វិស័យការងារ​អាមេរិក

មូលហេតុអ្វីខ្លះនៅពីក្រោយភាពគ្មានការងារធ្វើនៅអាមេរិកកាន់តែកើនឡើងខ្ពស់នោះ?


អត្រាគ្មានការងារធ្វើនៅអាមេរិកកាន់តែកើនឡើងខ្ពស់ហើយ ដោយសារតែតម្រូវការចុះអន់ខ្សោយខ្លាំង អាជីវកម្មជាច្រើននៅសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិក ពីការងារជាបន្តបន្ទាប់ ដែលជម្រុញឲ្យអត្រាប្រជាពលរដ្ឋគ្មានការងារធ្វើ និងដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពីរដ្ឋ បន្តកើនឡើងទៅដល់ កម្រិតមួយខ្ពស់ មិនធ្លាប់មាន ហើយអ្នកជំនាញអះអាងថា ទីផ្សារពលកម្មការងារនេះ ត្រូវការពេលច្រើនឆ្នាំ ដើម្បីងើបឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
អត្រាអត់ការងារនៅអាមេរិកនឹងកើនឡើងដល់ ២០% ក្នុងខែឧសភានេះ (រូបភាព៖cms.qz.com)
ដោយ

នាយកដ្ឋាន​ការងារ​អា​មេ​រិ​ក បាន​គូសបញ្ជាក់​ថា ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទាមទារ​សំណង​ធានា​រ៉ាប់រង​ការងារ បាន​កើន​ដល់ ១​លាន ៤​សែន​ឯកសារ ក្នុង​មួ​យស​ប្តា​ហ៍ កាលពី​ស​ប្តា​ហ៍​ទី ៣ នៃ​ខែមិថុនា​នេះ ហើយ​ប្រជាពលរដ្ឋ​អា​មេ​រិ​ក ជា​ច្រើន​លាន​នាក់ នៅ​តែ​បន្ត​ប្រមូល​សំណង​ធានា​រ៉ាប់រង​ការងារ ច្រើន​ជាង​មួយ​លើក បើ​ទោះបីជា អាជីវកម្ម​ជា​ច្រើន ចាប់ផ្តើម​បើក​ដំណើរការ​ឡើង​វិញ​ក៏​ដោយ​។

សេដ្ឋវិទូ មក​ពី​ក្រុមហ៊ុន PNC Financial បាន​ពន្យល់​ថា ស្រប​ពេល​ដែល​មាន​ក្រុមហ៊ុន​ជា​ច្រើន ប្រកាស​ស្វែងរក​បុគ្គលិក ក៏​មាន​ក្រុមហ៊ុន​ដទៃ​ទៀត រក្សា​ទុក​នូវ​កំលាំង​ពលកម្ម​របស់​ពួក​គេ និង​រង់ចាំ​មើល​សភាពការណ៍​ជាក់ស្តែង ក៏​ប៉ុន្តែ ក្រោយ​ពេល​ដែល សេដ្ឋកិច្ច​បើក​ដំណើរការ​ឡើង​វិញ តម្រូវការ​ប្រើប្រាស់​របស់ ប្រជាពលរដ្ឋ នៅ​ទន់ខ្សោយ​នៅឡើយ ជា​ហេតុ​ដែល​ក្រុមហ៊ុន​ទាំង​អស់នោះ សម្រេច កាត់​បន្ថយ​ការងារ​អស់​ជា​ច្រើន បន្ថែម​ទៀត​ដែរ​។

គ្រប់​វិស័យ​ទាំងអស់ រួម​មាន​ទាំង​ឧស្សាហកម្ម​ផលិត វិស័យ​ដឹក​ជញ្ជូន ការ​លក់ដុំ និង​រាយ និង​វិស័យ​បដិសណ្ឋាកិច្ច​ជាដើម សុទ្ធតែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​អាជីវកម្ម​ឡើង​វិញ​ដើម្បី​សម្រប​ខ្លួន​ទៅ​តាម បរិ​យ​កាស​ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​នេះ ក្នុង​នោះ​ក៏​មានការ​សម្រេច​កាត់​បន្ថយ​បុគ្គលិក និង​ប្រកាស​ក្ស័យធន​ផង​ដែរ​។

សូម​ជម្រាប​ដែរ​ថា ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​ផ្ទុះ​ឡើង​ខ្លាំង ជា​ច្រើន​កន្លែង នៅ​ក្នុង​សហរដ្ឋអាមេរិក ក៏​ជា​កត្តា​អវិជ្ជមាន​មួយ ដែល​ប៉ះពាល់​ដល់ អត្រា​ការងារ បន្ថែម​ទៀត ព្រោះ​ប្រជាពលរដ្ឋ ពុំ​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ខាងក្រៅ ឬ​ចូល​ញ៉ាំ​អាហារ​នៅ​ក្រៅ​ផ្ទះ នោះ​ឡើយ​។

បើ​តាម​ទិន្នន័យ​របស់ នាយកដ្ឋាន​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​បង្ហាញ​ថា ផលិតផល​ក្នុងស្រុក​សរុប របស់​អា​មេ​រិ​ក ក្នុង​ត្រីមាស​ទី ១ ដើមឆ្នាំ ២០២០ មានការ​ធ្លាក់​ចុះ ៥% ដោយ​ក្នុង​នោះ ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក ដែល​ជា​ផ្នែក​មួយ​សំខាន់​បំផុត និង​កាន់កាប់ ៧០% នៃ GDP សរុប គឺថា មានការ​ធ្លាក់​ចុះ​ដល់​ទៅ ៦.៨%​។

ទោះ​យ៉ាងណា ការ​ព្យាករណ៍​ពី កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក នៅ​ត្រីមាស​ទី ២ នឹង​ប្រកាស​នៅ​ដំណាច់ខែ​មិថុនា នេះ ក៏​ប៉ុន្តែ​សេដ្ឋកិច្ចវិទូ បាន​ព្រមាន​រួច​ហើយ​ថា សេដ្ឋកិច្ច​អា​មេ​រិ​ក នឹង​បន្ត​ធ្លាក់​ចុះ​ទៀត នៅ​ក្នុង​ត្រីមាស​ទី ២ ឆ្នាំ​នេះ​។

គួរ​បញ្ជាក់​ដែរ​ថា ចំនួន​ប្រជាពលរដ្ឋ​អា​មេ​រិ​ក ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សំណង​ធានា​រ៉ាប់រង​ការងារ ជា​លើក​ដំបូង​បង្អស់​របស់​ពួក​គេ បាន​កើនឡើង​លើស ១​លាន​នាក់ ជា​រៀង​រាល់​ស​ប្តា​ហ៍ ដោយ​វា​បាន​កើត​មាន​ឡើង ១៤​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា​ហើយ ខណៈ​ពាក្យ​ស្នើ​សុំ​ទាំងអស់ បាន​កើន​ដល់ ៤៧​លាន​ឯកសារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីវៀតណាម៖ វៀតណាមមិនទាន់រួចរាល់ សម្រាប់ការបើកទ្វារស្វាគមន៍ទេសចរអន្តរជាតិនៅឡើយទេ

ព័ត៌មាន
ដោយសារតែ បញ្ហាកូវីដ-១៩ ហាក់កំពុងមានរលកឆ្លងថ្មី នៅក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ី និងស្ថានភាពសកលនៅតែមិនទាន់មានភាពធូរស្បើយនៅឡើយនោះ នា…

កម្ពុជារំពឹងថា នឹងមានការនាំចេកអំបូងលឿងកើនឡើងវិញចាប់ពីខែមិថុនានេះតទៅ !

ព័ត៌មាន
ក្រុមហ៊ុនវិនិយោគលើដំណាំចេកអំបូងលឿងនៅកម្ពុជារំពឹងការនាំចេកទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងខែមិថុនាឆ្នាំ២០២០នេះ អាចនឹងកើនឡើងលើសខែមេសា ឧ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ