រថយន្ដវៀតណាម VnFast

ក្រុមហ៊ុនផលិតរថយន្ដដ៏ក្មេងខ្ចីរបស់វៀតណាម VinFast នឹងចាប់ផ្ដើមលក់រថយន្ដនៅ​អឺរ៉ុប និងអាមេរិកនៅឆ្នាំក្រោយ


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ក្មេងខ្ចីរបស់វៀតណាម ឈ្មោះ VinFast និងឈានទៅផលិតរថយន្តអគ្គិសនីពីរម៉ូឌែលបន្ថែមទៀត សម្រាប់ដាក់លក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនេះហើយ។ រថយន្តរបស់វៀតណាម និងក្លាយជាម៉ូឌែលរថយន្តដំបូងគេរបស់ប្រទេសតំបន់អាស៊ាន ដែលនឹងឈានជើងទៅក្រកួតប្រជែងជាមួយនឹងរថយន្តអគ្គិសនីម៉ាកល្បីៗលំដាប់ពិភពលោក ដូចជា រថយន្តតេស្លារបស់មហាសេដ្ឋីលោក Elon Musk និងម៉ាករថយន្តវ័យចំណាស់ Volkswagen ជាដើម។ នេះបើតាមការចុះផ្សារដោយសារព័ត៌មានក្នុងស្រុកវៀតណាម និងព័ត៌មានអន្តរជាតិធំៗជាច្រើនទៀត។
ក្រុមហ៊ុនផលិតរថយន្ដដ៏ក្មេងខ្ចីរបស់វៀតណាម VinFast នឹងចាប់ផ្ដើមលក់រថយន្ដអឺរ៉ុប និងអាមេរិកនៅឆ្នាំក្រោយ (រូបភាព៖ Wikipedia)
ដោយ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ក្នុងស្រុក​វៀតណាម​ឈ្មោះ​ថា VinFast បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ​ថា ខ្លួន​នឹង​ផលិត​រថយន្ត​ថែម​ពីរ​ម៉ូ​ឌែ​ល​ថ្មី​ទៀត ហើយ​ក៏​ត្រៀម​នឹង​ដាក់​បង្ហាញ​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ដើម្បី​ត្រៀម​ចូលខ្លួន​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប​ផង​ដែរ​។ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP​។

ប្រភព​ពី​ខាង​ក្រុមហ៊ុន VinFast ក៏​បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​ថា ខ្លួន​បាន​និង​កំពុង​រៀបចំ​ប្រតិបត្តិការ​អាជីវ​ម្ម ដូច​ជា​ជ្រើសរើស​បុគ្គលិក និង​បង្កើត​ការិយាល័យ​លក់​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប និង​អា​មេ​រិ​ករួច​ហើយ ក្នុង​នោះ​រួម​មាន នៅ​ប្រទេស​កា​ណា​ដា សហរដ្ឋអាមេរិក បារាំង អា​ល្លឺ​ម៉​ង់ និង​ហូរ​ឡង់ ដែល​សុទ្ធ​សឹង​ជាទី​ផ្សារ​គោលដៅ​សំខាន់​ៗ​។

យ៉ាងណាមិញ ក្រុមហ៊ុន VinFast បាន​បញ្ជាក់​ប្រាប់​ហើយ​ថា ខ្លួន​នឹង​មិន​មានដំណើរ​ការ​រោងចក្រ​ផលិត​រថយន្ត​នៅ​ក្រៅប្រទេស ឬ​នៅ​ប្រទេស​ណាមួយ ដែល​បាន​រៀបរាប់​ខាងលើ​នោះ​ទេ ពោល​គឺ​រថយន្ត​អគ្គិសនី​ទាំងអស់​របស់ VinFast នឹង​ត្រូវ​ផលិត​តែ​ក្នុង​ទឹកដី​វៀតណាម​ប៉ុណ្ណោះ​។

គួរ​កត់​សម្គាល់ថា រថយន្ត​របស់​វៀតណាម និង​ក្លាយជា​ម៉ូ​ឌែ​ល​រថយន្ត​ដំបូង​គេ​របស់​ប្រទេស​តំបន់​អាស៊ាន ដែល​នឹង​ឈាន​ជើង​ទៅ​ក្រ​កួត​ប្រជែង​ជាមួយនឹង​រថយន្ត​អគ្គិសនី​ម៉ាក​ល្បី​ៗ​លំដាប់​ពិភពលោក ដូច​ជា រថយន្ត​តេ​ស្លា​របស់​មហាសេដ្ឋី​លោក Elon Musk និង​ម៉ាក​រថយន្ត​វ័យ​ចំណាស់ Volkswagen ជាដើម​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​VinFast ដើម្បី​មាន​លទ្ធភាព​អាច​ប្រកួតប្រជែង​នឹង​រថយន្ត​ម៉ាក​ល្បី​ៗ​ទាំងនេះ​បាន ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​បាន​ជ្រើសរើស​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ជា​ច្រើន​រួម​មាន​ក្រុមហ៊ុន Tesla, BMW និង Toyota ដើម្បី​ឲ្យ​មក​បម្រើ​ការ​សម្រាប់​ពួក​គេ​។

សូម​បញ្ជាក់​ថា VinFast ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​អាជីវកម្ម Vingroup ដែល​ជា​របស់​មហាសេដ្ឋី​លេខ​មួយ​របស់​វៀតណាម​គឺ​លោក Pham Nhat Vuong​។ ក្រុមហ៊ុន​រថយន្ដ​វៀតណាម​មួយ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​ទទួល​បាន​ភាព​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​លក់​រថយន្ត​អគ្គិសនី​នៅ​វៀតណាម​កាលពី​ឆ្នាំ​២០២០ ដែល​លក់​បាន​ដល់​ទៅ​ជាង ៣​ម៉ឹ​ន​គ្រឿង ខណៈ​ដែល​នៅ​ខែមករា​ឆ្នាំ​២០២១ គ្រា​ដែល VinFast បញ្ចេញ​រថយន្ត​ម៉ូ​ល​ថ្មី ភ្លាម​ៗ​ក៏​មានការ​បញ្ជា​ទិញ​យ៉ាង​គំហុក​ដល់​ទៅ​ជាង ២​ម៉ឺន​៥​ពាន់​គ្រឿង​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Facebook នឹងវិនិយោគ១ពាន់លានដុល្លារ ជួយអ្នកបង្កើតមាតិកាថ្មីៗ ប្រជែង TikTok

ក្រុមហ៊ុន Facebook របស់មហាសេដ្ឋីសញ្ជាតិអាមេរិកលោក Mark Zuckerberg បានប្រកាសវិនិយោគទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារដល់កម្មវិធីជួយឧបត្ថម្…

ចិននឹងចាក់វ៉ាក់សាំងជូនមនុស្ស វ័យជំទង់នឹងចាប់ផ្ដើមក្នុងខែកក្កដានេះ

តំបន់មួយចំនួននៅក្នុងប្រទេសចិននឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សវ័យជំទង់នៅក្នុងខែកក្កដានេះហើយ ខណៈដែលនៅបច្ចុប្បន្ន ចិនសម្រេច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ