វិបត្តិកូវីដប្រទេសវៀតណាម

ក្រុមហ៊ុននៅវៀតណាមកំពុងជំរុញទាក់ទាញឱ្យកម្មករវិលត្រឡប់មកធ្វើការវិញ ក្រោយវិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយ


ប្រទេសវៀតណាម កំពុងពិចារណាអំពីជម្រើសដើម្បីទាក់ទាញកម្មករ ដែលបានឈប់ពីការងារមុន ឬ អំឡុងពេលបិទខ្ទប់ ដើម្បីវិលត្រឡប់ចូលធ្វើការឡើងវិញ ខណៈដែលពួកគេរំពឹងថា ចំនួនកម្មករចុះឈ្មោះវិលត្រឡប់មកធ្វើការនៅក្នុងទីក្រុងវិញនឹងលើសអ្នកដែលកំពុងព្យាយាមចាកចេញពីការងារ។ ទន្ទឹមនេះ រដ្ឋាភិបាលវៀតណាមនឹងផ្ដល់អាទិភាពទទួលយកកម្មករណា ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬទើបបានចាក់វ៉ាក់សាំង១ដូសផងដែរ ប៉ុន្ដែ ពួកគេត្រូវធ្វើតេស្តអវិជ្ជមាន កូវីដ-១៩ ជាមុនសិនមុនពេលចូលមកធ្វើការ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
ទិដ្ឋភាពពលរដ្ឋវៀតណាម សម្រុកចេញពីក្រុងព្រៃនគរ(ហូជីមិញ) អំឡុងពេលវិធានការរឹតត្បិត
ដោយ

ទិន្នន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​វៀតណាម​បង្ហាញ​ថា ក្នុង​ចំណោម​មជ្ឈមណ្ឌល​ឧស្សាហកម្ម អត្រា​កម្មករ​បាន​កើនឡើង​ពី ៧ ម៉ឺន​នាក់ ទៅ ១៦​ម៉ឺន ៤ ពាន់​នាក់ នៅ​ចន្លោះ​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៦ ខែតុលា ដែល​ចំនួន​នេះ​មានការ​កើនឡើង​ពី​កំណើន ជាង​២៤% ដល់​ជិត​៥៧%​។

ទន្ទឹម​នេះ អភិបាលរង​ទីក្រុង​ហូ​ជី​មិ​ញ លោកស្រី ផា​ន ធី​ថា​ង បាន​និយាយ​ថា ក្នុងអំឡុងពេល​បិទ​ខ្ទប់​រយៈពេល​ជាង ៤ ខែ​នេះ បាន​បង្ក​បញ្ហា​ប្រឈម​ជា​ច្រើន​ដល់​អាជីវកម្ម​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ដោយ​ការ​បើក​ក្រុមហ៊ុន​ថ្មី​ៗ​បាន​ធ្លាក់​ចុះ ខណៈ​កំណើនសេដ្ឋកិច្ច​នៅ​ត្រីមាស​ទី ៣ ធ្លាក់​ចុះ​ពីរ​ខ្ទង់​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ជាក់ស្ដែង ការ​នាំ​ចេញ​ស្បែកជើង​របស់​វៀតណាម​ក្នុង​ខែកញ្ញា​កន្លង​ទៅ​នេះ បាន​ធ្លាក់​ចុះ​ជាង ៤៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ទឹកប្រាក់ ៧០០ លាន​ដុល្លារ​។ ខណៈ​ការ​នាំ​ចេញ​កាបូប​ក៏​បាន​ធ្លាក់​ចុះ ៤៨ ភាគរយ​ផង​ដែរ​។

ទោះ​យ៉ាងណា​ក៏​ដោយ អភិបាលរង​ទីក្រុង​ហូ​ជី​មិ​ញ បាន​អះអាង​ថា រដ្ឋាភិបាល​កំពុង​ផ្តល់​ការ​គាំទ្រ​ដល់​អាជីវកម្ម​រួម​ទាំង​ប្រាក់​កម្ចី​អតិប្បរមា ជាង​៨​ម៉ឺន​៦​ពាន់​ដុល្លារ សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច និង​មធ្យម នឹង​ផ្ដល់​ជូន​ប្រមាណ ៤ ពាន់​ដុល្លារ​សម្រាប់​បុគ្គល​ជាមួយ​អត្រា​ការ​ប្រាក់​ទាប​។ ទន្ទឹម​នេះ ទីក្រុង​ហូ​ជី​មិ​ញ ក៏​បាន​ស្នើ​សុំ​រដ្ឋាភិបាល​ផ្តល់​ការ​បន្ធូរ​បន្ថយពន្ធ​សម្រាប់​អាជីវកម្ម ព្រមទាំង​អាជីវកម្ម​គ្រួសារ​ដោយ​មិន​ចាំបាច់​បង់ពន្ធ​ណាមួយ​នៅ​ត្រីមាស​ទី ៣ និង​ទី ៤ នៅ​ឆ្នាំ​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន ទីក្រុង​ហូ​ជី​មី​ញ​កំពុងធ្វើការ​ជាមួយ​តំបន់​ផ្សេង​ទៀត​ក្នុង​ការ​ធានា​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​ហើយ​គេ​រំពឹង​ថា សេវាកម្ម​រថយន្តក្រុង​ទៅ​តាម​បណ្ដា​ខេត្ត​អាច​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១ ខែវិច្ឆិកា​ប្រសិនបើ​ស្ថានភាព​ជំងឺ​រាតត្បាត​ប្រសើរ​ឡើង​។ សូម​ជម្រាប​ថា ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​សកម្មភាព​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​នេះ គឺ​ដើម្បី ស្តារ​ឡើង​វិញ នូវ​ឧស្សាហកម្ម​ដែល​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​កូ​វី​ដ ១៩​។

យ៉ាងណាមិញ ស្ថានភាព​កូ​វី​ដ​ក្នុង​ប្រទេស​វៀតណាម​ពេល​នេះ​មានការ​ការ​ថមថយ​ហើយ ពោល​គិត​ត្រឹម​ថ្ងៃ​ទី ០៩ តុលា ករណី​ឆ្លង​ថ្មី​មាន​ប្រមាណ​ជាង ៤​ពាន់ ៥​រយ​នាក់ ខណៈ​ករណី​ស្លាប់​ថ្មី​មាន ១០៥​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​កើនឡើង​ជាង ៨៣​ម៉ឺន​នាក់ និង​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ប្រមាណ ២​ម៉ឺន​នាក់​៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអន្តរជាតិធំៗនឹងត្រូវបង់ពន្ធសាជីវកម្មអប្បបរមា ១៥% ចាប់ពីឆ្នាំ២០២៣

ប្រទេស និងដែនដីចំនួន ១៣៦ ដែលតំណាងឲ្យជាង៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក បានព្រមព្រៀងគ្នាកាលនៅសប្ដាហ៍មុននេះ ដោយនឹងកំណត់យកពន្ធសាជី…

ក្រោយរកចំណូលបាន៦០លានដុល្លារពីការបើកកោះភូកេត ថៃបន្ដជំនះព្យុះកូវីដ-១៩ នឹងបើកខេត្ត-ក្រុងចំនួន៥ទៀត

អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលប្រទេសថៃជួបនូវរលកព្យុះកូវីដ១៩ បោកបក់យ៉ាងខ្លាំងក្លា ខណៈដែលករណីឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសនេះ នៅតែរក្សាតួលេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ