មេដឹកនាំវៀតណាម

តើប្រធានាធិបតីវៀតណាមថ្មីធ្លាប់មានរឿងចម្រូងចម្រាសអ្វីខ្លះ មុនទទួលបានការតែងតាំងតំណែងកំពូលមួយនេះ?


សភាឯកបក្សរបស់ប្រទេសវៀតណាមបានសម្រេចជ្រើសរើសលោក តូ ឡឹម (To Lam) រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឱ្យធ្វើជាប្រធានាធិបតីវៀតណាមថ្មី បន្ទាប់ពីអ្នកអង្គុយលើកៅអីបានរបូតដំណែងជាបន្តបន្ទាប់ នៅក្នុងការផ្លាស់ប្តូរមួយដែលអ្នកវិភាគមើលឃើញថា ជាជំហានមួយនៃការផ្លាស់ប្តូរនយោបាយរបស់ប្រទេសនេះ។ តើប្រធានាធិបតីវៀតណាមថ្មីធ្លាប់មានរឿងចម្រូងចម្រាសអ្វីខ្លះ មុនទទួលបានការតែងតាំងតំណែងកំពូលមួយនេះ?
មេដឹកនាំវៀតណាម
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ថា ក្នុងនាមជាប្រមុខដឹកនាំក្រសួងសន្តិសុខសាធារណៈ លោក តូ ឡឹម ដែលមានវ័យ៦៦ឆ្នាំ គឺជាតួអង្គដ៏សំខាន់នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ ប៉ុន្តែត្រូវបានអ្នក​រិះគន់​មើល​ឃើញថា ជាយន្តការមួយនៃការចាត់ការ និងដោះស្រាយជម្លោះនយោបាយផ្ទៃក្នុងនៃ​បក្សកុម្មុយ​នីស្ត​វៀតណាម។

បន្ទាប់ពីទទួលបានការតែងតាំងដោយសភា លោក ឡឹម បានប្រាប់សមាជិកសភាថា លោកនឹងបន្តការ​តស៊ូ​ប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនថែមទៀត ប៉ុន្តែទោះជាយ៉ាងណា លោកត្រូវបាន​គេកត់​ត្រានូវរឿងរ៉ាងចម្រូងសម្រាសមួយចំនួន។ នៅក្នុងឆ្នាំ២០២១ កន្លងទៅ មេចុងភៅដ៏ល្បី​ឈ្មោះ​មួយរូប គឺលោក នូស្រេត ហ្គុក ( Nusret Gokce ) ដែលត្រូវបានគេស្គាល់ជាសាធារណៈថា សល់ បេ (Salt Bae) បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីការចម្អិនអាហាររបស់លោកជូនលោក ឡឹម គឺសាច់​អាំង​ស្រោបមាស នៅភោជនីយដ្ឋាននាទីក្រុងឡុងដ៏ ខណៈដែលប្រទេសវៀតណាម​ស្ថិតក្រោមចំណាត់​ការ​បិទប្រទេសប្រឆាំងនឹងមេរោគកូវីដ-១៩។

ក្រោយពេលវីដេអូនេះត្រូវគេចែកចាយព្រោងព្រាត លោក សល់ បេ ក៏បានលុបវីដេអូនោះចោល ប៉ុន្តែអ្នកលក់គុយទាវជនជាតិវៀតណាមម្នាក់​ដែលបាន​បង្ហោះវីដេអូរបស់លោក Salt Bae ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល​ប្រាំឆ្នាំពីបទ ​ការ​ឃោសនាប្រឆាំងនឹងរដ្ឋ។

ជាមួយគ្នានេះ លោក ឡឹម ត្រូវបានគេដឹងថា គឺជាអ្នកដឹកនាំករណីដ៏ល្បីមួយកើតឡើងនៅក្នុងឆ្នាំ ២០១៧ នៅពេលដែលកងកម្លាំងសេវាសន្តិសុខរបស់វៀតណាម ត្រូវបានចោទប្រកាន់ថា បានអនុវត្ត​វិធានការមិនធម្មតាលើការនាំខ្លួននាយកប្រតិបត្តិធុរកិច្ចវៀតណាមម្នាក់ពីប្រទេសអាល្លឺម៉ង់ តាមរយៈ​ស្លូវ៉ាគី រហូតធ្វើឲ្យមានភាពល្អក់កករខាងការទូតមួយរយៈជាមួយនឹងអាល្លឺម៉ង់។

នេះគឺជាសាវតាត្រួសៗដែលពាក់ព័ន្ធនឹងមេដឹកនាំវៀតណាមថ្មី ខណៈដែលគេដឹងថា មកទល់ពេលនេះ​នៅក្នុងប្រទេសវៀតណាម ប្រធានាធិបតី គឺជាជនកំពូលមួយរូបនៅក្នុងចំណោមឥស្សរជនកំពូលៗ ដែល​​កំពុងកាន់តំណែងសំខាន់នៅក្នុងការទ្រទ្រង់សសរស្តម្ភដឹកនាំវៀតណាមទាំង៤រូប គឺអគ្គលេខា​ធិការ​បក្សកុម្មុយនីស្ត ប្រធានាធិបតី ប្រធានសភា និងនាយករដ្ឋមន្រ្តី។

លោក ខាល ថេយ័រ (Carl Thayer) សាស្ត្រាចារ្យកិត្តិយសមួយរូបនៅអូស្រ្តាលី បាននិយាយថា ជម្លោះ​នយោបាយត្រូវបានគេរំពឹងថា នឹងធូរស្រាលជាបណ្ដោះអាសន្នក្រោយការបោះឆ្នោតតែងតាំងលោក ឡឹម៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អាកាសយានដ្ឋានឌូបៃ រំពឹងទទួលបានអ្នកដំណើរជាង១០០លាននាក់ នៅត្រឹមឆ្នាំ២០២៧

នាយកប្រតិបត្តិអាកាសយានដ្ឋានក្រុងឌូបៃ លោក ផូល គ្រីហ្វហ្វ៊ីត (Paul Griffiths) មានសុទិដ្ឋិនិយមខ្ពស់ជាមួយការបង្ហាញក្តីរំពឹងថា ចរាចរអ្នកដំណើរ…

តើបំណុលខូចនៅវៀតណាមបច្ចុប្បន្នមានស្ថានភាពបែបណា និងមានទំហំប៉ុន្មាន?

បំណុលមិនដំណើរការ ឬបំណុលខូចបានក្លាយជាបញ្ហាឈឺក្បាលវិលមុខជាថ្មីសម្រាប់ឧស្សាហកម្មធនាគារនៅវៀតណាម បន្ទាប់ពីបំណុលខូចបានកើនឡើងមកវិញក្នុងត្រីមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ