វៀតណាមទីផ្សារដ៏មានសក្ដានុពលសម្រាប់ផលិតផលម៉ាកយីហោប្រណីតៗ

វៀតណាមនឹងក្លាយជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ផលិតផលម៉ាកយីហោប្រណីតៗ


ប្រទេសវៀតណាម បើប្រៀបធៀបជាមួយប្រទេសជប៉ុន និងចិន នាពេលបច្ចុប្បន្ន ហាក់មិនសូវជាទីចាប់អារម្មណ៍ទាក់ទងនឹងទំហំនៃទីផ្សារប្រណីតនោះទេ ប៉ុន្តែប្រទេសនេះមានសក្តានុពលខ្លាំងក្នុងការក្លាយជាទីផ្សារ ដែលមានប្រាក់ចំណេញខ្ពស់នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមគេហទំព័រ Jing Daily ដែលជាគេហទំព័រឌីជីថលឈានមុខគេមួយលើការទិញលក់ទំនិញប្រណិតៗក្នុងប្រទេសចិន។
: វៀតណាមទីផ្សារដ៏មានសក្ដានុពលសម្រាប់ផលិតផលម៉ាកយីហោប្រណីតៗ
ដោយ

ទស្សនវិស័យ​ដ៏​ភ្លឺស្វាង​សម្រាប់​ទីផ្សារ​ផលិតផល​ប្រណិត​នៅ​ក្នុង​ប្រទេស​វៀតណាម អាច​បណ្តាល​មក​ពី​ការ​កើនឡើង នៃ​ប្រាក់​ចំណូល​របស់​ប្រជាជន​វៀតណាម​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​អ្នក​ប្រើប្រាស់​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ គឺជា​ឆ្អឹងខ្នង​ដ៏​សំខាន់​នៃ​ការ​ប្រើប្រាស់​ទំនិញ​ផលិតផល​ប្រណិត​ៗ ម៉ាក​យីហោ​ល្បី​ៗ​។

សូម​ជម្រាប​ថា នៅ​ចន្លោះ​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០២០ ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​នៅ​វៀតណាម​បាន​កើនឡើង​ជិត​៣​ដង ដោយ​ក្នុង​មួយ​ឆ្នាំ​ចំណូល​ពលរដ្ឋ​វៀតណាម​ម្នាក់​ជា​មធ្យម​មាន​ប្រមាណ ២​ពាន់​៨​រយ​ដុល្លារ​។ ធនាគារពិភពលោក​ក៏​ធ្លាប់​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ប្រទេស​វៀតណាម​អាច​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣៥ ជាមួយនឹង​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​ម្នាក់​អាច​រហូត​ដល់ ៧​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

បច្ចុប្បន្ន​នេះ ចំនួន​ប្រជាជន​វណ្ណៈ​កណ្តាល​របស់​វៀតណាម​ក៏​កំពុង​កើនឡើង​យ៉ាងច្រើន​ផង​ដែរ ដោយ​រំពឹង​ថា នឹង​កើនឡើង​ដល់ ៩៥ លាន​នាក់​នៅ​ឆ្នាំ ២០៣០ ខណៈ​អ្នក​អាច​រក​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ក៏​កំពុង​កើនឡើង​ផង​ដែរ​។ ជាក់ស្ដែង ចំនួន​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​សុទ្ធ​ពី ១ លាន​ដុល្លារ ទៅ ៣០ លាន​ដុល្លារ​នឹង​កើនឡើង ៣២ ភាគរយ ដល់​ជិត ២​ម៉ឺន​៦​ពាន់​នាក់ នៅ​ឆ្នាំ ២០២៥ ។

ទន្ទឹម​នេះ ទីផ្សារ​ផលិតផល​ប្រណិត​នៅ​វៀតណាម ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អឺរ៉ុប​-​វៀតណាម និង​កិច្ចព្រមព្រៀង​ការពារ​ការ​វិនិយោគ​ក្នុង​ឆ្នាំ ២០១៩ ដែល​បាន​ដក​ចេញ ៩៩ ភាគរយ​នៃ​ពន្ធគយ​ទាំងអស់ និង​កាត់​បន្ថយ​របាំង​បទ​ប្បញ្ញត្តិ​ជា​ច្រើន​ផង​ដែរ​៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


តើកុមារ និងក្មេងជំទង់មានសុខភាពល្អ ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញទេ?

ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី ស៊ូម្យ៉ា ស្វានីណាថាន់ បានឱ្យដឹងកាលពីថ្ងៃទី១៨ មករានេះថា រហូតមកពេលនេះមិនមានភស្តុតា…

ការបង្ហាញ​ពីភាព​ជោគជ័យ​មួយ​ទៀត​នៃ​កម្មវិធី​បណ្តុះបណ្តាល​របស់​សហគ្រិន​ខ្មែរ តាមរយៈ​ធុរកិច្ច​ថ្មី ឌីឡៃថ៏ថេក សហគ្រិន​ដែល​បញ្ចប់​ការសិក្សា​ពីកម្មវិធី​ អង្គរ500 ទទួល​បាន​ការវិនិយោគពី​ក្រុមហ៊ុន អាយជីគ្រុប

សហគ្រិនដែលបានបញ្ចប់វគ្គសិក្សាក្នុងកម្មវិធី សហគ្រិនខ្មែរ, លោក ឡាយ វីឡា នាយកប្រតិបត្តិក្រុមហ៊ុន ឌីឡៃថ៏ថេក ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ