ការបន្ធូរបន្ថយផ្នែកពន្ធ​នៅវៀតណាម អំឡុងមានបញ្ហា Covid-19

រដ្ឋាភិបាលវៀតណាម ពន្យារពេលយកពន្ធ ៣,៤ ពាន់លានដុល្លារ ពីអាជីវកម្មដែលរងប៉ះពាល់ដោយ Covid-19


ក្រសួងហិរញ្ញវត្ថុវៀតនាម បានដាក់សំណើសុំពន្យារពេលយកពន្ធ ដែលមានតម្លៃជាទឹកប្រាក់សរុប ៣,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែ ចំពោះអាជីវកម្មដែលរងផលប៉ះពាល់ដោយមេរោគ Covid-19។ នេះបើតាមការផ្សាយចេញពីព័ត៌មាន VN Express។
រដ្ឋាភិបាលវៀតណាម ពន្យារពេលយកពន្ធ ៣,៤ ពាន់លានដុល្លារ ពីអាជីវកម្មដែលរងប៉ះពាល់ដោយ Covid-19 (រូបភាព៖ VN Express)
ដោយ

កញ្ចប់ថវិកា​ដែល​ត្រូវមានការយល់ព្រម​សម្រេច​ពីនាយករដ្ឋមន្ត្រីនេះ គឺជា​ផែនការពង្រីក​បន្ថែម ក្នុងតម្លៃ ១,៣ ពាន់លាន​ដុល្លារអាមេរិក ដែលត្រូវបាន​ប្រកាស​ដោយ​ក្រសួង​ហិរញ្ញវត្ថុវៀតណាម កាលពីដើមខែមីនានេះ។

ក្រោមគម្រោងថ្មីនេះ វៀតណាម នឹងជំរុញបន្តជំរុញ​ពន្យារពេល​យកពន្ធ​លើ​វិស័យ​ច្រើនថែមទៀត និង​បន្ថែម​លើ​ប្រភេទពន្ធ​ផ្សេងទៀត។ តួយ៉ាង ពន្ធលើ​ប្រាក់ចំណូល​បុគ្គល និង​ពន្ធលើដីធ្លីជាដើម គឺត្រូវបាន​ពន្យារពេល​យក​ដូចគ្នាដែរ។

មានវិស័យ​ច្រើនជាង ២០ នឹងត្រូវទទួលបាន​ផលប្រយោជន៍ពីការពន្យារពេល​យកពន្ធនេះ រួមទាំង​វិស័យកសិកម្ម, ការផលិត​យានយន្ដ, សេវាម្ហូបអាហារ, អាហារសមុទ្រ, ការដឹកជញ្ជូន, វាយនភណ្ឌ និងទេសចរណ៍។

អាជីវកម្ម​នៅក្នុង​វិស័យទាំងនេះ បាន​រាយការណ៍ថា ពួកគេ​មានការប៉ះពាល់ខាតបង់ ដោយសារការីករាលដាល​នៃមេរោគ Covid-19 ដែលត្រូវបាន​កំណត់ថា ធ្វើឲ្យវិស័យទេសចរណ៍​ត្រូវចំណាយ ៧ពាន់លាន​ដុល្លារអាមេរិក និងឧស្សាហកម្មវាយនភណ្ឌ នឹងត្រូវចំណាយ ៤៦៩ លាន​ដុល្លារអាមេរិក។

ក្រុមហ៊ុន​នាំចេញ​អាហារសមុទ្រ ទទួលរង​ការ​លុបចោល​នូវកិច្ចសន្យា​ ដោយសារតែ​អ្នកបញ្ជាទិញអឺរ៉ុប និងប្រទេសចិន ខណៈដែល​ភោជនីយដ្ឋាន​នៅទីក្រុងហានូយ និងហូជីមិញ ភាគច្រើន គឺត្រូវបានបញ្ជា​ឲ្យបិទទ្វារ។

បើតាមលិខិត​​សំណើ​ដែលបានដាក់នោះ ម្ចាស់អាជីវកម្ម ត្រូវបានអនុញ្ញាត​ឲ្យលើក​ការ​ទូទាត់​​ពន្ធលើអាករ​តម្លៃ​បន្ថែម (Value-added Tax) ​នៃត្រីមាសទី១ និងទី២ ទៅទូទាត់​នៅក្នុងត្រីមាសទី៣ និងទី៤ ជំនួសវិញ។

ការសម្រួល​ផ្នែក​ពន្ធដារនេះ គឺជាកិច្ចខិតខំ​ប្រឹងប្រែង​របស់រដ្ឋាភិបាល​វៀណាម ក្នុងការ​កាត់បន្ថយ​ការខាតបង់​សេដ្ឋកិច្ច ដែលត្រូវបានគេ​កំណត់ថា នឹងធ្វើឲ្យ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់ប្រទេសនេះ សម្រាប់ឆ្នាំ២០២០ គឺមានការធ្លាក់ចុះ​ទាបក្នុងរយៈពេល ៧ឆ្នាំមកនេះ ដែលនឹងមានមកនៅ​ត្រឹមតែ ៥,៩៦%។

កាលពីឆ្នាំមុន សេដ្ឋកិច្ចវៀតណាម​មានកំណើន ៧,០២% ដែលជាកំណើន​ខ្ពស់បំផុត​មិនធ្លាប់មាន ក្នុងមួយទសវត្សរ៍​ចុងក្រោយនេះ៕
None



អត្ថបទបន្ទាប់


បារាំង និងម៉ាឡេស៊ី បញ្ជូនយន្ដហោះពិសេសមកដឹកជនជាតិខ្លួន ចេញពីកម្ពុជា

ប្រទេសបារាំង និងប្រទេសម៉ាឡេស៊ី បានបញ្ជូនយន្តហោះ ពិសេសដើម្បីមកដឹកជញ្ជូនជនជាតិខ្លួនរាប់រយនាក់ចេញពីប្រទេសកម្ពុជា បន្ទាប់ពីមានការលុបជើងហោះ…

រាជរដ្ឋាភិបាលស្នើរដ្ឋសភា កែសម្រួលសមាសភាពរដ្ឋមន្ត្រីចំនួន០៤ក្រសួង

កិច្ចប្រជុំវិសាមញ្ញរបស់គណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានសម្រេចផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន០៤ ក្រសួងរួមមានក្រសួងយុត្តិធម៌ ក្រសួងធម្មការនិងសាសនា ក្រសួងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ