វិស័យ អចលនទ្រព្យ

គម្រោងអចលនទ្រព្យនៅវៀតណាម ដែលជាប់គាំងលក់មិនចេញកើនឡើង៥២% នៅត្រីមាសទី៣ឆ្នាំនេះ


អាជ្ញាធរវៀតណាម បានអះអាងថា នៅត្រីមាសទី៣ឆ្នាំនេះ គម្រោងអចលនទ្រព្យដែលជាប់គាំងលក់មិនចេញបានកើនឡើង៥២% បើធៀបនឹងត្រីមាសមុន។ តាមបញ្ជីសារពើភ័ណ្ឌ ជាតិ បានឲ្យដឹងថា គម្រោងដែលជាប់គាំងសរុបមានរហូតដល់ទៅជិត២៦ពាន់យូនីត ដោយគម្រោងទាំងនេះមានទាំងគម្រោងដែលសាងសង់រួច និងមិនទាន់សាងសង់រួច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យ អចលនទ្រព្យ
ដោយ

រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៤ គម្រោងសាងសាង់អាផាតមិន ផ្ទះលែ្វង និងដីឡូតិ៍ ដែលលក់មិនចេញសរុបមានរហូតដល់ជាង២ម៉ឺន៥ពាន់៩រយយូនីត កើនឡើង៥២% បើធៀបនឹងត្រីមាសទី២។យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសំណង់វៀតណាម បានឱ្យដឹងថា មានប្រហែល៤៧% នៃគម្រោងដែលគាំងទាំងនេះ គឺជាលំនៅស្ថាន ហើយ៣៥% ជាដីឡូតិ៍ និងភាគរយនៅសល់ជាគម្រោងអាផាតមិន ដោយគេដឹងថា គម្រោងទាំងនេះខ្លះបានបញ្ចប់ការសាងសង់ និងគម្រោងខ្លះទៀតមិនទាន់បញ្ចប់ការសាងសង់នៅឡើយ។

គម្រោងអចលនទ្រព្យដែលបានសាងសង់រួច ហើយលក់មិនចេញភាគច្រើន គឺជាគម្រោងអចលនទ្រព្យនៅតំបន់ជាយក្រុងដែលពិបាកក្នុងការទាក់ទាញអ្នកទិញដោយសារតម្លៃខ្ពស់ ស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់ ឬទីតាំងមិនល្អ។ ដើម្បីដោះស្រាយបញ្ហានេះក្រសួងសំណង់វៀតណាម បានជំរុញអ្នកអភិវឌ្ឍន៍ឲ្យបញ្ចុះតម្លៃ ដើម្បីកាត់បន្ថយសម្ពាធនៅក្នុងបញ្ជីសារពើភ័ណ្ឌ។

លោក  ឡេ ហុង ចូវ (Le Hoang Chau) ប្រធានសមាគមអចលនទ្រព្យទីក្រុងហូជីមិញបាននិយាយថា បញ្ជីសារពើភ័ណ្ឌមិនទាន់បានលក់បានក្លាយជាបន្ទុកបំណុលដ៏ធ្ងន់ សម្រាប់អាជីវកម្មដែលមានធនធានហិរញ្ញវត្ថុខ្សោយ ឬបំណុលខ្ពស់។ លោកបានបន្តថា ដើម្បីសម្រាលសម្ពាធសារពើភ័ណ្ឌ ឬបញ្ជីអលចនទ្រព្យលក់ចេញ អ្នកអភិវឌ្ឍន៍ត្រូវតែធ្វើយុទ្ធសាស្ត្រក្នុងការបោសសម្អាតតាមវិធានការសមសម្រប ដោយការកែសម្រួលតម្លៃ។ ជាមួយគ្នានេះ លោកស្នើឱ្យធនាគារនានាផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប និងគោលនយោបាយកម្ចីទិញផ្ទះប្រកបដោយបត់បែន។

អ្នកជំនាញរូបនេះយល់ថា អាជ្ញាធរគួរតែដោះស្រាយឧបសគ្គផ្លូវច្បាប់ ដើម្បីជួយអាជីវកម្មកាត់បន្ថយយូនីតដែលលក់មិនចេញ។ ទោះបីជានៅទីក្រុងហាណូយ និងហូជីមិញ មានគម្រោងលក់មិនចេញច្រើនក៏ដោយ តែតម្លៃអចលនទ្រព្យនៅតែបន្តកើនឡើង។ ក្រសួងសំណង់វៀតណាមបានអះអាងថា តម្លៃនៅលើទីផ្សារបឋមបានកើនឡើងពី២២ទៅ២៥% ជារៀងរាល់ឆ្នាំនៅក្នុងត្រីមាសទី៣៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីការឈ្នះឆ្នោតរបស់លោក ត្រាំ អាចជះឥទ្ធិពលមិនល្អដល់ផែនការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន TSMC និង Samsung?

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស TSMC របស់តៃវ៉ាន់ និងក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅសហរដ្ឋអាម៉…

ប្រទេសកាណាដា បញ្ជាឱ្យបិទការិយាល័យអាជីកម្មរបស់ក្រុមហ៊ុន TikTok តែអនុញ្ញាតឱ្យដំណើរការកម្មវិធី App

ប្រទេសកាណាដា បានបញ្ជាឱ្យបិទការិយាល័យអាជីវកម្មរបស់ក្រុមហ៊ុន TikTok ដែលគ្រប់គ្រងដោយប្រទេសចិន នៅក្នុងប្រទេសខ្លួន ដោយលើកឡើងពីហានិភ័យសន្តិសុខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ