បានការផលិតផលិតនាឡិកា Apple Watch

វៀតណាមនឹងទទួលបានការផលិតផលិតនាឡិកា Apple Watch និង កុំព្យូទ័រយូរដៃ MacBook ជាលើកដំបូង


ក្រុមហ៊ុនយ្សអាមេរិក Apple ដ៏ធំជាងគេបំផុតក្នុងពិភពលោកក្នុងតម្លៃដល់ទៅ ៣ទ្រីលានដុល្លារអាមេរិកនោះ កំពុងពិភាក្សាលើការផលិតនាឡិកាឆ្លាតវៃ Apple Watch និង កុំព្យូទ័រយូរដៃ MacBooks នៅក្នុងប្រទេសវៀតណាមជាលើកដំបូង ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងសម្លឹងរកការធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
វៀតណាមនឹងទទួលបានការផលិតផលិតនាឡិកា Apple Watch និង កុំព្យូទ័រយូរដៃ MacBook ជាលើកដំបូង

គម្រោងនៃការផ្លាស់ប្តូររបស់ក្រុមហ៊ុន Apple មកផលិតនៅក្នុងប្រទេសវៀតណាមជាភាពលេចធ្លោថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសក្បែខាងកម្ពុជាមួយនេះលើវិស័យបច្ចេកវិទ្យា។

ក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនយក្ស Apple គឺក្រុមហ៊ុន Apple Luxshare Precision Industry និង ក្រុមហ៊ុន Foxconnរបស់តៃវ៉ាន់ បានចាប់ផ្តើមសាកល្បងការផលិតនាឡិកាឆ្លាតវៃ Apple Watch នៅភាគខាងជើងនៃប្រទេសវៀតណាម ក្នុងគោលបំណងបង្កើតរោងចក្រផលិតឧបករណ៍នេះ នៅខាងក្រៅប្រទេសចិនជាលើកដំបូង។ មែនទែនទៅ ប្រទេសវៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន Apple នៅខាងក្រៅប្រទេសចិនរួចទៅហើយ ដោយរោងចក្រនៅវៀតណាមបានផលិតផលិតផលល្បីៗជាច្រើនសម្រាប់ក្រុមហ៊ុនអាមេរិកមួយនេះ រួមទាំងថេប្លេត iPad និងកាសស្តាប់ត្រចៀក AirPods ផងដែរ។

អ្នកជំនាញផ្នែកឧស្សាហកម្មបាននិយាយថា នាឡិកាឆ្លាតវៃ Apple Watch មានភាពទំនើប និង ត្រូវការច្របាច់សមាសធាតុជាច្រើនបញ្ចូលគ្នា ដែលទាមទារឱ្យមានជំនាញបច្ចេកវិទ្យាខ្ពស់។ ការផលិតឧបករណ៍នេះ នៅក្នុងប្រទេសវៀតណាម វានឹងក្លាយជាការលេចធ្លោមួយសម្រាប់វៀតណាម ខណៈប្រទេសនេះកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវវិស័យផលិតបច្ចេកវិទ្យារបស់ខ្លួន។

គួររំឭកថា ក្រុមហ៊ុន Apple បានបន្តផ្លាស់ប្តូរការផលិត iPad ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីមានការបិទខ្ទប់ដោយសារកូវីដ១៩ នៅក្នុងទីក្រុងសៀងហៃ បណ្តាលឱ្យមានការរំខានដល់ចង្វាក់ផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរ។ ក្រុមអ្នកជំនាញបាននិយាយថា ក្រុមហ៊ុនហ៊ុន Apple ក៏មានផែនការធំក្នុងការផលិតផលិតផលផ្សេងទៀតនៅវៀតណាមផងដែរ។ ប្រភពទុកចិត្តបានចំនួនពីរបានគូសបញ្ជាក់នៅក្នុងសារព័ត៌មាន Nikkei ថា សម្រាប់ផ្នែកខាងមុខនៃកុំព្យូទ័រយូរដៃ MacBook ក្រុមហ៊ុន Apple ក៏បានស្នើសុំអ្នកផ្គត់ផ្គង់ឱ្យបង្កើតខ្សែចង្វាក់ផលិតកម្មសាកល្បងនៅក្នុងប្រទេសវៀតណាមផងដែរ។ ទោះយ៉ាងណា វឌ្ឍនភាពក្នុងការផ្លាស់ប្តូរផលិតកម្មទ្រង់ទ្រាយធំទៅកាន់ប្រទេសនេះមានភាពយឺតយ៉ាវ ដែលមួយផ្នែកដោយសារតែការរំខានទាក់ទងនឹងជំងឺរាតត្បាតកូវីត ១៩ និង បច្ចេកវិទ្យានៅក្នុងប្រទេសវៀតណាមនៅមានកម្រិត។

គួរសង្កេតឃើញថា សមាសធាតុសម្រាប់ដំឡើងកុំព្យូទ័រយូរដៃ MacBooks មានភាពទូលំទូលាយច្រើនជាងកាលពីមុនដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការផលិតកុំព្យូទ័រយួរដៃនេះ នៅខាងក្រៅប្រទេសចិន។ ប៉ុន្តែបញ្ហានៃតម្លៃគ្រឿងបន្លាស់មានការប្រកួតប្រជែងខ្ពស់ ដែលជាបញ្ហាប្រឈមមួយផងដែរ។

គួរជម្រាបថា ការធ្វើពិពិធកម្មរបស់ក្រុមហ៊ុន Apple ទៅកាន់ប្រទេសវៀតណាមបានចាប់ផ្តើមជាលើកដំបូងជាមួយនឹងការផលិតកាសស្តាប់ត្រចៀកប្រភេទ AirPods ដែលបានឈានទៅដល់ការផលិតទ្រង់ទ្រាយធំនៅទីនោះក្នុងឆ្នាំ ២០២០ នៅក្រោយពេលដែលមានការប្រេះឆារនៃទំនាក់ទំនងទំនងរវាងអាមេរិក និងចិន តាមរយៈសង្គ្រាមពាណិជ្ជកម្ម ដែលបានទម្លាក់ទណ្ឌកម្មទៅលើគ្នាទៅវិញទៅមក។ ការវិនិយោគទាំងអស់នេះ បានបង្ហាញពីការផ្លាស់ប្តូរវិធីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Apple ដែលធ្លាប់តែពឹងផ្អែកលើប្រទេសចិន បែរមកងាករកមូលដ្ឋានផលិតនៅតំបន់អាស៊ីអាគ្នេយ៍វិញ សម្រាប់បំពេញតម្រូវការផលិតកម្មរបស់ខ្លួន ខណៈដែលជាច្រើនទសវត្សរ៍កន្លងមកនេះចិនជាមូលដ្ឋានផលិតដ៏ធំមួយ Apple សម្រាប់ផ្គត់ផ្គង់ផលិតផលទូទាំងទាំងពិភពលោក៕




អត្ថបទបន្ទាប់


ការប្រមូលចំណូលដោយពន្ធដារបន្ដកើនឡើងជិត៣០% នៅរយៈពេល៧ខែឆ្នាំ២០២២

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ទោះបីជាស្ថានការពិភពលោកកំពុងមានការតឹងតែងខ្លាំង គួបផ្សំនឹងបញ្ហាជំងឺកូវីដ១៩ នៅបន្ដជះឥទ្ធិពលមក…

ថៃបង្កើនថវិកា ១,៣ពាន់លានដុល្លារ ជួយពលរដ្ឋមានប្រាក់ចំណូលទាប ចំពេលសេដ្ឋកិច្ចប្រឈមបញ្ហាអតិផរណា

ព័ត៌មាន
ថវិកាយ៉ាងហោចណាស់ជាង ១ពាន់៣យរយលានដុល្លារអាមេរិក នឹងត្រូវរាជរដ្ឋាភិបាលថៃចំណាយសម្រាប់ឧបត្ថម្ភធននៅជុំបន្តទៀត នៃគម្រោងបណ្ណគាំពារសុខុមាលភាព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ