ប្រទេសវៀតណាម

តម្លៃអង្ករវៀតណាមឡើងថ្លៃខ្ពស់ ប៉ុន្ដែបរិមាណនាំចេញអង្ករថយចុះទាបជាងមុន


ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានអះអាងថា តម្លៃនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារអន្តរជាតិបានកើនឡើង ប៉ុន្តែបរិមាណនៃការនាំចេញអង្ករនៅក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ថយចុះគួរឲ្យកត់សម្គាល់។
ទីផ្សារអង្កររៀតណាតហាក់ហកឡើងខ្ពស់គិតត្រឹមអំឡុងក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣នេះ រូបភាព Vietnam times
ដោយ

នៅក្នុងរយៈពេលពីខែ មករា ដល់ កុម្ភៈតម្លៃអង្ករវៀតណាមនៅលើទីផ្សារអន្តរជាតិបានឡើងថ្លៃដល់ជិត ៥៣០ ដុល្លារនៅក្នុងមួយតោន ពោលគឺកើនឡើងជិត ១០% ប៉ុន្តែបរិមាណនាំចេញគឺមានតែចំនួនប្រមាណ៧៩ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះជិត១៩% ខណៈដែលតម្លៃនាំចេញអង្ករនៅ២ខែមកនេះ គិតជាប្រាក់គឺ មានចំនួន ៤១៧ លានដុល្លារធ្លាក់ចុះជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបានឲ្យដឹងថា ប្រទេសហ្វីលីពីនជាប្រទេសនាំចូលអង្ករវៀតណាមច្រើនជាងគេ ដោយនៅពីរខែដំបូងឆ្នាំនេះ មានបរិមាណជិត ១៣ម៉ឺនតោន ដោយមានតម្លៃប្រមាណ ៦៥ លានដុល្លារ ពោលគឺ ស្មើនឹងជាង ៣៤% នៃការនាំចេញអង្ករសរុប។

ទោះបីជាបរិមាណនៃការនាំអង្ករចេញធ្លាក់ចុះ ប៉ុន្តែអ្នកនាំចេញអង្ករវៀតណាមនៅតែមានសុទិដ្ឋិនិយមខ្ពស់ នឹងកំណើននៃការនាំចេញនៅក្នុងឆ្នាំ២០២៣ នេះ ដោយសារតែ ប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក ចិន និងប្រទេសនៅអឺរ៉ុបកំពុងរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត និង ផលប៉ះពាល់នៃសង្រ្គាមនៅអ៊ុយក្រែន ដែលបណ្តាលឱ្យមានការខ្វះខាតការផ្គត់ផ្គង់ស្បៀង។

ជាងនេះទៅទៀត ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំជាងគេមួយនៅលើពិភពលោក ក៏បានដាក់គំនាបលើការនាំចេញអង្ករខ្លះៗរបស់ខ្លួនផងដែរ ។

មកដល់ពេលនេះប្រទេសដែលនាំចេញអង្ករច្រើនជាងគេគឺ ឥណ្ឌាស្ថិតនៅលំដាប់ទីមួយ ក្នុងបរិមាណប្រមាណជា ជិត ១៩ លានតោន, វៀតណាម និងថៃ ឈរនៅលំដាប់ទីពីរដូចគ្នា ក្នុងបរិមាណប្រមាណ ៦លាន៥សែនតោន និងលំដាប់ទី៤ គឺប៉ាគីស្ថាន នាំចេញ ៤ លានតោន ទី៥ គឺអាមេរិកនាំចេញ ២លាន៨សែនតោន ។

នៅក្នុងឆ្នាំ២០២៣នេះ វៀតណាមមានគោលដៅនាំចេញអង្ករចន្លោះពី ៦លាន៥សែនតោន ទៅ៧លានតោន៕

អត្តបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ទីបំផុត ស្រីលង្កានឹងចុះហត្ថលេខាទទួលថវិកាជិត ៣ពាន់លានដុល្លារពី IMF បន្ទាប់ពីរង់ចាំទាំងត្រដាបត្រដួស

ប្រទេសស្រីលង្កា ដែលកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាននោះ មើលទៅទំនងជានឹងបិទបញ្ចប់ការចុះហត្ថលេខាដើម្បីទទួលបានកញ្ចប់ថវិកាជួយស…

លោក ស៊ី ជីនពីង បរិហារចំៗចំពោះយុទ្ធសាស្ត្ររាំងខ្ទប់ ការឡោមព័ទ្ធ និងការគាបសង្កត់របស់អាមេរិក និងព្រមានឱ្យបញ្ឈប់ជាបន្ទាន់

បុរសខ្លាំងរដ្ឋចិនលោក ស៊ី ជីនពីង បាននិយាយដោយឥតលាក់លៀមថា សហរដ្ឋអាមរិកកំពុងដឹកនាំយុទ្ធសាស្ត្រដែលមានលក្ខណៈបិទខ្ទប់ ឡោមព័ទ្ធ និងបង្ខិតបង្ខំល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ