ច្បាប់ទូរគមនាគមន៍ដែលទើបចូលជាធរមានកាលពីសប្តាហ៍មុន បានកំណត់ថា មិនមានការកំណត់កម្មសិទ្ធិបរទេសសម្រាប់ក្រុមហ៊ុនផ្តល់ទិន្នន័យ និងសេវាកម្មក្លោត (cloud) នោះទេ។ នៅក្នុងឧស្សាហកម្មផ្សេងៗ រដ្ឋាភិបាលវៀតណាម មានពិដាន៤៩% លើកម្មសិទ្ធិបរទេស ហើយច្បាប់នេះ ក៏បានផ្តល់ឱ្យក្រុមហ៊ុននូវអ្វីដែលក្រុមហ៊ុនច្បាប់ VDB Loi ហៅថា ជាការលើកលែងការផ្ដល់អាជ្ញាបណ្ណដែលមិនធ្លាប់មានពីមុនមក ដើម្បីឱ្យពួកគេអាចរួចផុតពីឧបសគ្គនៃការចូលទៅកាន់ទីផ្សារ។
ការបន្ធូរបន្ថយនូវការរឹតបន្តឹងនេះត្រូវបានគេមើលឃើញថា ជាលទ្ធផលផ្ទាល់នៃច្បាប់ផ្សេងៗទៀតរួមទាំងច្បាប់សុវត្ថិភាពអ៊ីនធឺណិត ដែលបង្ខំឱ្យក្រុមហ៊ុននានាត្រូវតម្កល់ទុកទិន្នន័យនៅក្នុងប្រទេសនេះ ដើម្បីរារាំងការបង្ហោះនៅតាមហ្វេសប៊ុករបស់អ្នកប្រើប្រាស់ផងដែរ។
ក្រុមហ៊ុន Google ជាម្ចាស់ក្រុមហ៊ុន Facebook និងក្រុមហ៊ុន YouTube បានប្រឆាំងនឹងការរក្សាទុកទិន្នន័យបែបនេះ ខណៈដែលប្រទេសជប៉ុន កាណាដា និងអ្នកដទៃបានប្រាប់នីកេអេស៊ាថា ពួកគេកំពុងតាមដានការអនុវត្តរបស់ទីក្រុងហាណូយ ទៅតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រឆាំងនឹងការរក្សាទុកទិន្នន័យបែបនេះ៕
អត្ថបទ៖ សុខ មង្គល