ទេសចរណ៍វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម៖ វៀតណាមមិនទាន់រួចរាល់ សម្រាប់ការបើកទ្វារស្វាគមន៍ទេសចរអន្តរជាតិនៅឡើយទេ


ដោយសារតែ បញ្ហាកូវីដ-១៩ ហាក់កំពុងមានរលកឆ្លងថ្មី នៅក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ី និងស្ថានភាពសកលនៅតែមិនទាន់មានភាពធូរស្បើយនៅឡើយនោះ នាយករដ្ឋមន្ត្រីវៀតណាម បានចេញមុខប្រកាសថា វៀតណាម មិនទាន់រួចរាល់ដើម្បីបើកទ្វារ ទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅឡើយទេ ហើយរដ្ឋាភិបាលវៀតណាម គឺនៅតែផ្ដោតអាទិភាពជាចម្បងទៅលើការការពារសុខភាពពលរដ្ឋរបស់ខ្លួន។
នាយករដ្ឋមន្ត្រីវៀតណាម៖ វៀតណាមមិនទាន់រួចរាល់ សម្រាប់ការបើកទ្វារស្វាគមន៍ទេសចរអន្តរជាតិនៅឡើយទេ (រូបភាព៖https://vietnamnet.vn)
ដោយ

លោក ង្វៀន សៀនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម បាន​ចេញមុខ​មក​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​​នៅក្នុង​ទីក្រុ​ង​ហាណូយ​កាលពីថ្ងៃ​ពុធ​សប្ដាហ៍​នេះថា លោកបាន​បញ្ជា​ឲ្យ​​ភ្នាក់ងារ​​ពាក់ព័ន្ធ​ទាំងអស់​មិនត្រូវ​អនុញ្ញាត​ឲ្យមាន​រលក​ទី២ នៃការ​ឆ្លង​កូវីដ-១៩ នៅក្នុងប្រទេសវៀតណាម​នោះទេ និងត្រូវធ្វើយ៉ាងណា​ទប់ស្កាត់​ការឆ្លងរីករាលដាល​ឲ្យបានខ្ជាប់ខ្ជួន ខណៈដែល​ប្រទេសនេះ បាន​រំលងផុត២ខែមកហើយ ដោយមិនមាន​ការឆ្លង​រីករាលដាល​ក្នុងសហគមន៍។

យ៉ាងណាមិញ ហេតុផល​ដែល​វៀតណាម​មិនទាន់​អាច​បើកទ្វារ​ទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​ ដោយសារតែ​មានប្រទេស​ក្នុងតំបន់អាស៊ី​ខ្លះ​​ដូចជា​ប្រទេសចិន និងកូរ៉េខាងត្បូង​ កំពុង​ជួបបញ្ហា​នឹង​រលកឆ្លង​ជាលើកទី២ រួមទាំង​ស្ថានភាព​សកលលោក​ក៏មិនទាន់​មានភាព​ប្រសើរឡើងនៅឡើយដែរ។

លោកង្វៀន សៀនហ្វុក បន្ថែមថា រដ្ឋាភិបាល​នឹងវាយតម្លៃពី​ស្ថានភាព​តំបន់ និងអន្តរជាតិ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​សម្រេចចិត្តថា តើ​ត្រូវចាប់ផ្ដើម​ជើង​ហោះហើរអន្តរជាតិ​ឡើងវិញ​នៅពេលណានោះ?

ទោះយ៉ាងណា នៅដើមខែនេះ ឯកសារ​ពីរដ្ឋាភិបាល​វៀតណាម បាន​ឲ្យដឹងថា ទីក្រុង​តូក្យូ, សេអូល, គ័ងស៊ូ, តៃវ៉ាន់ និងឡាវ អាចស្ថិតនៅក្នុង​ចំណោម​ទិសដៅ​ ក្នុងការពិចារណា​ដើម្បី​បើកជើងហោះហើរ​អន្តរជាតិ​ឡើងវិញ។

ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines និង Bamboo Airways បាន​ប្រកាស​ពីគម្រោង​នឹង​បើកដំណើរការ​ប្រតិបត្តិការ​អន្តរជាតិ​របស់ខ្លួន​ឡើងវិញ ទៅកាន់ទិសដៅ​ប្រទេសកូរ៉េខាងត្បូង, តៃវ៉ាន់, ជប៉ុន និង ប្រទេសចិនជាដើម​ ចាប់ពីថ្ងៃទី ០១ ខែកក្កដា​ ហើយក៏កំពុងរង់ចាំមើល​ការសម្រេច​ផ្លូវការ​ពី​រដ្ឋាភិបាលផងដែរ។​ 

ទោះយ៉ាងណា អ្នកជំនាញជាច្រើន បាន​ព្រមានថា គម្រោងទាំងនេះ នឹង​មិនអាច​សម្រេច​ទៅបានទេ ដោយសារតែ​មានបញ្ហា​ការផ្ទុះរាលដាល​ជាថ្មី​នៅអាស៊ី ហើយ​កិច្ចពិភាក្សា​ជាមួយប្រទេស​ដទៃទៀត ដើម្បី​ដក​បម្រាម​ការធ្វើដំណើរនោះ នឹងនៅតែបន្ដ​។

នាយករដ្ឋមន្ត្រីវៀតណាម គូសបញ្ជាក់ថា ក្រុមហ៊ុន​បញ្ជូលពលករ​ទៅក្រៅប្រទេស​ អាច​បញ្ជូន​ពលករ​ចេញបាន ប្រសិនបើ​ពួកគេ​មានការអនុញ្ញាត​ពី​ប្រទេស​ទទួល​យកពលករ​ទាំងនោះ​ឲ្យចូលធ្វើការ។ ដោយឡែក ចំពោះ​អ្នកជំនាញ​បរទេស វិនិយោគិន និងកម្មករជំនាញខ្ពស់ ដែលចង់ចូល​មកប្រទេសវៀតណាមវិញ គឺ​លោកនាយករដ្ឋមន្ត្រីវៀតណាម បញ្ជា​ឲ្យ​ភ្នាក់ងារពាក់ព័ន្ធ​ត្រូវសម្រប​សម្រួល​នីតិវិធី សម្រាប់​ពួកគេ​ ជាមួយនឹង​ទម្រង​នៃការ​ដាក់​ឲ្យនៅដាច់ដោយឡែក​ដែលសមស្រប។

សូមបញ្ជាក់ថា ប្រទេសវៀតណាម បាន​ផ្អាក​ជើងហោះហើរ​អន្តរជាតិទាំងអស់​ តាំងពី​ថ្ងៃទី ២៥ ខែ​មីនាមក ហើយ​បាន​ហាមប្រាម​ជនបរទេស​ចូលក្នុងប្រទេស​វៀតណាម​ តាំងពីថ្ងៃទី ២២ ខែមីនាមកម្ល៉េះ៕

None



អត្ថបទបន្ទាប់


អាជីវករប្តូរប្រាក់ត្អូញត្អែរថា បាត់ភ្ញៀវរហូត៨០ភាគរយ នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ

តាំងពីមានការរីករាលដាលនៃមេរោគកូវីដ-១៩មក អាជីវកម្មស្ទើរតែទាំងអស់កំពុងតែប្រឈមនឹងផលប៉ះពាល់ បាត់បង់អតិថិជន ក៏ដូចជាប្រាក់ចំណូល។ យ៉ាងណា…

មូលហេតុអ្វីខ្លះនៅពីក្រោយភាពគ្មានការងារធ្វើនៅអាមេរិកកាន់តែកើនឡើងខ្ពស់នោះ?

អត្រាគ្មានការងារធ្វើនៅអាមេរិកកាន់តែកើនឡើងខ្ពស់ហើយ ដោយសារតែតម្រូវការចុះអន់ខ្សោយខ្លាំង អាជីវកម្មជាច្រើននៅសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តបញ្ឈប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ