ពាណិជ្ជកម្មវៀតណាម

វៀតណាម រំពឹងនាំចេញទឹកមាត់ត្រចៀកកាំតម្លៃ ១៥០លានដុល្លារ ទៅចិននៅឆ្នាំ២០២៥


ប្រទសវៀតណាម រំពឹងថា ទិន្នផលទឹកមាត់ត្រចៀកកាំមិនទាន់កែច្នៃ នឹងអាចកើនឡើងដល់ទៅ ១៦០តោននៅក្នុងឆ្នាំ ២០២៥ ហើយភាគច្រើនត្រូវបានរំពឹងដែរថានឹងអាចធ្វើការនាំចេញទៅកាន់ទីផ្សារចិន ប្រមាណ១០០តោន និងអាចរកចំណូលបានប្រមាណ ១៥០លានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់ប្រធានសមាគមកសិដ្ឋានចិញ្ចឹមត្រចៀកកាំ ដែលប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម រំពឹងនាំចេញទឹកមាត់ត្រចៀកកាំតម្លៃ ១៥០លានដុល្លារ ទៅចិននៅឆ្នាំ២០២៥
ដោយ

នៅសល់ទឹកមាត់ត្រចៀកកាំប្រមាណ ៦០តោនទៀត បន្ទាប់ពីការនាំចេញទៅកាន់ទីផ្សារចិននោះ វៀតណាមយកទៅកែច្នៃ៤២តោន ដោយរំពឹងថានឹងអាចនាំចេញទឹកមាត់ត្រចៀកកាំកែច្នៃរួចប្រមាណ ជិត១៧តោន ទៅកាន់សិង្ហបុរី ដែលមានតម្លៃប្រមាណជិត៦០លានដុល្លារ និងជិត ៨តោនទៀត នាំទៅអាមេរិកក្នុងតម្លៃជាង២៩លានដុល្លារ។

សូមបញ្ជាក់ថា បច្ចុប្ប្ន មាន៤២ខេត្តនៃ ខេត្តក្រុងទាំង៦៣របស់វៀតណាម គឺមានការចិញ្ចឹមត្រចៀកកាំ ដោយមានផ្ទះត្រចៀកកាំសរុប២ម៉ឺនផ្ទះ និងមានទិន្នផលប្រចាំឆ្នាំ១២០តោន ដែលមានតម្លៃប្រហែល៤៥០លានដុល្លារអាមេរិក៕

 

None



អត្ថបទបន្ទាប់


កូវីដ១៩រុញច្រានតម្លៃស្រូវអង្ករជុំវិញពិភពលោកឲ្យហក់ឡើងខ្លាំងមិនធ្លាប់មាន

កង្វះខាតស្បៀងអាហារ តម្រូវការច្រើន ការផលិតមានកំណត់ ការប៉ះពាល់ខ្សែសង្វាក់ផលិតកម្ម ដោយសារវិធានការបិទប្រទេស និងព្រំដែននៃប្រទេសនានាជុំវិញពិ…

តម្លៃស្វាយស្រស់កើនខ្ពស់នៅឆ្នាំ២០២០ ខណៈបរិមាណនាំចេញ មានដល់ជិត១០ម៉ឺនតោន

តម្លៃផ្លែស្វាយស្រស់ មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅឆ្នាំ២០២០ ខណៈដែលនៅដើមរដូវ ស្វាយក្នុងកញ្ចប់មានតម្លៃជាង ៤ពាន់រៀលនៅក្នុងមួយគីឡូក្រាម ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ