វៀតណាម-កម្ពុជា-កូវីដ-១៩

វៀតណាម​នឹងជួយ​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម ៨០០គ្រឿង​ ដល់កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំងកូវីដ-១៩


សារព័ត៌មានវៀតណាម​ផ្សាយនៅថ្ងៃនេះ ថា វៀតណាម​នឹង​ផ្ដល់​អំណោយ​ដល់​កម្ពុជា នូវ​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម (ventilators) ចំនួន ៨០០គ្រឿង,​ ម៉ាស់ពេទ្យចំនួន ២លាន​ម៉ាស់, ម៉ាស់​ N95 ចំនួន ៣សែនម៉ាស់ ព្រមទាំង​បរិក្ខារ​ពេទ្យ​ដទៃទៀត ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ-១៩ ។
វៀតណាម​នឹងជួយ​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម ៨០០គ្រឿង​ ដល់កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំងកូវីដ-១៩
ដោយ

សារព័ត៌មាន Nhan Dan ឲ្យ​ដឹងថា ការប្រកាស​ជំនួយ​នេះ​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រីសុខាភិបាល​វៀតណាម នៅក្នុងអំឡុងជំនួបប្រជុំ​តាម​អនឡាញ​ជាមួយ​សមភាគី​កម្ពុជា លោក ម៉ម ប៊ុន ហេង នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដើម្បី​ចែករំលែក​ព័ត៌មាន​និងបទពិសោធន៍​នៅក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់​ការរាតត្បាតនៃជំងឺ​កូវីដ-១៩ ។ 

នៅក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញដដែល រដ្ឋមន្ត្រីសុខាភិបាល​វៀតណាម ក៏បាននិយាយបន្ថែម​ទៀត​ផង​ដែរថា វៀតណាម​ត្រៀមខ្លួន​រួច​រាល់​ដើម្បី​បញ្ជូន​អ្នកជំនាញ​និង​វេជ្ជបណ្ឌិត​របស់ខ្លួនមក​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​ប្រទេស​ជិតខាងមួយនេះ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ប្រសិន​បើចាំបាច់ ។ 

សូម​​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៨.១៩៣​នាក់ ក្នុង​នោះ​ អ្នកជា​​សះស្បើយ​មាន​ចំនួន ២.៩២៤​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៥.២០៤​នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន​ ៥៩​នាក់​ ៕


ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist




អត្ថបទបន្ទាប់


បុរស​វ័យក្មេង​រូបនេះ​បង្កើត​គេហទំព័រ​ផ្សព្វផ្សាយ​ពីយានយន្ត​ដំបូង​គេ​នៅកម្ពុជា

អូតូបូឌៀ-Autobodia ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​ចំណេះដឹង​យានយន្ត​ក្នុង​ស្រុក​ដ៏​សម្បូរបែប​ជាងគេ ដែល​មាន​អ្នកគាំទ្រ​រ…

ការប្រើប្រាស់សេវាទូទាត់ថ្លៃ​ទំនិញ​និង​សេវាកម្ម តាមប្រព័ន្ធអេឡិចត្រូនិក​កំពុង​ដើរ​តួនាទី​ទប់ស្កាត់​ការឆ្លង​មេរោគ

ការជ្រើសរើសការទូទាត់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក កំពុងត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្ត ឲ្យប្រើប្រាស់កាន់តែច្រើន ពិសេសនៅអំឡុងពេលមានការឆ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ