វិស័យអចលនទ្រព្យ

ក្រុមហ៊ុន Vingroup គ្រោងសាងសង់លំនៅឋាន៥០ម៉ឺនខ្នង ដើម្បីលក់ជូនពលរដ្ឋក្នុងតម្លៃទាប


ក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup នឹងសាងសង់ផ្ទះចំនួន៥០ម៉ឺនខ្នងនៅទូទាំងប្រទេស ដើម្បីលក់ជូនពលរដ្ឋក្នុងតម្លៃសមរម្យនៅត្រឹមឆ្នាំ២០៣០ ខណៈរដ្ឋាភិបាលវៀតណាម ក៏គ្រោងសាងសង់លំនៅឋានបន្ថែម១លានខ្នងសម្រាប់លក់ជូនពលរដ្ឋ ដែលមានប្រាក់ចំណូលទាបផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យអចលនទ្រព្យ
ដោយ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ កាលពីសប្តាហ៍មុនបានជួបប្រជុំជាមួយក្រុមអ្នកអវិវឌ្ឍអចលនទ្រព្យធំៗរួមទាំងក្រុមហ៊ុន Vingroup ដើម្បីពិភាក្សាលើការអភិវឌ្ឍ​វិស័យសំណង់ និងលំនៅឋាននៅប្រទេសវៀតណាម។ នៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម ថ្នាក់ដឹកនាំក្រុមហ៊ុន Vingroup បានប្រកាសថា ក្រុមហ៊ុនខ្លួននឹងសាងសង់លំនៅឋានចំនួន៥០ម៉ឺនខ្នងសម្រាប់លក់ជូនពលរដ្ឋក្នុងតម្លៃសមរម្យនៅទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៣០។ យ៉ាងណាមិញក្រុមហ៊ុននេះមិនបានបញ្ជាក់ពីទំហំទុនវិនិយោគនោះទេ។

ការប្រកាសសង់លំនៅឋានរបស់ក្រុមហ៊ុននេះ ធ្វើឡើងចំពេលតម្លៃផ្ទះនៅវៀតណាម មានការកើនឡើង គួបផ្សំការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យនៅមានកម្រិត ធ្វើឱ្យមនុស្សជាច្រើនគ្មានលទ្ធភាពទិញផ្ទះ ខណៈល្បឿននៃការសាងសង់គម្រោងលំនៅឋានសង្គម ហាក់មានភាពយឺតយ៉ាវ។ លំនៅឋានសង្គម គឺសំដៅលើគម្រោងលំនៅឋានតម្លៃសមរម្យ ដែលរដ្ឋាភិបាលអភិវឌ្ឍសម្រាប់លក់ជូនពលរដ្ឋ ដែលមានប្រាក់ចំណូលទាប។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ បានចាត់ទុកការគម្រោងសាងសង់លំនៅឋានរបស់ក្រុមហ៊ុនខាងលើមិនត្រឹមតែជាការជួយដោះស្រាយបញ្ហាការស្នាក់នៅរបស់ពលរដ្ឋប៉ុណ្ណោះទេ តែជាគោលនយោបាយក្នុងការជំរុញកំណើនប្រជាជនផងដែរ ស្របពេលរដ្ឋាភិបាលវៀតណាម កំពុងដោះស្រាយបញ្ហាការកើនឡើងចំនួនមនុស្សចាស់។

ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហានេះ រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅសាងសង់លំនៅឋានសង្គមចំនួន១លានខ្នងថែមទៀត នៅត្រឹមឆ្នាំ២០៣០ ដើម្បីជួយទំនុកបម្រុងដល់ក្រុមគ្រួសារ ដែលមានប្រាក់ចំណូលទាប និងកម្មកររោងចក្រឧស្សាហកម្ម៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកជំនាញព្យាករថា សេដ្ឋកិច្ចអឺរ៉ុបរហូតដល់១០ទ្រីលានដុល្លារនឹងរងផលប៉ះពាល់ពីការគំរាមកំហែងតាមអ៊ីនធឺណិត

អ្នកជំនាញខាងបច្ចេកវិទ្យាទូរគមនាគមន៍នៅអឺរ៉ុប បានវាយតម្លៃថា ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនៅឆ្នាំ២០២៥ អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរប…

កសិដ្ឋានមួយនៅជប៉ុននឹងបង្កើនការចិញ្ចឹមត្រីសាលម៉ុន៣ដង ដើម្បីបំពេញកំណើនតម្រូវការសកល

ត្រីសាលម៉ុនជាមុខម្ហូបដ៏ពេញនិយមបំផុតនៅភោជនីយដ្ឋានម្ហូបជប៉ុនស៊ូស៊ី ខណៈដែលការផ្គត់ផ្គង់ត្រីសាលម៉ុនប្រហែល៨៥% ដែលប្រើប្រាស់នៅក្នុងប្រទេសជប៉ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ