អារ៉ាប៊ីសាអ៊ូឌីត-កូរ៉េខាងត្បូង

តើកិច្ចព្រមព្រៀងវិនិយោគតម្លៃ ៣០ពាន់លានដុល្លារ រវាងអារ៉ាប៊ីសាអ៊ូឌីត និងក្រុមហ៊ុនកូរ៉េខាងត្បូង គ្របដណ្ដប់លើវិស័យអ្វីខ្លះ?


ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានចុះកិច្ចព្រមព្រៀងវិនិយោគដែលមានតម្លៃប្រហែល ៣០ពាន់លានដុល្លារជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងធំៗមួយចំនួន ដែលផ្តោតលើវិស័យជាច្រើន ជាពិសេសគឺការសាងសង់រោងចក្រអ៊ីដ្រូសែនដែលមិនប៉ះពាល់ដល់បរិស្ថាន។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅចំពេលដែលរជ្ជទាយាទអារ៉ាប៊ី សាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ Asharq របស់អារ៉ាប៊ី សាអ៊ូឌីត។
អារ៉ាប៊ី សាអ៊ូឌីត និងក្រុមហ៊ុនកូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងតម្លៃ ៣០ពាន់លានដុល្លារ

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងរួមមានដូចជា ក្រុមហ៊ុន Samsung C&T Corp និង POSCO Holdings Inc ជាដើម បានចុះកិច្ចព្រមព្រៀងជាង ២០ចំណុច ជាមួយភាគីអារ៉ាប៊ី សាអ៊ូឌីត លើវិស័យជាច្រើនដូចជា កិច្ចសហប្រតិបត្តិការថាមពល ផ្លូវដែក គីមី ឱសថ និងហ្គេមជាដើម។

គួរកត់សម្គាល់ឃើញថា ក្នុងចំណោមកិច្ចព្រមព្រៀងទាំងនេះ ក្រុមហ៊ុន Korea Electric Power Corp និងក្រុមហ៊ុនកូរ៉េ ៤ផ្សេងទៀត បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយមូលនិធិវិនិយោគសាធារណៈរបស់ អារ៉ាប៊ី សាអ៊ូឌីត ក្នុងការសាងសង់ និងប្រតិបត្តិការរោងចក្រអ៊ីដ្រូហ្សែន និងអាម៉ូញាក់ ក្នុងប្រទេសអារ៉ាប់មួយនេះផងដែរ។ ហើយបើយោងតាមប្រភពដែលដឹងពីកិច្ចព្រមព្រៀងនេះបានបង្ហើបថា គម្រោងនេះគិតជាទឹកប្រាក់មានតម្លៃប្រហែល ៦,៥ពាន់លានដុល្លារ។

រោងចក្រនេះ នឹងអាចផលិតអ៊ីដ្រូសែនបៃតង និងអាម៉ូញាក់ ប្រមាណ ១,២លានតោនក្នុងមួយឆ្នាំ។ ការសាងសង់រោងចក្រនេះ នឹងធ្វើឡើងពីឆ្នាំ២០២៥ ដល់ ២០២៩ និងប្រតិបត្តិការរយៈពេល ២០ឆ្នាំ។ នេះបើតាមការចុះផ្សាយសារព័ត៌មានកូរ៉េ Yonhap។

ចំណែកកិច្ចព្រមព្រៀងដ៏ធំមួយទៀត គឺរវាងក្រុមហ៊ុន Hyundai Rotem ជាមួយប្រទេសអារ៉ាប៊ី សាអ៊ូឌីត លើគម្រោងផ្លូវដែក ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច និងទីក្រុងវៃឆ្លាត NEOM តម្លៃ ៥០០ពាន់លានដុល្លាររបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនកូរ៉េ S-oil Corp ដែលក្រុមហ៊ុនអារ៉ាប៊ី សាអ៊ូឌីត Saudi Arabian oil Co ឬ Saudi Aramco មានចំណែកភាគហ៊ុនកាន់កាប់ធំបំផុតនោះ បានឱ្យដឹងថា ខ្លួនក៏គ្រោងវិនិយោគប្រមាណ ៧ពាន់លានដុល្លារផងដែរ នៅរោងចក្រ Ulsan ក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីផលិតនូវផលិតផលឥន្ធនៈគីមី ដែលមានតម្លៃកាន់តែខ្ពស់៕

ការកំរិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការងារ សម្រាប់ការចូលធ្វើការគឺមិនត្រូវអាយុតិចជាង១៥ ឆ្នាំទេ ។

ក្នុងនោះក៏ករណីដែលមានអាយុក្រោយ​១៥ឆ្នាំដែរ ដែលអាចចូលធ្វើបាន​ គឺមានសេដ្ឋកិច្ច មិនទាន់លូតលាស់ ហើយមនុស្សដែលមានអាយុ១៤ ឆ្នាំអាចចូលធ្វើបាន សម្រាប់ប្រទេសកម្រិកត្រឹម ១៤ ឆ្នាំបាន មានហេតុផល ២ យ៉ាងគឺ

ទី ១ ដើម្បីធ្វើឲមានលទ្ធភាពភាពចញ្ចឹមជិវិត

ទី ២ ការបោះបង់សិទ្ធរបស់ខ្លួនក្នុងការប្រើប្រាសស់បទបញ្ញាត្តិនេះចាប់កាលបរិច្ចេទដែលបានប្រកាសរួចមក។

សូមបញ្ជាក់ដែលថាសម្រាប់អាយុអប្បរមាដែលអាចឲចូលបំរើក្នុងរបរការងារបានត្រូវកំរិតមិនឲតិចជា ១៨ ឆ្នាំឡើយ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ប្រធានាធិបតីពូទីន បញ្ជាគ្រប់គ្រងតម្លៃរថយន្តឱ្យបាន ខណៈទីផ្សារលក់រថយន្ដដាំក្បាលចុះខ្លាំង

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានជំរុញឱ្យរដ្ឋាភិបាលរបស់លោក ត្រូវគ្រប់គ្រងទីផ្សារតម្លៃរថយន្តឱ្យបាន ខណៈការលក់រថយន្តក្នុងស្រុកនៅឆ្នាំន…

ហ្វតតេ ដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាថ្មី ដើម្បីបង្ហាញពីការវិវឌ្ឍដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ

ក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេនៅកម្ពុជាហ្វតតេ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដាក់បង្ហាញនិមិត្តសញ្ញាថ្មី ជាមួយនឹងពាក្យស្លោកថ្មី «រស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ