វៀតណាមរឹតត្បិតវិធានការកូវីដ-១៩

ក្រោយមានពលរដ្ឋរាប់ម៉ឺននាក់ធ្វើដំណើរកម្សាន្ដ វៀតណាមដាក់ការរឹតត្បិតខ្លាំងជាងមុន


ប្រទេសវៀតណាម កំពុងបារម្ភពីការផ្ទុះរាលដាលឆ្លងកូវីដ-១៩ កាន់តែខ្លាំងឡើង នៅអំឡុងពេលនៃថ្ងៃឈប់សម្រាកបុណ្យជាតិចាប់ពីថ្ងៃទី ៣០មេសា ដល់ថ្ងៃទី ៣ ខែឧសភា ត្បិតថា បច្ចុប្បន្នកូវីដ-១៩ កំពុងលុកលុយយ៉ាងខ្លាំងក្លានៅតាមបណ្ដាប្រទេសក្បែរខាងដូចជាកម្ពុជា ថៃ និងឡាវជាដើម។ ទោះយ៉ាងណា វៀតណាមមិនមានការហាមឃាត់ការធ្វើដំណើរនោះទេ ពោលគឺនៅតែបើកដៃឲ្យពលរដ្ឋចេញធ្វើដំណើរកម្សាន្ដ តែក៏មានវិធានការរឹតត្បិតលើសេវាកម្សាន្ដជាច្រើនផងដែរ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានក្នុងស្រុកវៀតណាម។
ក្រោយមានពលរដ្ឋរាប់ម៉ឺននាក់ធ្វើដំណើរកម្សាន្ដ វៀតណាមដាក់ការរឹតត្បិតខ្លាំងជាងមុន
ដោយ

សារព័ត៌មាន Vietnam Net បានផ្សាយថា ការចាប់ផ្ដើមរឹតត្បិតលើសេវាកម្សាន្ដជាច្រើនដូច្នេះ បន្ទាប់ពី នៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកនេះ មានពលរដ្ឋរវៀតណាមរាប់សិបម៉ឺននាក់ បានសម្រុកនាំគ្នាទៅកម្សាន្ដនៅឆ្នេរសមុទ្រមួយកន្លែងនៃខេត្ត វង់តៅ ដោយគ្មានញញើតញញើមពីការឆ្លងកូវីដ-១៩ នោះទេ ខណៈដែលមានពលរដ្ឋជាច្រើនហាក់ភ្លេចខ្លួន ដើរលេងកម្សាន្ដ មុជទឹកសមុទ្រយ៉ាងរីករាយក្អាកក្អាយ ដោយគ្មានពាក់ម៉ាស់ រក្សាកម្លាតអ្វីទាំងអស់។

ក្រោយពីសង្កេតឃើញមានសន្ទុះភ្ញៀវទេសចរដ៏ច្រើនលើសលប់យ៉ាងដូច្នេះ ភ្លាមៗនោះ អាជ្ញាធរវៀតណាម ក៏បានសម្រេចចិត្តផ្អាកដំណើរការនូវអាជីវកម្មដែលផ្ដល់សេវាមិនសូវចាំបាច់មួយចំនួនសម្រាប់ភ្ញៀវទេសចរ ដូចជាផ្អាកហាងផឹកស៊ី ក្លឹបកម្សាន្ដ ហាងការ៉ាអូខេ ជាដើម។ ការផ្អាកនេះ ដោយសារតែអាជ្ញាធរវៀតណាម បារម្ភពីសក្ដានុពលនៃការចម្លងមេរោគកូវីដ-១៩ ដែលអាចនឹងកើតមានឡើង។

បន្ថែមពីនេះទៀត អាជ្ញាធរក៏បានអំពាវនាវឲ្យពលរដ្ឋ កុំមានការប្រមូលផ្ដុំមនុស្សច្រើន និងត្រូវលុបចោលការរៀបចំកម្មវិធីវប្បធម៌ និងសាសនា ផ្សេងៗ និងផ្អាកសកម្មភាពកម្សាន្ដ និងគោរពតាមវិធានការការពារកូវីដ-១៩ឲ្យបានម៉ឺងម៉ាត់បំផុត។

យ៉ាងណាក៏ដោយចុះ នៅថ្ងៃទី០១ ខែឧសភា វៀតណាមបានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ តែ១៤ករណីប៉ុណ្ណោះ ដោយក្នុងនោះ មាន ៣ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១១ករណីទៀត ជាករណីនាំចូល។

ប្រទេសវៀតណាម បានស្ងប់ស្ងាត់មិនមានករណីឆ្លងចូលសហគមន៍ជាង១ខែ តែក៏ចាប់ផ្ដើមរកឃើញករណីឆ្លងថ្មីឡើងវិញកាលពីថ្ងៃទី ២៩ ខែមេសា ហើយគិតមកទល់ថ្ងៃទី០១ ខែឧសភាចំនួនអ្នកឆ្លងថ្មីក្នុងសហគមន៍នេះ មាន ១៦ករណីហើយ ខណៈដែលគិតត្រឹមថ្ងៃទី ២ខែឧសភា ចំនួនអ្នកឆ្លងសរុបនៅវៀតណាម ជិត ៣ពាន់នាក់ ក្នុងនោះអ្នកជាសះស្បើយមានជាង ២ពាន់៥រយនាក់ និងអ្នកស្លាប់មាន៣៥នាក់។ គិតមកទល់ពេលនេះ ប្រទេសវៀតណាម មានប្រជាជនដែលបានចាក់វ៉ាក់សាំងរួច ប្រមាណជិត ៥១ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលប្រទេសនេះ ក៏កំពុងជំរុញការពន្លឿនចាក់វ៉ាក់សាំងផងដែរ៕

None



អត្ថបទបន្ទាប់


WHO ទទួលស្គាល់វ៉ាក់សាំងអាមេរិកមួយប្រភេទទៀតហើយ ខណៈវ៉ាក់សាំងចិន២ប្រភេទ កំពុងរង់ចាំការសម្រេចចុងក្រោយ

វ៉ាក់សាំងកូវីដ-១៩ មួយប្រភេទទៀតដែលមានឈ្មោះថា Moderna ដែលជាការផលិតដោយក្រុមហ៊ុនអាមេរិក ត្រូវបានអង្គការសុខភាពពិភពលោកសម្រេចដាក់បញ្ចូលក្នុ…

ស្ងាត់ៗ រថយន្ត​ប្រណីត Lamborghini Urus Pearl Capsule ស៊េរីឆ្នាំ២០២១ មក​ដល់​កម្ពុជា​ហើយ !

ម៉ូដែលរថយន្ត Lamborghini Urus Pearl Capsule ដែល​មក​ដល់​នៅក្នុង​ប្រទេស​កម្ពុជា ៖ ជា​ការឆ្លុះ​បញ្ចាំង​ពិតៗ​នៃ​ដំណើរ​ផ្សងព្រេង ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ