ពាណិជ្ជកម្ម​ដែកវៀតណាម-ចិន

វៀតណាម ចាប់ផ្តើមត្រួតពិនិត្យលើ ដែកលាបពណ៌នាំចូលមកពីប្រទេសចិន


ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រកាសអំពីសេចក្តីសម្រេច លើការត្រួតពិនិត្យទៅលើការលក់បង្ខូចថ្លៃដែកលាបពណ៌ ដែលមានប្រភពដើមនាំចូលមកពីប្រទេសចិន ដែលវាជាករណីដំបូង មិនធ្លាប់មានពីមុនមក នៅក្នុងទំនាក់ទំនងជួញដូរផលិតផលដែក រវាងប្រទេសវៀតណាម និងចិន។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម ប្រកាសដំឡើងពន្ធលើ ផលិតផលដែកនាំចូលពីប្រទេសចំនួន៥ (រូបភាព៖ Customs News)
ដោយ

រដ្ឋាភិបាល​វៀតណាម នឹងធ្វើ​ការដំឡើងពន្ធ​ចន្លោះពី ៤% ទៅដល់ ២៥% ទៅលើ​ផលិតផល​ដែក នាំចូល​មកពី​ក្រុមហ៊ុន​ចំនួន ១៦ របស់​ប្រទេសចិន ដោយបាន​ចាត់ទុកថា ជាការលក់​បង្ខូចថ្លៃ​ទំនិញ ដែលធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​ដែក​របស់​វៀតណាម។

យោងតាម​សេចក្តី​សម្រេច​របស់​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានបង្ហាញថា ពន្ធនេះ នឹង​ត្រូវដាក់​ទៅលើ ផលិតផល​ដែកថែប​ត្រជាក់​មួយចំនួន ដែលនាំ​មក​ពី​ប្រទេសចិន សម្រាប់រយៈពេល ៥ឆ្នាំ ដែលមាន​សុពលភាព​ចាប់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០នេះតទៅ។

ដើម្បីធានាដល់​អត្ថប្រយោជន៍​របស់​ក្រុមហ៊ុន និងបុគ្គលផ្ទាល់ ក្រសួង​បានណែនាំ​ដល់ពួកគេ ឲ្យចុះ​ឈ្មោះ​ជាភាគី​ពាក់ព័ន្ធ នៅក្នុង​ករណី​ត្រួតពិនិត្យ​ឡើងវិញ​ចំពោះ​បញ្ហានេះ និង​សហការ​ជាមួយ​ភ្នាក់ងារ​ស៊ើបអង្កេត ដើម្បី​សម្រេច​ការងារនេះ​បានដោយរលូន។

យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុន និងបុគ្គល ដែលកំពុងស្ថិត​ក្នុង​ដំណាក់កាលចុះ​កិច្ចព្រមព្រៀង​ទិញលក់ នាំចូល​និងចែកចាយ ក៏ដូចជា​ប្រើប្រាស់​ផលិតផលដែក ដែលជាប់ពន្ធ​លើការបង្ខូច​ថ្លៃ គឺត្រូវតែ​យកចិត្ត​ទុកដាក់​ជាចាំបាច់​ចំពោះ​បញ្ហានេះ ព្រោះអត្រា​ពន្ធនេះ អាចនឹងប្រែប្រួល នៅពេល​ដែល​ទទួល​បាន​លទ្ធផល​នៃការស៊ើបអង្កេត។

គួរជម្រាបថា នៅក្នុងរយៈពេល ១១ខែ​ដើមឆ្នាំ ២០២០នេះ ផលិតកម្មដែក និងការលក់​ដែកវៀតណាម ស្ថិតនៅ​ក្នុងកម្រិតមួយថេរ ពុំមាន​ការឡើងចុះនោះទេ តែយ៉ាងណា ការនាំចេញ​ដែកវៀតណាម សម្រេច​បានជាង ៤លានតោន ដែលមាន​ការធ្លាក់ចុះ ៣% ធៀបនឹង​ពេលដូចគ្នា កាលពីឆ្នាំ ២០១៩៕

None



អត្ថបទបន្ទាប់


ប្រជាជនកូរ៉េខាងត្បូង រំពឹងថា អាចចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសឡើងវិញ នៅពេលដែលមានវ៉ាក់សាំងកូវីដ-១៩

ប្រជាជនកូរ៉េខាងត្បូងភាគច្រើន បានបង្ហាញពីឆន្ទៈ ក្នុងការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស នៅពេលដែល វ៉ាក់សាំងកូវីដ១៩ ត្រូវដាក់ឲ្យប្រើប្រាស់កាន់តែទ…

វីឡាទោល​ម៉ូតថ្មី ក្នុង​បុរី​អាម៉ូរី​៧មករា ចាប់​បើក​លក់​ជាផ្លូវការ

ដើម្បីជាការស្វាគមន៏ឆ្នាំថ្មី ឆ្នាំ២០២១ ក៏ដូចជាឆ្លើយតបទៅនឹងការគាំទ្រ និងទំនុកចិត្ត យ៉ាងច្រើនលើសលប់ ពីសំណាក់អតិថិជន ដែលចង់បានគេហដ្ឋានបែប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ