វិស័យទេសចរណ៍

ការលើកលែងទិដ្ឋាការជំរុញឱ្យជើងហោះហើរទៅមករវាងប្រទេសថៃ និងចិនកើនឡើងជាង២០០%


ក្រសួងដឹកជញ្ជូនថៃ បានអះអាងថា ចំនួនជើងហោះហើររវាងប្រទេសថៃ និងប្រទេសចិន បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់រហូតដល់ទៅជាង៥ម៉ឺន៥ពាន់ជើង ក្នុងរយៈពេល៨ខែចុងក្រោយនេះ ចាប់តាំងពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
វិស័យទេសចរណ៍
ដោយ

អនុរដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក ស៊ូរ៉ាពង្ស ពីយ៉ាឆូត (Surapong Piyachote) បានអះអាងកាលពីចុងសប្ដាហ៍កន្លងទៅថា ជើងហោះហើររវាងប្រទេសថៃ និងប្រទេសចិន បានកើនឡើងដល់៥៥,៤៣៣ជើងចាប់ពីខែតុលាឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ ដោយកើនឡើងរហូតដល់២១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងដឹកជញ្ជូនថៃ បានព្យាករថា គិតត្រមឹមដំណាច់ឆ្នាំសារពើពន្ធដែលបញ្ចប់ត្រឹមថ្ងៃទី៣០ ខែតុលា ចំនួនជើងហោះហើររវាងប្រទេសទាំងពីរនឹងកើនឡើងដល់៨៦,១៥០ជើង។

បច្ចុប្បន្នជើងហោះហើរពីប្រទេសចិន ដំណើរការនៅអាកាសយានដ្ឋានដនមឿង អាកាសយានដ្ឋានសុវណ្ណភូមិ អាកាសយានដ្ឋានភូកេត អាកាសយានដ្ឋានឈៀងម៉ៃ អាកាសយានដ្ឋានសាមួយ និងអាកាសយានដ្ឋានខេត្តក្រាប៊ី (Krabi)។ ជើងហោះហើរទៅ និងមកពីមជ្ឈមណ្ឌលសេដ្ឋកិច្ចនានាដូចជាក្រុងឈឹងទូ (Chengdu) ក្នុងខេត្តស៊ីឈាន់ (Sichuan) ប្រទេសចិន ជាដើមក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ក្នុងរយៈពេល៨ខែកន្លងមកនេះ ជើងហោះហើរចំនួន៥,៨៩៦ជើង ត្រូវបានកត់ត្រាទៅ និងមកពីទីក្រុងឈឹងទូ (Chengdu) ហើយតាមការរំពឹងទុក ចំនួនជើងហោះហើរនេះនឹងឈានដល់៨,៨៥០ជើងនៅត្រឹមដំណាច់ឆ្នាំនេះ។ ទន្ទឹមនឹងនេះ លោក ស៊ូរ៉ាពង្ស ពីយ៉ាឆូត ស្នើឱ្យវិទ្យុអាកាសចរណ៍ថៃ (Aerothai) ពង្រីកសមត្ថភាពដើម្បីគ្រប់គ្រងកំណើននៃជើងហោះហើរយ៉ាងគំហុកនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ប្រទេសចិន ភាគកណ្ដាល រងការវាយប្រហារយ៉ាងដំណំដោយទឹកជំនន់បង្កឡើងដោយការបាក់ទំនប់

កម្លាំងទឹកនៃការបាក់ទំនប់ពិតជាខ្លាំងក្លាណាស់ និងគួរឱ្យខ្លាចបំផុតដោយវាបានបំផ្លាញនូវរាល់អ្វីៗគ្រប់យ៉ាងដែលពាំងពីមុខវា។ តួយ៉ាងប្រទេសចិន ភា…

តើការដំឡើងសូឡាក្នុងទំហំប៉ុន្មានគីឡូវ៉ាត់ ទើបមិនតម្រូវឱ្យធ្វើស្វ័យប្រកាស?

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអះអាងថា ការដំឡើងប្រព័ន្ធសូឡាសម្រាប់ប្រើប្រាស់ដាច់ដោយឡែក ដែលមិនពាក់ព័ន្ធជាមួយនឹងបណ្តាញក្នុងផ្ទះ ដែលជាប្រព័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ