វិស័យពាណិជ្ជកម្ម

វៀតណាម កំពុងតាមចែចូវក្រុមហ៊ុនយក្សរបស់អារ៉ាប៊ីសាអ៊ូឌីត ឲ្យវិនិយោគលើវិស័យប្រេងនៅប្រទេសខ្លួន


រដ្ឋាភិបាលវៀតណាម បានអះអាងថា ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអ៊ូឌីត Saudi Aramco ចង់វិនិយោគលើវិស័យចម្រាញ់ប្រេងនិងចែកចាយប្រេងឥន្ធនៈក្នុងប្រទេសវៀតណាម។ ការបង្ហាញបំណងចង់វិនិយោគនេះធ្វើឡើងក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ គឺលោក អាមីន អាល់ណាស័រ (Amin Al-Nasser) នៅទីក្រុងរីយ៉ាត ក្នុងអំឡុងពេលនាយករដ្ឋមន្ត្រីវៀតណាម ធ្វើទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមាការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNA។
វិស័យពាណិជ្ជកម្ម
ដោយ

វៀតណាម កំពុងតាមចែចូវក្រុមហ៊ុនយក្សរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco ឱ្យមកវិនិយោកក្នុងវិស័យប្រេងឥន្ធនៈនៅក្នុងប្រទេសខ្លួន ដែលជាប្រទេសមានសក្តានុពលមួយលើវិស័យនេះតំបន់អាស៊ាន។ ការតាមចែចូវរបស់ភាគីវៀតណាមនេះ ធ្វើឡើងក្រោយក្រុមហ៊ុនដ៏ធំមួយនេះបានបង្ហើបពីបំណងចង់វិនិយោគលើការបង្កើតរោងចក្រចម្រាញ់ប្រេង និងចែកចាយប្រទេសនៅក្នុងប្រទេសនេះ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ថ្នាក់ដឹកនាំក្រុមហ៊ុន Saudi Aramco បានជំរុញឱ្យរដ្ឋាភិបាលបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការវិនិយោគក្នុងវិស័យប្រេងនៅប្រទេសវៀតណាម។ តែយ៉ាងណាប្រភពមិនបានបញ្ជាក់លម្អិតពីពេលវេលា ឬទំហំវិនិយោគលើគម្រោងនេះនៅឡើយទេ ដោយគេគ្រាន់តែដឹងថា ក្រុមហ៊ុននេះកំពុងលក់ប្រេងឆៅឱ្យ ប្រទេសវៀតណាម ប៉ុន្តែមិនទាន់បានវិនិយោគនៅក្នុងប្រទេសក្បែរខាងកម្ពុជានេះនៅឡើយទេ។

ជាមួយគ្នានេះ កាលពីថ្ងៃអង្គារ៍ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Saudi Aramco និងក្រុមហ៊ុន Vietnam Oil and Gas Group បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មប្រេង និងឧស្ម័ន។

យ៉ាងណាមិញនៅក្នុងជំនួបពិភាក្សាការងារខាងលើ នាយករដ្ឋមន្រ្តីវៀតណាម លើកទឹកចិត្តឱ្យមូលនិធិវិនិយោគរបស់អារ៉ាប៊ីសាអូឌីត ដែលមានទាំងធនធាន និងឥទ្ធិពល ពិចារណាចូលរួមក្នុងគម្រោងសំខាន់ ៗរបស់វៀតណាម រួមទាំងការកសាងមជ្ឈមណ្ឌលស្តុក និងចែកចាយប្រេងសម្រាប់អាស៊ីអាគ្នេយ៍ និងអនុវត្តគម្រោងថាមពលកកើតឡើងវិញ។

មេដឹកនាំវៀតណាម បានស្នើឱ្យមន្រ្តីពន្លឿនការចរចាលើកិច្ចព្រមព្រៀងការពារការវិនិយោគ និងចែករំលែកបទពិសោធន៍ក្នុងការបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយភាពអំណោយផល សមធម៌ និងទាក់ទាញ។ ជាមួយគ្នានេះ លោក ក៏បានស្នើឱ្យភាគីអារ៉ាប៊ីសាអូឌីត សហការជាមួយក្រសួងផែនការ និងវិនិយោគវៀតណាម ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនាពេលឆាប់ៗ លើខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគផ្ទាល់ ហើយនឹងប្រែខ្លឹមសារទាំងនេះទៅជាផែនការសកម្មភាពដែលមានគោលដៅជាក់លាក់ ដើម្បីពង្រឹងទំនាក់ទំនងវិនិយោគរវាងប្រទេសទាំងពីរនាពេលខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៤ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំជិត៤ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្រូវការមាសនៅទូទាំងពិភពលោកបានកើនឡើងលើស១០០ពាន់ដុល្លារអាម៉េរិកជាលើកដំបូងមិនធ្លាប់មាន

យោងតាមស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (WGC) ដែលជាអង្គការឃ្លាំមើលការវិវឌ្ឍនៃទីផ្សារសម្រាប់ឧស្សាហកម្មមាស ដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេ…

ថៃ ចាប់ផ្តើមដាក់ពាក្យសុំចូលជាសមាជិកអង្គការ OECD ក្រោយក្លាយជាដៃគូរបស់ BRICS

ប្រទេសថៃ បានចាប់ផ្តើមដំណើរការដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ដែលជាផ្នែកមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ