ប្រទេសថៃ

តើច្បាប់ទាក់ទងនឹងតម្លាភាពធនាគាររបស់ថៃ ដែលនឹងចូលជាធរមាននៅឆ្នាំក្រោយ សំខាន់អ្វីខ្លះ?


មន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ច្បាប់តម្លាភាពធនាគារ ដែលជាច្បាប់គ្រប់គ្រងការផ្លាស់ប្តូរព័ត៌មានអំពីគណនីប្រាក់បញ្ញើរបស់ប្រជាជនក្នុងចំណោមប្រទេសហត្ថលេខី ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅឆ្នាំក្រោយ។ ច្បាប់នេះ ត្រូវបានមន្ត្រីក្រសួងហិរញ្ញវត្ថុដដែលនេះ អះអាងថា មានគោលបំណងលើកកម្ពស់ការប្រមូលចំណូលពន្ធរបស់ប្រទេសនានារបស់ប្រទេសថៃឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ថៃកំពុងរៀបចំច្បាប់ស្ដីពីតម្លៃភាពធនាគារ
ដោយ

លោក Lavaron Sangsnit អគ្គនាយកនៃអគ្គនាយកដ្ឋានចំណូលថៃ ដែលត្រូវបានស្រង់សម្ដីមកចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍បាននិយាយថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសេចក្តីព្រាងច្បាប់នេះ ក្រោយពីវាត្រូវបានផ្តួចផ្តើមចងក្រង ឡើងដោយសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលហៅកាត់ថា OECD។

សេចក្តីព្រាងច្បាប់នេះបានឆ្លងផុតដំណាក់កាលពិភាក្សាលើកដំបូងនៅក្នុងសភាតំណាងរាស្រ្តថៃរួចហើយ ប៉ុន្តែទម្រាំច្បាប់នេះឆ្លងកាត់ស្ថាប័ននិតិបញ្ញត្តិថៃរហូតដល់បីដំណាក់កាល ហើយពង្រាងច្បាប់នេះត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅឆ្នាំ ២០២៤ខាងមុខ។

នៅក្រោមគោលការណ៍នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បន្ទាប់ពីពង្រាងច្បាប់នេះត្រូវបានផ្តល់សច្ចាប័ន ប្រទេសហត្ថលេខីនានានឹងចែករំលែកព័ត៌មានអំពីគណនីប្រាក់បញ្ញើរបស់បុគ្គលម្នាក់ៗក្នុងចំណោមប្រទេសរវាងគ្នាទៅវិញទៅមក។

សម្រាប់ប្រទេសថៃ នៅពេលដែលច្បាប់នេះចូលជាធរមាន ប្រជាជនថៃ ដែលមានគណនីបញ្ញើក្នុងប្រទេសហត្ថលេខីទាំងនេះ នឹងមានព័ត៌មានគណនីធនាគាររបស់ពួកគេផ្ញើទៅអគ្គនាយកដ្ឋានចំណូលថៃ ដើម្បីពិនិត្យទាក់ទងនឹងការបង់ពន្ធ។

ការអនុវត្តដូចគ្នានេះក៏នឹងត្រូវអនុវត្តចំពោះជនបរទេសមកពីប្រទេសហត្ថលេខី ដែលមានគណនីប្រាក់បញ្ញើនៅប្រទេសថៃផងដែរ។

លោក Lavaron បាននិយាយថា អគ្គនាយកដ្ឋាននឹងពិភាក្សាជាមួយភ្នាក់ងារក្នុងស្រុកអំពីរបៀបរៀបចំសម្រាប់ការអនុវត្តច្បាប់នេះ។

លោកបាននិយាយថា លោកជឿជាក់លើកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលជាសមាជិកនៃអង្គការ OECD ហើយក៏រំពឹងថា ច្បាប់នេះនឹងត្រូវបានពង្រីកដើម្បីគ្របដណ្តប់ទ្រព្យសម្បត្តិផ្សេងទៀត ខណៈដែលអង្គការ OECD បានកំពុងជំរុញឱ្យមានកំណែទម្រង់ប្រព័ន្ធពន្ធជាសកលផងដែរ។




អត្ថបទបន្ទាប់


តើ EU នឹងដោះស្រាយបញ្ហាច្បាប់ឧបត្ថម្ភធនរបស់អាមេរិក និងផែនការឈប់ប្រើប្រាស់រថយន្ដប្រើប្រេងដោយរបៀបណា?

ព័ត៌មាន
ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យ ទី៥ ខែមីនាថា លោកស្រីប្តេជ្ញាចិត្តប្រឆាំងនឹងបញ្ហាប្រឈមទា…

តើវិស័យផលិតបន្ទះឈីបរបស់ចិនត្រូវការអ្វីថែមទៀត ដើម្បីទប់ទល់ការរឹតត្បិតពីអាមេរិក?

ព័ត៌មាន
អ្នកដើរតួសំខាន់ៗក្នុងវិស័យឧស្សាហកម្មបានលើកឡើងថា ប្រទេសចិនគ្រោងនឹងពង្រីកវិស័យផលិតបន្ទះឈីបដ៏ទំនើបៗរបស់ខ្លួនក្នុងគោលបំណងដើម្បីទប់ស្កាត់ការ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ