តាមរបាយការណ៍ដដែល បានឲ្យដឹងថា វិស័យរោងចក្រផលិត របស់វៀតណាម មានកំណើនជាង ១២% និងវិស័យសំណង់ មានកំណើនប្រមាណ ៦,៧% ខណៈវិស័យសេវាកម្ម និងកសិកម្ម បានរួមចំណែកក្នុងសេដ្ឋកិច្ច ប្រមាណ ៤៤%។
ជាមួយគ្នានេះ ការនាំចេញរបស់វៀតណាម នៅត្រីមាសទី១ ឆ្នាំនេះ មានការកើនឡើងប្រមាណជិត ៥% ស្មើនឹងតម្លៃទឹកប្រាក់ជាង ៥៨ ពាន់លានដុល្លារអាមេរិក។
ទោះយ៉ាងណា តាមការិយាល័យស្ថិតិទូទៅវៀតណាម បានបញ្ចាក់ទៀតថា ក្នុងរយៈពេល ៣ខែមកនេះ លំហូរវិនិយោគពីក្រៅប្រទេស ចូលក្នុងប្រទេសវៀតណាម គឺមានកំណើនខ្ពស់ រហូតដល់ជាង៨៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹងទំហំទឹកប្រាក់ជិត១១ពាន់លានដុល្លារអាមេរិក ដែលនេះ ជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំមកនេះ។
គួរបញ្ជាក់ថា ធនាគារពិភពលោក បានព្យាករថា សេដ្ឋកិច្ចវៀតណាម នៅឆ្នាំ២០១៩នេះ ទំនងជាងអាចធ្លាក់ចុះមកនៅត្រឹម ៦,៦% និង ៦,៥% នៅឆ្នាំ២០២០ ខណៈកាលពីឆ្នាំ២០១៨ មានកំណើនប្រមាណ៧% និងជាកំណើនមួយខ្ពស់មិនធ្លាប់មានក្នុង១ទសវត្សរ៍កន្លងមកនេះ។ ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានព្យាករលើសការព្យាកររបស់ធនាគារពិភពលោកបន្តិចដែរថានៅ ឆ្នាំនេះ សេដ្ឋកិច្ចវៀតណាម អាចនឹងមាន៦,៨%៕