ទីផ្សារអចលនទ្រព្យថៃ

ថៃ រំពឹងថា នឹងស្រូបបានភ្ញៀវចិន ទិញអចលនទ្រព្យ ក្នុងប្រទេសខ្លួន បានកាន់តែច្រើន នៅឆ្នាំនេះ


ចូលមកដល់ឆ្នាំ២០១៩ ភ្លាម ថៃបង្ហាញពីក្ដីរំពឹងខ្ពស់ថា នឹងនៅតែជា​ទីផ្សារ​ពេញនិយម សម្រាប់​ជនជាតិ​ចិនចូល​មកទិញ​អចលនទ្រព្យ ដោយ​គេព្យាករថា អាចនឹង​មានកំណើន​យ៉ាង​តិច ១០ ភាគរយ ធៀបនឹង​ឆ្នាំមុន។ ក្នុងនោះ ទីក្រុង​បាងកក ឈៀងម៉ៃ ប៉ាត់តាយ៉ា និងភូកេត សុទ្ធសឹង​ជាទិសដៅ​សំខាន់ៗ ដែលជន​ជាតិចិន​សម្រុក​ទៅទិញ​អចលនទ្រព្យ។ នេះបើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកកប៉ុស្ដិ៍របស់​ថៃនៅថ្ងៃនេះ។
ថៃ រំពឹងថា នឹងស្រូបបានភ្ញៀវចិន ទិញអចលនទ្រព្យ ក្នុងប្រទេសខ្លួន បានកាន់តែច្រើន នៅឆ្នាំនេះ (https://www.thailandlaw.org)
ដោយ

លោកស្រី ខារៀ ឡ័រ នាយិកាប្រតិបត្តិ​ គេហទំព័រ​អចលន្រព្យ ​អន្តរជាតិ​របស់ចិន Juwai.com បានប្រាប់​កាសែតក្នុងស្រុក​ថៃថា ការទិញអចលនទ្រព្យ​នៅក្នុងប្រទេសថៃ មិនសូវជាមានភ្ញៀវ​សាកសួរ​ដេញដោលព័ត៌មានច្រើននោះទេ ដែលនេះ​ឆ្លុះបញ្ចាំងពី​ការផ្ដល់ជូន​ដ៏ល្អពីអ្នកអភិវឌ្ឍ​ន៍ ទាំងគុណភាពសំណង់ ភាពស៊ីវិល័យ និង​ឱកាស​សម្រាប់​វិនិយោគនៅថ្ងៃអនាគត។

តាម​របាយការណ៍ពី គេហទំព័រ​អចលន្រព្យ ​អន្តរជាតិ​របស់ចិន Juwai.com បង្ហាញថា ការវិនិយោគ​សរុប​នៅឆ្នាំ២០១៨ ដោយវិនិយោទុនចិន ប្រទេសថៃ គឺឈរ​ក្នុងលំដាប់ទី៤ ដែលមានទឹកប្រាក់​ជាង ២ពាន់ ៣០០លានដុល្លារអាមេរិក ខណៈដែលសហរដ្ឋអាមេរិក ឈរលំដាប់លេខ១ មានទឹកប្រាក់​ជាង ៣០ពាន់លានដុល្លារអាមេរិក ហុងកុង មាន​ជាង១៦ពាន់លានដុល្លារអាមេរិក និង​អូស្ត្រាលី​មានជាង ១៤ពាន់លានដុល្លារអាមេរិក។ រីឯ ម៉ាឡេស៊ី ឈរលំដាប់ទី៥ បន្ទាប់ពីប្រទេសថៃ មានទឹកប្រាក់វិនិយោគប្រមាណ ២ពាន់លានដុល្លារអាមេរិក។ 

បើតាម លោកស្រី ខារៀ ឡ័រ ក្នុង​លក្ខខណ្ឌ​តម្លៃវិនិយោគ​សរុប​នេះ មាន​លំនៅដ្ឋាន​ស្នាក់នៅរួម ឬហៅថាអាផាតមិន ថ្មីៗ ​ប្រមាណ១៥ពាន់​អាផាតមិន ត្រូវបាន​លក់ទៅ​ឲ្យ​​អតិថិជន ​ដែលជា​ជន​ជាតិចិន និងចិនហុងកុង ​នៅក្នុងឆ្នាំ២០១៨កន្លងទៅ។

ក្នុងនោះ មាន​ប្រហែលពាក់កណ្ដាលនៃអ្នកទិញ ដែលជាជនបរទេសទាំងអស់ បានទិញ​អចលនទ្រព្យ​នៅទីក្រុងបាំងកក។

លោកស្រី ឡ័រ បន្ថែមថា ការបន្តអភិវឌ្ឍលើ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសថៃ បានធ្វើឲ្យ​អ្នកទិញអចលនទ្រព្យជនជាតិចិន កាន់តែមានទំនុកចិត្ត​មកលើសក្ដានុពលសេដ្ឋកិច្ច​របស់ប្រទេសថៃ នៅក្នុងរយៈពេលវែង។ 

បើតាមអ្នកជំនាញរូបនេះ សង្គ្រាមពាណិជ្ជកម្មរវាង​អាមេរិក និងចិន គឺជាភាពអំណោយ​ផល​មួយ​ផងដែរ ដែលវា​នឹងធ្វើឲ្យ​​​អ្នកទិញជនជាតិ​ចិន បង្វែរ​ការទិញ​អចលនទ្រព្យ​​នៅអាមេរិក ​មកទិញអចលនទ្រព្យ​ក្នុងប្រទេសថៃវិញ។

តាមរបាយការណ៍បានបង្ហាញថា ការទិញអចលនទ្រព្យសម្រាប់វិនិយោគ នៅប្រទេសថៃ គឺមានការនិយមច្រើនពីអតិថិជនជនជាតិចិន ពោលគឺមានប្រមាណ ជាង៧២% ពួកគេ​ទិញទុកសម្រាប់វិនិយោគ ខណៈដែលអ្នកផ្សេងទៀត ទិញសម្រាប់​ការប្រើប្រាស់ផ្ទាល់ខ្លួន សម្រាកវិស្សមកាល ចូលនិវត្តន៍ បន្តការសិក្សា និងជួលបន្តជាដើម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារម៉ាក្រូទី២ វិនិយោគ ២០លានដុល្លារ បើកដំណើរការអាជីវកម្ម ក្នុងទឹកដី វប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប អង្គរ ហើយ!

ព័ត៌មាន
ផ្សារម៉ាក្រូសាខាទី២ បានបើកសម្ពោធដាក់ឲ្យប្រតិបត្តិការអាជីវកម្មហើយ នៅក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រ សៀមរាប អង្គរ ដែលបានចំណាយទុនវិនិយោគរួម…

ត្រឹមតែកន្លះខែប៉ុណ្ណោះ ឱនភាពពាណិជ្ជកម្មវៀតណាម មាន ១ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នេះ ពោលគឺកន្លះខែពេញ ឃើញថា ឱនភាពពាណិជ្ជកម្មវៀតណាម មានប្រមាណ ១ពាន់លានដុល្លារអាមេរិក ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ