កូវីដ១៩ នៅវៀតណាម

ដោយសារវិបត្តិកូវីដ១៩ វៀតណាម​ចរចា​ផ្អាក​ការ​ផ្សាយពាណិជ្ជកម្មជាមួយទូរទស្សន៍ CNN


អាជ្ញាធរ​ក្រុង​ហាណូយ បាន​បញ្ជា​ឲ្យ​ផ្អាក​បណ្ដោះ​អាសន្ន​នូវការ​ផ្សាយ​ពាណិជ្ជកម្ម​បង្អួត​វិស័យ​ទេសចរណ៍​របស់​វៀតណាម នៅ​លើ​ទូរទស្សន៍ពិភពលោក CNN ខណៈ​ដែលប្រទេស​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លងរាលដាល​វីរុស​កូវីដ១៩។
ដោយសារវិបត្តិកូវីដ១៩ វៀតណាម​ចរចា​ផ្អាក​ការ​ផ្សាយពាណិជ្ជកម្មជាមួយទូរទស្សន៍ CNN។ រូបភាពឯកសារ Pixabay
ដោយ

ប្រធាន​ក្រុង​ហាណូយ លោក ង្វៀន ឌុច ជុង នៅសប្ដាហ៍នេះ បាន​ស្នើ​ឲ្យ​នាយកដ្ឋាន​ទេសចរណ៍ ចរចាជាមួយ​ទូរទស្សន៍ CNN អំពី​ការ​ផ្អាក​បណ្ដោះ​អាសន្ន នូវរាល់​ការផ្សាយពាណិជ្ជកម្ម​ទេសចរណ៍​ទាំងអស់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ពិភពលោក​មួយ​នេះ ចាប់ពី​ពេលនេះ​តទៅ រហូតដល់​ខែ​កញ្ញា​ ឆ្នាំ​២០២០។ 

វិធានការនេះ ត្រូវបានអាជ្ញាធរ​បញ្ជាក់ថា គឺដើម្បីកាត់បន្ថយ​ការចំណាយរបស់រដ្ឋ និង​ប្រមែប្រមូល​ធនធាន​ទាំងអស់​ផ្ដោត​ទៅ​លើ​ការប្រយុទ្ធ​ប្រឆាំង​នឹ​ងវីរុស​កូវីដ១៩ ខណៈ​ដែល​រដ្ឋធានី​ហាណូយ​មានអត្រា​ឆ្លង​រាលដាល​វីរុស​កូវីដ១៩​ខ្ពស់ជាង​គេ​នៅ​ក្នុង​ប្រទេស។ គិត​ត្រឹមថ្ងៃចន្ទ (ទី៦ ខែមេសា) ក្រុង​ហាណូយ​មានករណី​ឆ្លង​ ១១១នាក់ និងជា​សះស្បើយ ៣៨នាក់។ 

កាលពីឆ្នាំ​ទៅមិញ ក្រុងហាណូយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ផ្សាយ​ពាណិជ្ជកម្ម​ទេសចរណ៍​ជាមួយទូរទស្សន៍ CNN សម្រាប់រយៈពេលពីឆ្នាំ​២០១៩ ដល់ឆ្នាំ​២០២៤ ក្នុងតម្លៃ​ទឹកប្រាក់ ៤លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


ជាង២ឆ្នាំ បេឡាជាតិរបបសន្តិសង្គមចំណាយលុយជាង ២០លានដុល្លារ សម្រាប់ឧបត្ថម្ភដល់ស្ត្រីពេលសម្រាលបុត្រ

ចាប់ពីឆ្នាំ២០១៨មក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិរបបសន្តិសុខសង្គមបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុងនិងក្រៅប្…

អង្គការ​សិទិ្ធ​មនុស្ស​ជំរុញ​ឱ្យ​កម្ពុជា​​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ពន្ធនាគារ ដើម្បី​បងា្ករ​ជំងឺ​កូវីដ១៩

អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​បន្ទាន់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ពន្ធនាគារ​ដែល​ចង្អៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ