តាមទិន្នន័យដដែលនេះ បានបញ្ជាក់ទៀតថា មានចំនួនគម្រោងវិនិយោគនៅក្រៅប្រទេសថ្មីៗចំនួន១០គម្រោង បានទទួលបានអាជ្ញាបណ្ណនៅក្នុងខែមិថុនា ហើយបើសរុបដើមទុនទាំងគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគទុនបន្ថែម គឺមានការកើនឡើងដល់៤២លានដុល្លារ សម្រាប់មិថុនា ដែលមានខ្ពស់ជាង២ដងកន្លះ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងរយៈពេល ៦ខែនេះ ទំហំទុនវិនិយោគ១៨៣,៣ លានដុល្លារអាមេរិក គឺបានបញ្ចូលទៅក្នុងគម្រោងទទួលបានអាជ្ញាបណ្ណថ្មីៗ និងទុនវិនិយោគ៣៧,៤លានដុល្លារ គឺបានបន្តការវិនិយោគបន្ថែមនៅក្នុងគម្រោងចំនួន១៤ ដែលមានស្រាប់។
អាល្លឺម៉ង គឺជាទិសដៅវិនិយោគនៅក្រៅប្រទេសដ៏ធំបំផុតរបស់សហគ្រាសវៀតណាម នៅក្នុងរយៈពេល៦ខែ ដំបូងនៃឆ្នាំ២០២០នេះ ដោយមានសរុបចំនួន៤គម្រោង និងមានដើមទុនចុះបញ្ជីចំនួន ៩២,៦លានដុល្លារ ស្មើនឹងប្រមាណ ៤១,៦% នៃដើមទុនវិនិយោគនៅក្រៅប្រទេសសរុប និងតាមពីក្រោយដោយ ប្រទេសម៉ាឡេស៊ី, ឡាវ, អាមេរិក និងសិង្ហបុរី។
ក្រុមហ៊ុនវៀតណាមបានវិនិយោគទៅលើ១៤វិស័យនៅក្រៅប្រទេស ក្នុងនោះ ឧស្សាហកម្មផលិត និងកែច្នៃ គឺបានជាប់ចំណាត់ថ្នាក់ទី១ ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ១៣៧,៩ លានដុល្លារអាមេរិគ តាមពីក្រោយដោយវិស័យលក់ដុំ និងរាយ, សេវាកម្មស្នាក់នៅ និងម្ហូបអាហារ។
ការវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុនវៀតណាម នៅក្នុងឆ្នាំ២០១៩ ត្រូវបានប៉ាន់ប្រមាណថា មានក្នុងទំហំទឹកប្រាក់៥០៨ លានដុល្លារអាមេរិក៕