វិបត្តិ​សុវត្ថិភាព​ចំណី​អាហារ​?

ប្រជាជន​វៀតណាម​ស្ទើរ​មួយ​ប្រទេស​បារម្ភពី​សុវត្ថិភាព​ចំណី​អាហារ


នៅ​ប្រទេស​វៀតណាម​ក្បែរ​ខាង​កម្ពុជា ប្រជាជន​វៀតណាម​ភាគច្រើន​លើស​លប់​​កំពុង​ខ្វល់​ខ្វាយ​កាន់​តែ​ខ្លាំងឡើង អំពី​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ ដែល​កំពុង​គំរាម​កំហែង​សុខភាព​របស់ប្រជាជន​ទូទាំង​ប្រទេស។
វៀតណាម​នាំ​បន្លែផ្លែ​ឈើ​ចេញ​ទៅ​៦០​ប្រទេស ក្នុង​ទឹក​ប្រាក់​ជាង ២ពាន់ ៤រយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦។ រូបភាព៖ pixabay.com
ដោយ

សារព័ត៌មាន VN Express ចុះ​ផ្សាយថា សមាជិក​សភា​​ជាន់​ខ្ពស់​មួយ​រូប​របស់​ប្រទេស​វៀតណាម បាន​អះអាងថា ចំណី​អាហារ​គ្មាន​អនាម័យ គឺ​ជា​បុព្វហេតុ​នៃ​ការបង្ក​ជំងឺ​ពី ៦០ ទៅ ៧០ភាគរយ។ និង​ថា ប្រជាជន​ភាគច្រើន​បំផុត​នៅ​វៀតណាម មិន​ទុកចិត្ត​ការត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​របស់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ។ 

របាយការណ៍​មួយ​ដែល​គេ​​ប្រគល់ជូន​​​អង្គ​ប្រជុំ​រដ្ឋសភា នា​ដើម​សប្ដាហ៍​នេះ បង្ហាញថា ប្រជាជន​វៀតណាម ៨៦ភាគរយ ខ្វល់ខ្វាយពី​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ។ 

ជាង​១​ភាគ​៥​នៃ​ក្រុមហ៊ុន​អាជីវកម្ម​ ៣លាន​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ទីផ្សារ​ចំណី​អាហារ បាន​រំលោភ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ចំណី​អហារ ហើយ​ក្នុង​ពេល​ ៥ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ករណី​ពុល​ចំណី​អាហារ ១៧០០​ករណី ដែល​ធ្វើ​ឲ្យ​បាត់បង់ជីវិត​មនុស្ស ១៦៤នាក់។ 

សមាជិក​សភាវៀតណាម និយាយថា ចំណី​អាហារ​គ្មាន​សុវត្ថិភាព គឺ​ជា​កំពូល​ឃាតក​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​សង្កត់​ធ្ងន់ថា ករណី​ជំងឺ​ពី ៦០ ទៅ ៧០ភាគរយ គឺ​ជាប់​ទាក់ទង​នឹង​ចំណី​អាហារ។ 

អនុប្រធាន​រដ្ឋ​សភា​វៀតណាម និងជា​ប្រធាន​អង្គភាព​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណី​អាហារ មាន​ប្រសាសន៍ថា ចំណី​អាហារ​គ្មាន​សុវត្ថិ​ភាព​កំពុង​តែ​សម្លាប់​ប្រជាជន​វៀតណាម​ដោយ​យឺតៗ និង​ក្នុង​រយៈពេល​វែង។ 

មន្ត្រី​ជាន់ខ្ពស់​រដ្ឋសភា​វៀតណាម ក៏​បាន​ថ្លែងរិះគន់​រដ្ឋាភិបាល​វៀតណាម​ដែរ ថា បរាជ័យ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​សុវត្ថិភាព​ចំណី​អាហារ ដោយ​លើក​ឡើងថា ក្នុង​ចំណោម ៦៨០​ពាន់​ករណី​នៃការរំលោភ​ច្បាប់​សុវត្ថិភាព​ចំណី​អាហារ រដ្ឋាភិបាល​បង្ក្រាប​និង​ដាក់​ទោស​ទណ្ឌ​បានត្រឹម​ក្បែរ ២០ភាគរយ​ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


កម្ពុជា​នាំចូល​ថ្នាំ​ពុល​​ឬ​សារធាតុ​គីមី​ប៉ុន្មាន​ម៉ឺន​តោន​​មួយ​ឆ្នាំៗ​សម្រាប់​វិស័យ​កសិកម្ម

តម្រូវការ​ប្រើ​ប្រាស់​សារធាតុ​គីមី ឬ​ថ្នាំ​ពុល​ទៅ​លើ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ការ​កើន​ឡើង​នៃ​…

ខ្មែរ​ចាយ​​លុយ​ជាង​២០០​​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​លើ​ការ​ជក់​បារី

តើ​មិត្ត​អ្នក​អាន​ជ្រាប​ទេ​ថា បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​កម្ពុជា​ប្រហែល​ជាង​១​លាន​៦​សែន​នាក់ ជា​អ្នក​ជក់​បារី។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ