ការនាំចេញ​វៀតណាម

វៀតណាម រំពឹងនាំចេញផលិតផលកសិកម្ម ៤១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០នេះ


បើទោះបីជា វៀតណាម ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន អំឡុងពេលនៃវិបត្តិកូវីដ-១៩ក្តី ប៉ុន្ដែប្រទេសនេះ នៅតែបង្ហាញពី ទំនុកចិត្តក្នុងការសម្រេចគោលដៅនាំចេញ ផលិតផលកសិកម្ម ៤១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២(រូបភាព Vietnamplus)
ដោយ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម បានគូស​បញ្ជាក់ថា បញ្ហាផ្ទុះឡើងនូវ មេរោគ​កូវីដ១៩ បានបង្កើត​ជាឧបសគ្គ​ជាច្រើន នៅក្នុងខ្សែ​ចង្វាក់​ផលិតកម្ម និងការជួញ​ដូរ​ទំនិញ ហើយក៏​មានបញ្ហា​ដទៃ​ជាច្រើន​ទៀតដូចជា គ្រោះរាំងស្ងួត ទឹកប្រៃហូរ​ចូល​ទឹកសាប​នៅតាម​ដីសណ្តទន្លេ​មេគង្គ ព្រមទាំង​ជម្ងឺកាច​សាហាវ​ដែលកើត​នៅលើ សត្វ និងរុក្ខជាតិដែរនោះ។

ទោះយ៉ាងណាក៏ដោយ វិស័យ​កសិកម្ម​វៀតណាម បានកែប្រែ​គោលនយោបាយ ដើម្បី​អាចបត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្តែង និងសម្រេច​ទៅតាម​គោលដៅ​នាំចេញ​ក្នុងឆ្នាំ ២០២០ ឲ្យបាន ៤១ពាន់​លាន​ដុល្លារអាមេរិក។

ជាក់ស្តែង​ វៀតណាម ជាអ្នកនាំចេញ​ផលិតផល​ព្រៃឈើ កសិផល និងជលផល ធំជាងគេលំដាប់ទី ២ នៅតំបន់​អាស៊ីអាគ្នេយ៍ និងលំដាប់ទី ១៥ នៅទូទាំង​សកលលោក ហើយវៀតណាម ក៏មានទីផ្សារ​នាំចេញជាង ២០០កន្លែង​ រាប់បញ្ចូលទាំងទីផ្សារយក្សៗ ដូចជា អាមេរិក សហភាពអឺរ៉ុប ជប៉ុន និងចិនជាដើម។

លើសពីនេះ​ វៀតណាម បានបង្កើត​ទីផ្សារនាំចេញ​ផ្លែឈើថ្មីៗទៅកា​ន់ប្រទេសឈីលី ហើយការនាំចេញ​អង្ករទៅកាន់​សហភាពអឺរ៉ុប ក៏មានការ​ផ្ទុះឡើង​ទាំងបរិមាណ និងតម្លៃ ដោយសារតែ​តម្រូវការស្តុក​ទុកចំណី​អាហារ​អំឡុងពេល​កូវីដ១៩ មានការកើន​ឡើងខ្ពស់។

សូមជម្រាបដែរថា សម្រាប់​ផលិតផល​ព្រៃឈើ​វៀតណាម ក៏ត្រូវបាន​ជំរុញ​ឲ្យមាន​ការលក់​នៅលើ​ទីផ្សារអនឡាញ​ដូចជា Alibaba និង Amazon​ ផងដែរ​ ដែលរំពឹង​នឹង​សម្រេច​បាន ១២ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០២០ កើនឡើង ១១%៕

None



អត្ថបទបន្ទាប់


មូលនិធិអាជីវកម្ម SADIF របស់​ Smart Axiata វិនិយោគ​លើ​ក្រុមហ៊ុនថ្មី​ ២​បន្ថែមទៀត

មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២០ អំពីការ​វិនិយោគ​ចុង​…

ភ្ញៀវទេសចរអន្តរជាតិ អាចចូលថៃវិញបានហើយ តែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងមានឯកសារបញ្ជាក់សុខភាព

ដើម្បីជួយស្រោចស្រង់ដល់ វិស័យទេសចរណ៍ដែលរងគ្រោះខ្លាំងជាងគេដោយសារតែ វិបត្តិមេរោគកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ