TikTok អាមេរិក

ក្រុមហ៊ុន​យក្ស Walmart នឹងចូលរួមជាមួយ Microsoft ចរចាទិញយក TikTok នៅអាមេរិក ខណៈនាយកប្រតិបត្តិ TikTok ទើបលាឈប់


ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart Inc បានប្រកាសថា ខ្លួនបាននិងកំពុងចូលរួមជាមួយនឹងក្រុមហ៊ុន Microsoft ដើម្បីចរចាទិញយកកម្មវិធីវីដេអូបណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិក។ ការប្រកាសពីផែនការទិញយកTikTok របស់ Walmart នេះ គឺធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីនាយកប្រតិបត្តិករបស់ TikTok បានសម្រេចប្រកាសលាឈប់ ភ្លាមៗក្រោយពីបានកាន់តំណែងត្រឹមតែ៣ខែប៉ុណ្ណោះ។
Walmart នឹងចូលរួមជាមួយ Microsoft ចរចាទិញយក TikTok នៅអាមេរិក ខណៈនាយកប្រតិបត្តិ TikTok ទើបលាឈប់
ដោយ

លោក Kevin Mayer ដែលជា​អតីត​នាយកគ្រប់គ្រង​ក្រុមហ៊ុន Disney បាន​ចូល​កាន់តំណែង​ជា​នាយក​ប្រតិបត្តិ TikTok បាន​ត្រឹមតែ​៣ខែប៉ុណ្ណោះ និងបាន​សម្រេច​លាឈប់ពី TikTok.ស្របពេល​ដែល​ក្រុមហ៊ុននេះ កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ក្រោមឥទ្ធិពល​នៃការដាក់សម្ពាធ​ពីសំណាក់​រដ្ឋាភិបាល​អាមេរិក។ ការ​លាឈប់​របស់​នាយក​ប្រតិបត្តិក TikTok នេះ គឺធ្វើឡើង​បន្ទាប់ពី​ពេល​ថ្មីៗនេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ដាក់​សម្ពាធ​ទៅលើ​ TikTok ដោយបង្ខំ​ឲ្យ​ក្រុមហ៊ុន​មេរបស់ TikTok គឺ ByteDance ដែលជា​ក្រុមហ៊ុន​ចិន ត្រូវ​លក់​ TikTok នៅអាមេរិក ឲ្យ​ក្រុមហ៊ុន Microsoft បើមិន​ដូច្នេះទេ កម្មវិធី​នេះ នឹង​មិនត្រូវ​អនុញ្ញាត​ឲ្យ​​មាន​ប្រើប្រាស់​នៅអាមេរិក​នោះឡើយ​ ក្រោមហេតុផល​ថា ការពារ​សន្ដិសុខជាតិអាមេរិក។

តាម​ប្រភព​ពី Reuters បាន​ឲ្យដឹងថា ក្រុមហ៊ុនមេ TikTok គឺ ByteDance មាន​បំណង​ចូលតុចរចា​ទាក់ទង​នឹង​ការ​លក់ TikTokនេះ ទៅឲ្យ​ក្រុមហ៊ុន​អាមេរិក ដោយ​កិច្ចព្រមព្រៀងទិញលក់នេះ នឹងត្រូវ​បញ្ចប់​នៅ​ត្រឹមថ្ងៃទី ១៥ ខែ​កញ្ញា។

ទោះជា​បែបនេះក្ដី ក្រុមហ៊ុន​មេរបស់​ TikTok ក៏បាន​ដាក់ពាក្យ​ប្ដឹង​តបត​ទៅនឹង​រដ្ឋបាល​លោក​ដូណាល់ត្រាំ ចំពោះ​ការ​ដាក់បម្រាម​ TikTok មិន​ឲ្យ​ប្រើនៅ​ក្នុង​សហរដ្ឋអាមេរិកផងដែរ។

ក្រុមហ៊ុន​លក់រាយ Walmart បាន​លើកឡើងថា ការទិញយក​TikTok នេះ នឹងអាចជួយ​ឲ្យ​ Walmart ទទួលបាន​អតិថិជន​កាន់តែច្រើន និង​កើនឡើង​ទីផ្សារ​អនឡាញ និង​ការ​ផ្សព្វផ្សាយ​នូវ​អាជីវកម្ម​របស់ខ្លួន។ តម្លៃហ៊ុន របស់ Walmart បាន​ហក់ឡើង ៦% ក្រោយពី​ការប្រកាសនេះ។

ស្ថាបនិក​ និងជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន ByteDance គឺលោក Zhang Yiming បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​មានការ​វិវឌ្ឍ​ទៅមុខ ក្នុងការ​ស្វែងរក​ដំណោះស្រាយចំពោះ​បញ្ហា ដែល​ក្រុមហ៊ុនត្រូវ​ប្រឈម​មុខ​ជាសកល ពិសេស​នៅក្នុង​សហរដ្ឋអាមេរិក និងឥណ្ឌា៕

None



អត្ថបទបន្ទាប់


ស្ត្រីដែលមានទ្រព្យច្រើនជាងគេបំផុតនៅចិន ទិញ​សញ្ជាតិ​អឺរ៉ុប​តាមរយៈ"លិខិតឆ្លងដែនមាស"

ឯកសារ​បែកធ្លាយ​បង្ហាញថា ស្ត្រីដែលមានទ្រព្យ​សម្បត្តិច្រើនជាងគេបំផុត​នៅ​ប្រទេសចិន ឈ្មោះ Yang Huiyan ទទួលបាន​សញ្ជាតិ​ជាពលរដ្ឋ​អឺរ៉ុប តាមរយៈ​…

សារព័ត៌មានជប៉ុន៖ នាយករដ្ឋមន្ត្រី Abe ចង់​លាលែងពីតំណែង

នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ិនហ្សូ អាបេ (Shinzo Abe) ចង់​លាលែង​ពីមុខតំណែងដោយសារហេតុផល​សុខភាព ។ នេះ​បើតាម​សេចក្ដី​រាយការណ៍ព័ត៌មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ