![ភូមិកីឡដ្ឋាន វើលដ៏ ប្រ៊ីដ តម្លៃ ២០០លានដុល្លារ កំពុងពន្លឿនការសាងសង់ ដើម្បីឈានទៅសម្រេចគម្រោងតាមផែនការ](https://cdn.cambonomist.com/media/images/Thumnbnail-fl_2.2e16d0ba.fill-960x540.jpg)
ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ លាតសន្ធឹងលើផ្ទៃដីជាង៦ហិកតាក្នុងនៃផ្ទៃដីសរុប ៣ម៉ឺន៥ពាន់ហិកតា នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ដែលកំពុងមានសក្ដានុពលអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយមានទីតាំងស្ថិតនៅក្បែរនឹងពហុកីឡាដ្ឋានជាតិមរតកតេជោ នៅជិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ២ សាលាតិចណូ២ សាលាភូមិន្ទរដ្ឋបាល និងសា្ថប័នរដ្ឋជាច្រើនទៀត ព្រមទាំងនៅក្បែរផ្សារម៉ាក្រូ ដែលមាននៅក្នុងទីក្រុងនាគសម្តេចតេជោសែនផងដែរ។
បន្ថែមពីនេះ គម្រោងភូមិកីឡដ្ឋាន វើលដ៏ ប្រ៊ីដ ក៏ស្ថិតនៅក្នុងចំណុចប្រសព្វមួយ សម្រាប់ការធ្វើដំណើរចេញចូលរាជធានីភ្នំពេញ ដូចជាការធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់បាត់ដំបង ប៉ោយប៉ែត និងផ្លូវជាតិលេខ៦ ទៅកាន់ខេត្តកំពង់ចាម កំពង់ធំ និងសៀមរាបផងដែរ។
អ្វីដែលកាន់តែពិសេសនោះ តំបន់នេះ ក៏នឹងក្លាយជាចំណុចសក្ដានុពលខ្លាំងមួយទៀត នៅពេលដែល រាជរដ្ឋាភិបាលអភិវឌ្ឍនូវគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។ បច្ចប្បន្ន គម្រោងផ្លូវល្បឿននេះ កំពុងស្ថិតនៅក្នុងការសិក្សាយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
![image_2024-02-23_11-54-13](https://cdn.cambonomist.com/media/images/image_2024-02-23_11-54-13.original.png)
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ធ្លាប់បានគូសបញ្ជាក់ថា គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីសន្លាងមួយទៀត នៃទីក្រុងនាគសម្តេចតេជោសែន ដ្បិតតំបន់ពាណិជ្ជកម្មនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់សម្រាប់ការអភិវឌ្ឍ។ គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ មានខុនដូរសម្រាប់ការស្នាក់នៅ១២អគារមានកំពស់ចាប់ពី១៦ដល់១៨ជាន់ ស្មើនឹង១.៣១៩យូនីត មានខុនដូរប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង ១៦៣បន្ទប់ កម្ពស់១៣ជាន់ ។ ក្រៅពីនេះ ក៏មានជាប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប សារមន្ទីរកីឡា ជាដើម។ បច្ចុប្បន្ន គម្រោងនេះ ក៏បានសហការជាមួយនឹងធនាគារដៃគូធំៗជាច្រើន ដើម្បីផ្ដល់ជូននូវការប្រាក់ក្នុងលក្ខខណ្ឌពិសេស សម្រាប់អ្នកដែលមានបំណងចង់ទិញលំនៅដ្ឋាន នៅក្នុងគម្រោងនេះផងដែរ។
គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ដ៏ធំស្កឹមស្កៃមួយនេះ ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលអត្តពលិកសម្រាកស្នាក់នៅ អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។
![Screenshot 2024-02-23 113727](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_113727.original.png)
![Screenshot 2024-02-23 113956](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_113956.original.png)
![Screenshot 2024-02-23 114058](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114058.original.png)
![Screenshot 2024-02-23 114137](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114137.original.png)
![Screenshot 2024-02-23 114219](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114219.original.png)
![Screenshot 2024-02-23 114305](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114305.original.png)
![Screenshot 2024-02-23 114431](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114431.original.png)
![Screenshot 2024-02-23 114610](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114610.original.png)
![Screenshot 2024-02-23 114649](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114649.original.png)
![Screenshot 2024-02-23 114741](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114741.original.png)
![Screenshot 2024-02-23 114810](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114810.original.png)
![Screenshot 2024-02-23 114858](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114858.original.png)
![Screenshot 2024-02-23 114922](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114922.original.png)
![Screenshot 2024-02-23 115053](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_115053.original.png)
![Screenshot 2024-02-23 114948](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_114948.original.png)
![Screenshot 2024-02-23 115018](https://cdn.cambonomist.com/media/images/Screenshot_2024-02-23_115018.original.png)