ការវិនិយោគនៅវៀតណាម

វៀតណាម ស្រូបបានការវិនិយោគពីក្រៅប្រទេស ២៣ពាន់លានដុល្លារអាមេរិក


គិតត្រឹម៧ខែ ឆ្នាំ២០១៨នេះ ប្រទេសវៀតណាម ទទួលបានលំហូរវិនិយោគពីក្រៅប្រទេស (FDI) ប្រមាណ ២៣ពាន់លានដុល្លារអាមេរិក ដែលមានកំណើនជាង ៤% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ នេះ បើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារវិនិយោគបរទេស ដែលចំណុះឲ្យក្រសួងផែនការ និងវិនិយោគរបស់វៀតណាម។
អគារខ្ពស់ៗនៅវៀតណាម (http://www.cbrevietnam.com)
ដោយ

រយៈពេល​ ៧ខែកន្លង​មកនេះ ប្រទេស​វៀតណាម បានផ្ដល់​សិទ្ធិ​វិនិយោគ​​គម្រោង​ថ្មីៗ ​សរុប​​ប្រមាណ ជាង១.៦០០ គម្រោង ដែលមាន​តម្លៃជា​ទឹកប្រាក់​​ប្រមាណ ជាង ១៣ ពាន់​លានដុល្លារ​អាមេរិក កើន​ឡើង​ជាង ២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ រីឯការ​ចាក់បន្ថែម​ទុន​​វិនិយោគ ទៅលើ​គម្រោង​ដែល​មាន​ស្រាប់​ឯណោះ​វិញ ត្រូវបានធ្វើ​ឡើង​​ជាង ៦០០លើក ដែល​មាន​តម្លៃជា​ទឹកប្រាក់​សរុប​ជិត ៥ពាន់​លានដុល្លារ​អាមេរិក។

ជាមួយគ្នា​នេះដែរ បើយើង​ក្រឡេក​ទៅមើល អតិរេក​ពាណិជ្ជកម្ម​នៅក្នុង​វិស័យវិនិយោគ​ពីក្រៅប្រទេស​ រយៈ​ពេល៧ខែ​​នេះ មាន​រហូត​ដល់ ជាង ១៨ពាន់​លានដុល្លារ​អាមេរិក រួម​បញ្ចូល​លទាំង​ប្រេងឆៅ ហើយបើ​មិនរាប់​បញ្ចូល​ប្រេងឆៅ មានជិត ១៧​ពាន់លាន​ដុល្លារ​អាមេរិក។ 

តាមរបាយការណ៍​ពីទីភ្នាក់ងារ​វិនិយោគ​បរទេស របស់​វៀតណាម​ដដែលនេះ បានបង្ហាញ​ទៀតថា ចំណូលពីការ​នាំចេញ​របស់​វិស័យវិនិយោគ​ពីក្រៅ​ប្រទេស​ ក្នុង​ប្រទេស​វៀតណាម នៅ៧ខែ ឆ្នាំនេះ រាប់​បញ្ជូល​ទាំងប្រេងឆៅ បានកើន​ឡើងដល់​ជាង ៩៥ពាន់​លាន​ដុល្លារ​អាមេរិក  កើនឡើង​ជាង ១៤% ធៀប​នឹងរយៈ​ពេលដូចគ្នា​កាលពី​ឆ្នាំមុន ឬស្មើនឹង​ជាង​ ៧១% នៃចំណូល​នាំចេញ​សរុប​របស់​ប្រទេស​នេះ។​

ក្នុងនោះ វិនិយោគិន​ជប៉ុន​​ត្រូវបាន​គេដឹង​ថា ឈរក្នុង​លំដាប់​នាំមុខ​គេ ដែលបាន​វិនិយោគ​នៅវៀត​ណាម បន្ទាប់​មកកូរ៉េ​ខាងត្បូង និងអាមេរិកជាដើម។    

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃ ចេញមុខជួយដោះបំណុលជូន កសិករខ្នាតតូច

គណៈរដ្ឋមន្ដ្រីថៃ កាលពីពេលថ្មីៗនេះ បានយល់ព្រមចេញជាគោលការណ៍ នូវការពន្យារពេលការសងបំណុល និងការផ្ដល់អត្រាប្រាក់កម្ចីទាប សម្រាប់កសិករខ្នាតតូច …

ការជំពាក់​បំណុល​ធនាគារ និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជារឿង​ល្អ ឬ អាក្រក់?

ការខ្ចីបុលលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វាជារឿងអាក្រក់ ឬជាក៏ជារឿងល្អ? អ្នក ឯកទេសផ្នែកហិរញ្ញវត្ថុសុទ្ធតែបានលើកឡើងប្រហាក់ប្រហែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ