អត្ថបទពាណិជ្ជកម្ម

វីតាល់ ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រគុណភាពពី NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប


ទំព័រប្រវត្តិសាស្ត្រថ្មីក្នុងឧស្សាហកម្មផលិតទឹកពិសា វីតាល់ជាផលិតផលដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលគុណភាពខ្ពស់ និងសុវត្ថិភាពចំណីអាហារ ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ អបអរសាទរ ទឹកពិសាវីតាល់គ្រប់ចំណុះ មោទនភាពផលិតផលជាតិ គុណភាព និងសុវត្ថិភាពខ្ពស់បំផុត បញ្ជាក់ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។
វីតាល់ ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រគុណភាពពី NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប
ដោយ

ការប្រកាសជាផ្លូវការនៃសមិទ្ធផលថ្មីនេះដែរ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន វ័នម៉រ គ្រុប, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ក្រសួងសុខាភិបាល, លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការសវនកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន NSF, ថ្នាក់ដឹកនាំក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), មន្ត្រីរាជការ ដៃគូអាជីវកម្ម អ្នកផលិតមាតិកា និងហ្វេនរបស់ទឹកពិសាវីតាល់ប្រមាណជិត ៤០០ នាក់ នៅក្នុងសាលសន្និសីទជាន់ទី ៤៧ នៃអគារ Morgan Tower រាជធានីភ្នំពេញ។

សន្និសីទសារព័ត៌មាននេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ លើកកម្ពស់ពីគុណភាព និងសុវត្ថិភាពខ្ពស់របស់វីតាល់ដែលបានទទួលស្គាល់ជាសកល ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ព្រមទាំងផ្តល់លទ្ធភាព​ដល់អតិថិជនប្រើប្រាស់ និងសាធារណជន យល់កាន់តែច្បាស់អំពីវឌ្ឍនភាពរីកចម្រើនរបស់ទឹកពិសាវីតាល់ផងដែរ។ សញ្ញាសម្គាល់ NSF នៅលើផលិតផលវីតាល់ ជាសក្ខីកម្មនៃទំនុកចិត្តកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់ ក្នុងការទទួលទានទឹកពិសា​ដែលមានគុណភាព សុវត្ថិភាព និងអនាម័យសម្រាប់ការប្រើប្រាស់គ្រប់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ស្ថាប័នអន្តរជាតិ NSF គឺជាស្ថាប័នឯករាជ្យនិងទទួលស្គាល់ជាសកលផ្តោតសំខាន់លើស្តង់ដាសុខភាពសាធារណៈនិងការទទួលស្គាល់គុណភាពខ្ពស់ដើម្បីជួយពង្រឹងគុណភាពម្ហូបអាហារ ទឹកពិសា ផលិតផលទទួលទានផ្សេងៗ និងបរិស្ថាននានា។ លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការសវនកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន NSF បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ “ការទទួលបានវិញ្ញាបនបត្រ NSF មិនមែនជាសមិទ្ធផលផ្នែកបច្ចេកទេស សំដៅលើគុណភាពផលិតផលតែប៉ុណ្ណោះទេ តែជាការទទួលស្គាល់ជាសកលចំពោះការប្តេជ្ញាចិត្តដ៏ក្លៀវក្លារបស់វីតាល់ ចំពោះសុវត្ថិភាព និងគុណភាព”។ វីតាល់ទទួលស្គាល់លើគុណភាព បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ត វិនិច្ឆ័យលើប៉ារ៉ាម៉ែត្រជាង ១០០ចំណុច រួមមាន រូបសាស្ត្រ, គីមីសាស្រ្ត, មីក្រូជីវសាស្ត្រ, សារធាតុវិទ្យុសកម្ម, និងប្រព័ន្ធការពារសុវត្ថិភាពអាហារ ដែលបានធ្វើឡើងផ្ទាល់ដោយមន្ទីរពិសោធន៍នៅអាម៉េរិក និងសហភាពអឺរ៉ុប។ ការពិសោធន៍ទាំងនេះអនុលោមទៅតាមបទដ្ឋានស្ដង់ដាគុណភាព និងសុវត្ថិភាពពិភពលោកដោយកំណត់ឡើងផ្ទាល់ដោយ USFDA សហរដ្ឋអាម៉េរិក និងបទប្បញ្ញត្តិចំណីអាហារសហភាពអឺរ៉ុប។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), បានសម្តែងនូវអំណរសាទរ និងមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលថ្មីដ៏មហស្ចារ្យក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មផលិតទឹកពិសានៅកម្ពុជា ដោយមានប្រសាសន៍ថា៖ “សក្ខីភាពមួយនេះ មិនមែនកើតឡើងដោយចៃដន្យ និងសាមញ្ញនោះទេ អ្វីៗកើតចេញពីការប្រឹងប្រែង ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់ប្រតិបត្តិករវីតាល់គ្រប់រូប។ សមិទ្ធផលនេះបានបង្ហាញពីមោទនភាពផលិតផលជាតិ បង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលអាចឈរឈ្មោះឆ្ពោះទៅកាន់ស្ដង់ដាពិភពលោកក្នុងន័យគុណភាព និងសុវត្ថិភាព។” លោកជំទាវបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងនាមជាផលិតផលជាតិ ដែលបង្កើតឡើងដោយប្រជាជនខ្មែរ និងមានវត្តមានក្នុងទីផ្សារកម្ពុជាអស់រយៈពេល ១៥ ឆ្នាំ វីតាល់តែងតែប្រកាន់ខ្ជាប់នូវបេសកកម្មក្នុងការផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់ សម្រាប់ជីវិតមនុស្ស និងសង្គម។

ក្នុងឱកាសដ៏មហាឡារិកនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់វីតាល់ ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មីឈានមុខគេទទួលស្គាល់ពីស្ថាប័នអន្តរជាតិ NSF ដោយមានប្រសាសន៍ថា៖ “វិញ្ញាបនបត្រនេះបញ្ជាក់ថា វីតាល់ មិនត្រឹមតែបំពេញតាមស្ដង់ដាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញតាមតម្រូវការសុខាភិបាលសាធារណៈរបស់ប្រទេសកម្ពុជាផងដែរ ក្នុងការផ្ដល់ជូនទឹកពិសាដែលមានគុណភាព និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់របស់ជាតិខ្លួន។ ឯកឧត្តមវេជ្ជបណ្ឌិត បានផ្ដល់ជាអនុសាសន៍ណែនាំ និងគាំទ្រដល់វិស័យឯកជនឱ្យយកចិត្តទុកដាក់អនុវត្ត និងពង្រឹងនូវស្តង់ដាសុវត្ថិភាព និងអនាម័យខ្ពស់ តាមរយៈការបង្កើតបទបញ្ជា ការត្រួតពិនិត្យជាប្រចាំ និងការផ្ដល់ជំនួយបច្ចេកទេស ដើម្បីឱ្យសមស្របតាមស្តង់ដាអន្ដរជាតិ។

គួររំលឹកដែរថា ក្រៅពីការទទួលស្គាល់ជាសកលពីស្ថាប័ន NSF គ្រប់ផលិតផលវីតាល់ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាព និងសុវត្ថិភាព ដោយស្ថាប័នវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ SGS ពីចក្រភពអង់គ្លេស ដែលជានិច្ចកាលវីតាល់តែងអនុលោមទៅតាមស្តង់ដានានារួមមាន ការអនុវត្តអនាម័យល្អ (GHP), ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ (HACCP), ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ISO 22000:2008, ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:20215, និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14000:2014 ផងដែរ។

លោកអ្នកអាចជាវទឹកពិសាវីតាល់ដែលមានស្លាកសញ្ញា NSF ស្ថាប័នអន្តរជាតិ ទទួលស្គាល់ពីស្ថាប័នសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ទៅលើគុណភាព និងសុវត្ថិភាពចំណីអាហារខ្ពស់បាននៅតាមទីផ្សារនានានៅក្នុងប្រទេសកម្ពុជា ឬក្បែរលោកអ្នក ចាប់ពីថ្ងៃនេះតទៅ។​ «វីតាល់ ឆ្លុះ​បញ្ចាំងពីគុណភាព» ៕




អត្ថបទបន្ទាប់


មន្ត្រីសុខាភិបាលថៃ ក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺ-កូវីដ និងជំងឺផ្ដាសាយ

នាយកដ្ឋានបង្ការជំងឺឆ្លងរបស់ប្រទេសថៃ (DDC) បានក្រើនរំលឹកដល់ប្រជាជនឱ្យបន្ត អនុវត្តតាមការណែនាំពីការការពារជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្តាសាយ …

ក្រុមហ៊ុន សែលកាត នាំមុខយុគសម័យឌីជីថលថ្មី ប្រកាសបើកដំណើរការស៊ីមកាតហុងស៊ុយ យុគ៩ ដោយឧកញ៉ាសាស្ត្រាចារ្យហុងស៊ុយ ឡុង ណាលី

ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ឌីជីថល នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសភាពជាដៃគូផ្តាច់មុខ ជាមួយក្រុមហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ