រាជរដ្ឋាភិបាលសម្រេចលុបចោលគម្រោងកាត់យកដីបឹងតាមោក ចេញខ្លះវិញហើយ!
រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៥ខែមករានេះ បានចេញសេចក្តីសម្រេចលុបចោលគម្រោងផ្ដល់ដីបឹងតាមោក មួយចំនួន ដែលរាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតផ្តល់ដ…
វិស័យពន្ធដារត្រូវបានរដ្ឋាភិបាលវៀតណាម ចាត់ទុកជាវិស័យចម្បង មួយក្នុងការបង្កើនចំណូលថវិកាជាតិអំឡុងពេល ដែលសេដ្ឋកិច្ចវៀតណាមរងប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩។
រដ្ឋាភិបាលវៀតណាមបានអនុវត្តវិធានការគ្រប់គ្រងថវិការដ្ឋដោយមានប្រសិទ្ធិភាព ថែមទាំងបានដាក់ចេញនូវវិធានការប្រមូលពន្ធជាក់លាក់មួយជាហេតុអនុញ្ញាតឲ្យវៀតណាមទទួលបានចំណូលលើសពីការរំពឹងទុកបែបនេះ។
លើសពីនេះ វៀតណាមបានយកចិត្តទុកដាក់ពង្រឹងនូវដំណើរការប្រមូលពន្ធរបស់មន្ត្រីពន្ធដាររបស់ខ្លួន ក្នុងន័យជៀសវាងនិងលប់បំបាត់អំពើពុករលួយ។
សូមបញ្ជាក់ថា ធនាគារពិភពលោកបានធ្វើការវាយតម្លៃលើសេដ្ឋកិច្ចវៀតណាមថា នឹងមានកំណើនក្នុងរង្វង់ ៦,៨% ក្នុងឆ្នាំ២០២១ ប៉ុន្តែប្រសិនបើស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់អំណោយផល សេដ្ឋកិច្ចវៀតណាមត្រូវបានគេរំពឹងថា នឹងមានកំណើនត្រឹម ៤,៥%ប៉ុណ្ណោះ៕