំនូវ​ពិធី​បុណ្យ​​ចូលឆ្មាំថ្មី​ក្នុង​ប្រទេសនេះ ដែលនឹង​​ធ្វើ​ឡើង នៅខែ​ក្រោយ។

គួរជម្រាប​ដែរថា តាមការ​ព្យាករ​ពីក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម នៅឆ្នាំ២០១៩​នេះ ប្រទេស​វៀតណាម រំពឹងថា នឹងមាន​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ ៣ ពាន់​លានដុល្លារ​អាមេរិក ខណៈកាល​ពីឆ្នាំ ២០១៨ វៀតណាម មានអតិរេក​ពាណិជ្ជកម្ម​ខ្ពស់​បំផុត មិនធ្លាប់​មានឡើយ បើគិត​ត្រឹម ១ទស្សវត្សរ៍​កន្លង​មកនេះ ពោលគឺ​មាន​ប្រមាណ​ជាង ៧ពាន់លាន​ដុល្លារ​អាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ រំពឹងថា នឹងស្រូបបានភ្ញៀវចិន ទិញអចលនទ្រព្យ ក្នុងប្រទេសខ្លួន បានកាន់តែច្រើន នៅឆ្នាំនេះ

ព័ត៌មាន
ចូលមកដល់ឆ្នាំ២០១៩ ភ្លាម ថៃបង្ហាញពីក្ដីរំពឹងខ្ពស់ថា នឹងនៅតែជា​ទីផ្សារ​ពេញនិយម សម្រាប់​ជនជាតិ​ចិនចូល​មកទិញ​អចលនទ្រព្យ ដោយ​គេព្យាករថា អាច…

ជនជាតិ​ចិន​នាំមុខគេ​ក្នុង​ការទិញ​ខុនដូ​ទុក​ចំណេញ​នៅ​កម្ពុជា

ព័ត៌មាន
ខណៈ​ដែល​ទីផ្សារ​ខុនដូ​ប្រណីតៗ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ជនជាតិ​ចិន​គឺ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ចំនួន​យ៉ាង​ច្រើន ក្នុង​ការទិញ​អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ