ពាណិជ្ជកម្ម​វៀតណាម

អតិរេកពាណិជ្ជកម្មរបស់វៀតណាម កើនឡើង ៣ដង នៅ៧ខែឆ្នាំ២០២០


នៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២០នេះ ទំហំអតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាម សម្រេចបានជាង ៦,៤ពាន់លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ៣២៨% ពោលគឺ លើសពី ៣ដងទៅទៀត ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២(រូបភាព Vietnamplus)
ដោយ

ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានអះអាងថា ទោះបីជា​មានផល​អាក្រក់ពី វិបត្តិ​មេរោគ​កូវីដ-១៩ក្តី អតិរេក​ពាណិជ្ជកម្ម​វៀតណាម នឹងតែ​បន្តកើន​ឡើង​ខ្លាំង ដោយសារតែ​វៀតណាម នាំចូល​ទំនិញតិច តួយ៉ាង ក្នុងខែ​កក្កដា​កន្លងទៅ វៀតណាម​សម្រេច​បាននូវ អតិរេក​ពាណិជ្ជកម្ម​ជាង ១ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ដោយឡែក ក្នុងរយៈពេល ៧ខែ ដើមឆ្នាំនេះ វៀតណាម បានធ្វើការ​នាំចេញ​ទំនិញ​ជាង ១៤៥ពាន់​លាន​ដុល្លារ​អាមេរិក និងបាន​នាំចូល​មក​វិញជាង ១៣៩ពាន់​លាន​ដុល្លារ​អាមេរិក។

ក្នុងនោះ ផលិតផល​នាំចេញ​សំខាន់ៗ​ជាងគេ គឺ គ្រឿង​ម៉ាស៊ីន និងកុំព្យូទ័រ ដែលស្មើ​នឹង ២៤% នៃ​ប្រាក់ចំណូល​ពីការនាំចេញ​សរុប ខណៈ ការនាំចេញ​ផលិតផល​ផ្សេងៗ មានការធ្លាក់ចុះ។

យ៉ាងណា​ក៏ដោយចុះ អាមេរិក នៅតែ​ជាទីផ្សារ​នាំចេញ​ធំជាង​គេបំផុត​របស់​វៀតណាម ដែលបាន​នាំចូល​ទំនិញ​វៀតណាម​ជាង ៣៨ពាន់​លាន​ដុល្លារ​អាមេរិក ហើយមហា​អំណាច​សេដ្ឋកិច្ច ចិន ជាទីផ្សារ​ធំបន្ទាប់​មាន​ទំហំ​ទឹកប្រាក់​នាំចូល​ពី វៀតណាម ជាង ២៣ពាន់​លាន​ដុល្លារ​អាមេរិក។ ទោះយ៉ាងណា ចិន ក៏ជាអ្នក​ផ្គត់ផ្គង់​ទំនិញ​ទៅកាន់ វៀតណាម​វិញផងដែរ ដោយ​សម្រេចបាន​ទឹកប្រាក់​ជាង ៤២ពាន់​លាន​ដុល្លារអាមេរិក។

សូមជម្រាបថា វៀតណាម សម្រេចបាននូវ អតិរេក​ពាណិជ្ជកម្ម ៤ឆ្នាំជាប់ៗគ្នាហើយ ដោយកាល​ពីឆ្នាំ ២០១៩កន្លងទៅ សម្រេចបាន​ជិត ១០ពាន់លាន​ដុល្លារ​អាមេរិក​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក និងចិន នឹងត្រួតពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ឡើងវិញ

ព័ត៌មាន
នៅពាក់កណ្តាលខែសីហានេះមន្រ្តីជាន់ខ្ពស់តំណាងឲ្យភាគីអាមេរិក និងភាគីចិន នឹងធ្វើកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យឡើងវិញនូវ ការអនុវត្តកិច្ចព្រមព្…

អ្នកជំនាញ៖ បើសិនជាមេរោគកូវីដ-១៩ ផ្ទុះឡើងជាថ្មីនៅវៀតណាម នោះសេដ្ឋកិច្ចវៀតណាម អាចនឹងធ្លាក់ចុះមកវិញ

ព័ត៌មាន
ក្រោយពីវៀតណាមសម្រេចបាននូវកំណើនសេដ្ឋកិច្ចល្អ ១,៨% នៅក្នុងឆមាសទី ១ ដើមឆ្នាំនេះ នៃអំឡុងពេលវិបត្តិកូវីដ-១៩នេះ អ្នកជំនាញបានព្រមានថា GDP របស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ