ស្រូវអង្ករ-​វៀតណាម

វៀតណាម​រំពឹង​ថា ឆ្នាំ​២០១៨​នេះ​នឹង​នាំ​ចេញ​អង្ករ​បាន​៦,៥​លាន​តោន


ចូល​ដល់​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨​ភ្លាម វៀតណាម​បាន​បង្ហាញ​នូវ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​នាំ​អង្ករ​ចេញ ឲ្យ​បាន​ដល់ ៦,៥​លាន​តោន ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៧ ប្រទេស​អ្នក​នាំចេញ​អង្ករ​លំដាប់​ពិភពលោក​ធំ​ទី៣​មួយ​នេះ បាន​នាំ​អង្ករ​ចេញ​ចំនួន ៥,៨​លាន​តោន​រួច​ទៅ​ហើយ។
វាលស្រែ​នៅ​ប្រទេស​វៀតណាម។ រូបភាព៖ Pixabay.com
ដោយ

ឆ្នាំ​២០១៨​នេះ វៀតណាម​រំពឹង​ថា នឹង​អាច​នាំ​ចេញ​អង្ករ​បាន​រហូត​ដល់ ៦,៥​លាន​តោន ដែល​ស្មើ​នឹង​កំណើន​ប្រមាណ ១២% ធៀបនឹង​ឆ្នាំ​២០១៧​កន្លង​ទៅ។

ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម នៅក្នុង​សារព័ត៌មាន​នៃ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា អង្ករ​នាំ​ចេញ​របស់​វៀតណាម​នឹង​មាន​តម្លៃ​កាន់​តែ​ប្រសើរ​ជាង​មុន ដោយសារ​ថា គុណភាព​អង្ករ​របស់​វៀតណាម​ក៏​មាន​ការវិវឌ្ឍ​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ។ 

តម្លៃ​អង្ករ​នាំ​ចេញ​របស់​វៀតណាម បាន​កើន​ឡើង​ពី ៤៣៥​ដុល្លារ​ក្នុង​មួយ​តោន នៅ​ឆ្នាំ​២០១៦ មក​ដល់ ៤៥០​ដុល្លារ ក្នុង​មួយ​តោន នៅ​ឆ្នាំ​២០១៧ ហើយ​បើ​គិត​នៅ​ត្រឹម​២​ខែ​ដើម​ឆ្នាំ​២០១៨​នេះ ពោល​គឺ​ខែ​មករា ដល់​ខែ​កុម្ភៈ តម្លៃ​អង្ករ​វៀតណាម​បាន​កើន​ឡើង​រហូត​ដល់ ៤៧៥​ដុល្លារ​ឯណោះ ក្នុង​មួយ​តោន។ 

ការ​សម្រេច​បាន​នូវ​តម្លៃ​អង្ករ​ខ្ពស់​នេះ គឺ​ដោយសារ​តែ​វៀតណាម​បាន​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាក់ទងនឹង​វិស័យ​ស្រូវ​អង្ករ​ឡើង​វិញ ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​លើក​កម្ពស់​គុណភាព​និង​តម្លៃ​ស្រូវ​អង្ករ​របស់​ខ្លួន។  

គិតត្រឹម​២​ខែ​ដើម​ឆ្នាំ​នេះ វៀតណាម​បាន​នាំ​អង្ករ​ចេញ​ប្រមាណ​ជាង ៨៦​ម៉ឺន​តោន កើន​ឡើង​១៧% ធៀប​នឹង​គ្រា​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៧ និង​គិត​ជា​ទឹក​ប្រាក់​មាន​ជាង​៤០០​លាន​ដុល្លារ​អាមេរិក។

សូម​ជម្រាប​ថា ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ ត្រូវ​បាន​ស្គាល់​ថា ជា​ប្រទេស​នាំ​ចេញ​អង្ករ​លំដាប់​ពិភពលោក​ធំ​បំផុត​ទី៣ ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម សម្រេច​បាន​ប្រមាណ ៥លាន ៨​សែន​តោន ជាមួយ​នឹង​ចំណូល​ជា​ទឹក​ប្រាក់ ២​ពាន់​៦០០​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ ប្រទេស​ហ្វ៊ីលីពីន ត្រូវ​បាន​ដឹង​ថា ជា​អ្នក​នាំ​ចូល​អង្ករ​ពី​វៀតណាម​ច្រើន​ជាង​គេ និង​បន្ទាប់​មក​គឺ​ប្រទេស​ចិន៕




អត្ថបទបន្ទាប់


ប្រទេស​ជិត​៣០​មក​ពី​អាស៊ាន​និង​អឺរ៉ុប សន្យា​​ពន្លឿន​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើង​វិញ

ការ​ចរចា​ឡើងវិញ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-អាស៊ាន បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យោប…

ជំនាញ​ចុងភៅ​សម្បូរ​ទីផ្សារ​និង​ប្រាក់​ខែ​ខ្ពស់ តែ​មិន​សូវ​មាន​កន្លែង​បណ្តុះ​បណ្តាល

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​ហាក់​កំពុង​មាន​សន្ទុះ​ខ្លាំង ខណៈ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មាន​ភ្ញៀវ​ទេសចរ​អន្តរជាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ