Advertisement
Advertisement
សេដ្ឋកិច្ចថៃ ២០២០

ព្យាករណ៍​ថ្មីបង្ហាញថា GDP របស់ថៃ អាចនឹងធ្លាក់ចុះដល់ -១១,៤% នៅក្នុងឆ្នាំ ២០២០នេះ


សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានទម្លាក់ការព្យាករជាថ្មីអំពី GDP របស់ថៃ ថាអាចនឹងធ្លាក់ចុះដល់ទៅ ១១,៤% នៅក្នុងឆ្នាំ ២០២០នេះ ដោយរងផលប៉ះពាល់ធំបំផុតពី បញ្ហាមេរោគកូវីដ-១៩ និងកត្តាជាច្រើនទៀតដូចជា គ្រោះរាំងស្ងួត និងឥទ្ធិពលពី សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។
ការព្យាករថ្មីបង្ហាញថា GDP របស់ថៃ អាចនឹងធ្លាក់ចុះដល់ -១១,៤% នៅក្នុងឆ្នាំ ២០២០នេះ (រូបភាព៖ Flickr: Johan Fatenberg)
ដោយ
Advertisement

ប្រធាន​សកល​វិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ បានគូស​បញ្ជាក់ថា ការព្យាករ​នេះ គឺផ្អែកទៅលើ កត្តា​ជាច្រើន រួមមាន​ការបិទ​ទ្វារ​ប្រទេស មិនទទួល​ជនបរទេស យ៉ាងហោចណាស់ ៦ខែ, គម្រោង​ថវិកាជាតិ​ជិត ១៣ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់ស្តារ​សេដ្ឋកិច្ច និងសង្គម​ឡើងវិញ​មិនត្រូវ​បាន​បែងចែក​ក្នុងឆ្នាំនេះ និងង​កត្តាចុង​ក្រោយគឺ ជំនួញ​ពាណិជ្ជកម្ម​សកល ធ្លាក់ចុះ​ខ្លាំង​ជាង​ការ​រំពឹងទុក។

បន្ថែមលើនេះ ការនាំចេញ​ទំនិញ​របស់ថៃ​ក្នុងឆ្នាំនេះ អាចនឹង​ធ្លាក់ចុះ ១០% ខណៈការ​វិនិយោគ​ធ្លាក់ចុះ ៨% ហើយភ្ញៀវទេសចរ​អន្តរជាតិ​ថយចុះ ៨២% មកនៅត្រឹម​ ៧លាននាក់។

បញ្ហាដ៏​ធំសម្បើមនេះ បានធ្វើឲ្យ​សេដ្ឋកិច្ចថៃ​ខាតបង់​ជាង​ ៦៧ពាន់លាន​ដុល្លារ​អាមេរិក គិតត្រឹម​ដំណាច់ខែ កក្កដានេះ ដែល​តួលេខនេះ ខ្ពស់ជាង​ការខាតបង់​សេដ្ឋកិច្ច កំឡុង​ពេលវិបត្តិ​ទឹកជំនន់ កាលពីឆ្នាំ ២០១១ ដែលខាត​ត្រឹមតែ ៤៥ពាន់លាន​ដុល្លារ​អាមេរិក។

ការខាតបង់នេះ ភាគច្រើន​គឺដោយសារតែ​រាជរដ្ឋាភិបាលថៃ ដាក់វិធានការ​ចាក់សោរ​ទីក្រុង​យ៉ាង​តឹងរ៉ឹង ដើម្បីទប់ស្កាល់​ការរីករាលដាល​នៃមេរោគ​កូវីដ-១៩ ព្រោះវា​បានធ្វើឲ្យ សកម្មភាព​សេដ្ឋកិច្ច​សកល​ជាប់គាំង ខណៈវិធាន​ការ​បិទទីក្រុង និងការ​បាត់បង់​ការងារ ក៏បានធ្វើ​ឲ្យ​អំណាច​ទិញ​របស់​ប្រជាពលរដ្ឋ​បន្តធ្លាក់ចុះ​យ៉ាងគំហុក។

លើសពីនេះ ថៃ នឹងជួប​ប្រទះនូវ​ហានិភ័យ​កាន់តែ​ខ្ពស់ ចំពោះ​បញ្ហា​គ្រោះរាំងស្ងួត ដែលប៉ះពាល់​ដល់​ការធ្វើស្រែ​ចម្ការ​ទាំងអស់ ពោលគឺ​បើតាម​ការព្យាករ គ្រោះរាំងស្ងួត នឹងធ្វើឲ្យ​សេដ្ឋកិច្ចថៃ​ខាតបង់​ជាង ​២,៤ពាន់​លាន​ដុល្លារ​អាមេរិក ភាគច្រើន​មកពី​ការដាំដុះ អំពៅ​ ស្រូវខុសរដូវ និងដំឡូងមី។

ជាចុងក្រោយ សកលវិទ្យាល័យ​សភា​ពាណិជ្ជកម្មថៃ បានប៉ាន់​ប្រមាណថា ទិន្នផលអំពៅ នឹង​ថយចុះពី ១៣២លានតោន​កាលពីឆ្នាំមុន មកនៅត្រឹម ៧៥លាន​តោន​ក្នុងឆ្នាំ ២០២០នេះ ហើយស្រូវ​ខុសរដូវ​ថយពី ៧លានតោន​មកនៅ​ត្រឹម ២,៥លាន​តោន​ក្នុងឆ្នាំនេះ ខណៈដំឡូងមី ថយចុះ​បន្តិច​បន្តួចពី ៣១លានតោន មកនៅត្រឹម ២៨លានតោន៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ បើសិនជាមេរោគកូវីដ-១៩ ផ្ទុះឡើងជាថ្មីនៅវៀតណាម នោះសេដ្ឋកិច្ចវៀតណាម អាចនឹងធ្លាក់ចុះមកវិញ

ព័ត៌មាន
ក្រោយពីវៀតណាមសម្រេចបាននូវកំណើនសេដ្ឋកិច្ចល្អ ១,៨% នៅក្នុងឆមាសទី ១ ដើមឆ្នាំនេះ នៃអំឡុងពេលវិបត្តិកូវីដ-១៩នេះ អ្នកជំនាញបានព្រមានថា GDP រ...

ការកក់បន្ទប់ស្នាក់នៅស្ទុះងើបឡើង ខណៈថ្ងៃឈប់សម្រាកជិត១០ថ្ងៃកៀកជិតមកដល់

ព័ត៌មាន
អាជ្ញាធរទេសចរណ៍បានអះអាងថា ការកក់បន្ទប់ស្នាក់នៅនៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍បាននិងកំពុងស្ទុះងើបឡើងជាបណ្ដើរៗវិញហើយ ខណៈដែលថ្ងៃឈប់សម្រាកជ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ