សេដ្ឋកិច្ចរបស់វៀតណាម

សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានព្យាករថានឹងកើនឡើងក្នុងរង្វង់៦,៧%ឆ្នាំ២០២២ ហើយបន្ដកើនដល់ ៧%នៅឆ្នាំ២០២៣


ក្រោយប្រទេសជាច្រើននៅជុំវិញពិភពលោកបានចាប់ផ្ដើមដំណើរចរន្តសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីប្រជាជនជាច្រើនទទួលវ៉ាក់សាំងហើយ សេដ្ឋកិច្ចពិភពលោកក៏ត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ៤,៤ ភាគរយនៅឆ្នាំនេះ។ ក្នុងនោះដែរ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក៏ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញយ៉ាងខ្លាំងដល់ ៦,៧%នៅឆ្នាំ២០២២ និងបន្ដកើន ៧%នៅឆ្នាំ ២០២៣។ នេះបើតាម ការព្យាករដោយធនាគារ Standard Chartered របស់អង់គ្លេស។
Vietnam Eco

លោក Tim Leelahaphan សេដ្ឋវិទូ​ប្រចាំ​ប្រទេស​វៀតណាម និង​ថៃ​នៃ​ធនាគារ Standard Chartered បាន​និយាយ​ថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​វៀតណាម​អាច​នឹង​ចាប់ផ្តើម​ឆ្ពោះទៅ​រក​កម្រិត​ខ្ពស់ នៅ​ចុង​ត្រីមាស​ទី ១ ឆ្នាំ ២០២២ ហើយ​បន្ទាប់​មក​នឹង​បន្ដ​កំណើន​ក្នុង​រយៈពេល​មធ្យម​។ ជាមួយ​គ្នា​នេះ លោក​រំពឹង​ថា តំបន់​អាស៊ាន និង​អាស៊ី​អាគ្នេយ៍​មួយ​នេះ នឹង​នៅ​តែ​ជា​ផ្នែក​សំខាន់​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក ដោយហេតុ​ថា តំបន់​នេះ​ជាទី​តាំង​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​វិនិយោគ ខណៈ​ដែល​មានការ​កើនឡើង​ប្រាក់​ឈ្នួល​នៅ​ក្នុង​ប្រទេស​ចិន ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន បាន​បង្ខំ​ក្រុមហ៊ុន​នានា​ឱ្យ​ផ្លាស់​ប្តូរ​មជ្ឈមណ្ឌល​ផលិតកម្ម​របស់​ពួក​គេ​ចេញពី​ប្រទេស​ចិន​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​។

ក្នុង​នោះ វៀតណាម​គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​មូលដ្ឋាន​អាស៊ី របស់​ធនាគារ Standard Chartered ហើយ​ធនាគារ​នេះ​ក៏ ប្តេជ្ញា​ចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ ដើម្បី​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ធានា​បាន​នូវ​វិបុលភាព​សេដ្ឋកិច្ច​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

នាយក​ប្រតិបត្តិ​នៃ​ធនាគារ Standard Chartered វៀតណាម​បានឱ្យ​ដឹង​ថា វៀតណាម​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ និង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។ ក្នុង​នាម​ជា​ធនាគារ​អន្តរជាតិ​ឈានមុខ​គេ​នៅ​វៀតណាម ធនាគារ​នេះ​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ក្នុង​ការ​ជួយ​ដល់​ការ​ងើបឡើង​វិញ និង​កំណើន​ប្រកបដោយ​និរន្តរភាព​របស់​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ២០២២ និង​ឆ្នាំ​ខាង​មុខ​ទៀត​៕ 

អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


គិតត្រូវប្រាក់កើន! សន្សំប្រាក់នៅជាមួយអេស៊ីលីដាបានការប្រាក់ខ្ពស់ និងសុវត្ថិភាពខ្ពស់!

ការគិតគូរសន្សំប្រាក់ គឺជាមាគ៌ាឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតដែលប្រាថ្នាចង់បានយកទៅធ្វើអ្វីមួយ ដូចជា បន្តការសិក្សា ការធ្វើដំណើរកំសាន្ត ការទិ…

អង់គ្លេសគ្រោងដកចោលច្បាប់តម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកឆ្លងកូវីដ១៩

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ថ្មីៗនេះ បានលើកឡើងអំពីផែនការ នៅសប្ដាហ៍ក្រោយនឹងលុបចោលច្បាប់ដែលតម្រូវឲ្យអ្នកឆ្លងកូវីដ១៩ត្រូវធ្វើចត្តា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ