នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកទស្សនកិច្ចកម្ពុជា

តើនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកទស្សនកិច្ចកម្ពុជា បាននាំមកនូវជំនួយ និងការសន្សាអ្វីខ្លះ?


នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បាននិងកំពុងបំពេញដំណើរទស្សនកិច្ច៦ថ្ងៃនៅកម្ពុជា នៅអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ អំឡុងពេលទស្សនកិច្ចនេះ លោក លី ខឺឈាងក៏បានជួបជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៩ ខែវិច្ឆិកា ហើយភាគីចិន ក៏បានប្រកាសពីការផ្ដល់ជំនួយថ្មីបន្ថែមចំនួន ២០០លានយន់ ឬស្មើនឹងជាង ២៧លានដុល្លារ ដល់កម្ពុជា ក្នុងការជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា ព្រមទាំងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៨ផងដែរ។
តើនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកទស្សនកិច្ចកម្ពុជា បាននាំមកនូវជំនួយ និងការសន្សាអ្វីខ្លះ?

មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រីចិន ក៏បានថ្លែងសន្យានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែនដែរថា ក្នុងនាមជាមិត្តដែកថែបជាមួយកម្ពុជា ចិន នឹងបន្ដជួយកម្ពុជាឲ្យមានវឌ្ឍនភាពកាន់តែខ្លាំងក្លាថែមទៀត។

ក្រោយជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងជំនួបនេះ ឯកឧត្តម លី ខឺឈាង បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាទំនាក់ទំនងស៊ីជម្រៅលើគ្រប់វិស័យ និងបានសម្តែងនូវការរីករាយជាខ្លាំងដែលឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តម លី ខឺឈាង បានអះអាងថា ចិននឹងបន្តជួយកម្ពុជា ឱ្យមានវឌ្ឍនភាពបន្ថែមទៀត ដោយក្នុងនោះចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជាទៅលើវិស័យជារួម មានទឹកប្រាក់ចំនួន ២០០លានយ័ន្ដ ឬស្មើនឹងជាង២៧លានដុល្លារ សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា។ មិនតែប៉ុណ្ណោះ ចិននឹងបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា, បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន, ជួយដល់សកម្មភាពដោះមីន, ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា, ជួយការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ, ជួយដល់ការស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន និងជាពិសេសជួយកម្ពុជាក្នុងវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យផលិតផលកសិផលរបស់កម្ពុជាមានគុណភាពអាចនាំចេញទៅប្រទេសចិនស្របតាមកូតាដែលប្រគល់ជូន ក៏ដូចជាមានគុណភាពសម្រាប់នាំចេញទៅប្រទេសក្រៅផងដែរ។

បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៨ និងការសម្ពោធជានិមិត្តរូបចំនួន៣ផងដែរ គឺទី១.ពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿន រាជ ធានីភ្នំពេញ-ក្រុងព្រះសីហនុ។ ២-តំបន់គម្រោងបង្ហាញការបញ្ចេញកាបូនិច ខេត្តព្រះសីហនុ។ និង៣-វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។ ក្នុងចំណោម ឯកសារទាំង១៨ ដែលបានចុះហត្ថលេខានោះ ក៏មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន២ផងដែរ សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ ពីស្ពន់ទៅកំពង់ចាម។

សូមបញ្ជាក់ថា ឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីចិន នៅថ្ងៃទី ១០ ខែវិច្ឆិកា ក៏បាន អញ្ជើញជាអធិបតី ជាមួយនឹងឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិនអំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប ខណៈដែលនៅថ្ងៃទី១១ វិច្ឆិកា ឯកឧត្តម ក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២៥ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញផងដែរ៕




អត្ថបទបន្ទាប់


ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រាប់មេដឹកនាំអាល្លឺម៉ង់ថា គួរតែធ្វើការជាមួយគ្នានៅក្នុងគ្រាពិភពលោកកំពុងចលាចល

នៅក្នុងជំនួបទល់មុខគ្នាដ៏កម្រ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល ថា ប្រទេសទាំងពីរគួរតែសម្លឹងមើ…

កម្ពុជា​នឹងសង់ផ្លូវល្បឿនលឿនទី២ តម្លៃជាង១ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២៣

នៅទីបំផុតភាគីកម្ពុជា បានចុះហត្ថលេខាដើម្បីឈានទៅរកការចរចាបញ្ចប់កិច្ចព្រមព្រៀងសម្បទានលើគម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ជាមួយភាគី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ