ការនាំចេញសាច់គោវ៉ាកយូរបស់ជប៉ុនមកកាន់កម្ពុជាធ្លាក់ចុះប្រហែល៦០%

សាច់គោវ៉ាកយូដ៏ល្បីរបស់ជប៉ុនដែលនាំមកកម្ពុជាបានធ្លាក់ចុះដល់៦០%


ការនាំចេញសាច់គោវ៉េកយូ (Wagyu) របស់ប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា ដែលជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មដ៏ល្បី និងមានតម្លៃថ្លៃនេះ កំពុងតែធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ជាងពាក់កណ្ដាលនៅចំពេលមានការបង្រ្កាបកាន់តែខ្លាំងពីអាជ្ញាធរជប៉ុនទៅលើការរត់ពន្ធមិនត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សាច់គោវ៉ាកយូដ៏ល្បីរបស់ជប៉ុនដែលនាំមកកម្ពុជាបានធ្លាក់ចុះដល់៦០%
ដោយ

បរិមាណនៃការនាំចេញសាច់គោវ៉េកយូរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា បានធ្លាក់ចុះប្រហែល៦០%នៅក្នុងរយៈពេលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ បើធៀបនឹងរយៈពេល៨ខែដូចគ្នាកាលពីឆ្នាំ២០២១ ជាពេលដែលមានការនាំចេញផលិតផលកសិកម្មមួយនេះច្រើនបំផុត។ ប្រទេសកម្ពុជាត្រូវបានគេរាយការណ៍ថា គឺជាចំណុចឆ្លងកាត់សម្រាប់ការរត់ពន្ធសាច់គោវ៉េកយូទៅប្រទេសចិន ខណៈដែលចិនក៏កំពុងត្រួតពិនិត្យការនាំចូលរបស់ខ្លួនផងដែរ។ ដូច្នេះហើយក្រុមហ៊ុននាំចេញរបស់ជប៉ុនទំនងជាបានបង្អាក់ការនាំចេញមកកាន់កម្ពុជា ស្របពេលដែលអាជ្ញាធរជប៉ុន បានបង្កើនការបង្ក្រាបលើការនាំចេញមិនសមរម្យទៅក្រៅប្រទេស។ ក្រុមហ៊ុននាំចេញសាច់គោវ៉េកយូរបស់ជប៉ុនក៏មានបំណងពង្រីកបណ្តាញលក់របស់ពួកគេផងដែរ ខណៈពួកគេកំពុងផ្លាស់ប្តូរការដឹកជញ្ជូនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេស និងតំបន់ផ្សេងទៀត និងធ្វើពិពិធកម្មទីផ្សារនាំចេញ។

ប្រភេទសាច់គោដែលជប៉ុន បាននាំចេញស្ទើរតែទាំងអស់គឺជាសាច់គោវ៉េកយូ។ បើតាមតួលេខពាណិជ្ជកម្មដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញថា ការនាំចេញសាច់គោសរុបរបស់ជប៉ុនមានចំនួនជាង៥ពាន់តោនក្នុងចន្លោះពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ គឺបានកើនឡើង១៥%បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញទៅកាន់ទីក្រុងហុងកុង តៃវ៉ាន់ សហរដ្ឋអាម៉េរិក និងកន្លែងដទៃទៀត បានកើនឡើង ដោយសារតែប្រាក់យ៉េនរបស់ជប៉ុនធ្លាក់ចុះ។ ប៉ុន្តែការនាំចេញសាច់គោទៅកាន់ប្រទេសកម្ពុជា ដែលជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់សាច់គោវ៉េកយូ នៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២១ នៅតែជាប់គាំងនៅក្នុងភាពស្រពិចស្រពិលធ្វើឱ្យនិន្នាការទាំងមូលធ្លាក់ចុះផងដែរ។ ការនាំចេញសាច់គោមកកាន់កម្ពុជាមានចំនួនជាង១ពាន់តោន ក្នុងចន្លោះពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២១ ដែលជាចំនួននាំចេញដ៏ច្រើនបំផុតចុងក្រោយរបស់ជប៉ុន ដែលស្មើនឹង២៩%នៃការនាំចេញសាច់គោសរុបរបស់ជប៉ុនទៅក្រៅប្រទេស។

ប៉ុន្តែបរិមាណនៃការនាំចេញសាច់គោមកកម្ពុជា ចាប់តាំងពីពេលនោះមកបានធ្លាក់ចុះយ៉ាងឆាប់រហ័សមកនៅត្រឹម៤៥៨តោនក្នុងរយៈពេលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ និងមកនៅត្រឹមចំនួន៥៧៨តោន ក្នុងពេល៨ខែដូចគ្នា នៅឆ្នាំ២០២៣។ គេបានរាយការណ៍ថា កម្ពុជាគឺជា«ផ្លូវរត់ពន្ធសាច់គោ»ទៅកាន់ប្រទេសចិន ខណៈដែលចិនបានដាក់បម្រាមលើការនាំចូលសាច់គោពីប្រទេសជប៉ុន កាលពីខែកញ្ញា ឆ្នាំ២០០១ បន្ទាប់ពីគេបានរកឃើញករណីដំបូងនៃជំងឺគោឆ្កួតរបស់ប្រទេសជប៉ុន ឬហៅថាជំងឺ BSE៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើការលាឈប់ពីតំណែងរដ្ឋមន្រ្តីកសិកម្មរបស់ប្រធានាធិបតីហ្វីលីពីនបណ្ដាលមកពីមូលហេតុវអ្វី?

ព័ត៌មាន
លោក ហ្វឺឌីណាង់ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានសម្រេចចិត្តលះបង់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលលោកបានដឹកនាំដោ…

ប្រទេសចំនួនបីចាប់ដៃគ្នាការពារសេរីភាពដែនទឹកនៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដាល នៅក្នុងជំនួបជាមួយសមភាគីហ្វីលីពីន បាននិយាយថា ប្រទេសរបស់លោកបានយល់ព្រមសហការគ្នាជាមួយហ្វីលីពីន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ