២ខែដើមឆ្នាំ២០២១នេះ ការនាំចេញវៀតណាមទៅកាន់អេមីរ៉ាត អារ៉ាប់រួម សម្រេចបានដល់ទៅ ជាង៧៣០លានដុល្លារ កើនដល់ទៅ ៦០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលពីអារ៉ាប់រួមមកវិញមាន៧២លានដុល្លារ ការកើនឡើង ៤៤%។
បើគិតពីទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរវិញបានកើនឡើងដល់ទៅ ៥៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ផលិតផលដែលវៀតណាមនាំចេញទៅអារ៉ាប់រួមច្រើនជាងគេបំផុត គឺទូរស័ព្ទ និងគ្រឿងបង្គុំ ដោយមានតម្លៃដល់ទៅជាង៥៥០លានដុល្លារ កើនឡើងជាង១០០%។ រីឯការនាំចេញផលិតផលកសិកម្ម និងជលផលវិញក៏មានកំណើនគួរឲ្យកត់សម្គាល់ដែរ ខណៈដែលការនាំចេញគ្រាប់ស្វាយចន្ទីមានប្រមាណ ជាង ១០លានដុល្លារ កើនដល់ទៅ ៦០០%។
ដោយឡែក វៀតណាមនាំចូលអារ៉ាប់រួមមកវិញភាគច្រើនជាវត្ថុធាតុដើមផ្លាស្ទិក មានតម្លៃជាទឹកប្រាក់ជិត៤២លានដុល្លារ ក្រោពីនោះកា៏នការនាំចូលនូវប្រេងសាំងមួយចំនួនផងដែរ៕