ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

គ្រឹះស្ថានអប់រំឯកជនកំពុងរងទុក្ខ​កាន់តែច្រើន ក្រោយស្ថានភាព​​កូវីដ-១៩រាតត្បាត​អូសបន្លាយយូរ


នៅក្រោយពេលមានព្រឹត្តិការណ៍២០កុម្ភៈមក សាលារៀនឯកជនកាន់តែច្រើនជួបវិបត្តិកាន់តែខ្លាំងឡើង ដោយសារតែកូវីដ-១៩បានរីករាលដាលខ្លាំង និងអូសបន្លាយពេលយូរ ហើយមកទល់ពេលនេះ នៅមិនទាន់មានពន្លឺថា សាលារៀនអាចនឹងបើកឡើងវិញនៅពេលនៅឡើយទេ។ ក្រុមម្ចាស់សាលារៀនឯកជនជាច្រើនបានអះអាងថា ចំណូលរបស់សាលាមានការធ្លាក់ចុះកាន់តែខ្លាំង ហើយបើទោះបីនៅបន្ដរៀនអនឡាញក្ដី តែប្រាក់ចំណូលដែលបានមក គឺមិនគ្រប់គ្រាន់ក្នុងការចំណាយនោះទេ។
បុគ្គលិកសាលារៀនកំពុងចាញ់សម្លាប់់មេរោគ
ដោយ

បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានអូសបន្លាយជាងមួយឆ្នាំមកនេះ អាជីវកម្មស្ទើរគ្រប់វិស័យ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅឆ្នាំនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅជិត១ខែ ដែលបានធ្វើឲ្យស្ថានភាពអាជីវកម្មទាំងកាន់ដុនដាបមួយកម្រិតទៀត។

ឧកញ៉ា ប៉ិច បូឡែន ជា សហស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានប្រាប់ខេមបូណូមីសថា នៅក្នុងដំណាក់កាលនេះ សម្រាប់សាលាឯកជនដែលនៅរាជធានីភ្នំពេញ អាចនៅមានដំណើរការច្រើនដែរ ដោយសារមានការរៀបចំឲ្យសិស្សសិក្សាតាមប្រព័ន្ធអនឡាញ ប៉ុន្ដែសាលាតាមខេត្តវិញ បានផ្អាកដំណើរការជាង ៥០%ទៅហើយ។

ឧកញ៉ា ប៉ិច បូឡែន បានបន្ថែមថា បើទោះសាលាមួយចំនួន រួមទាំងសាលាវេសឡាញរបស់លោក នៅតែបន្តបើកដំណើរការក្តី តែចំណូលដែលបានពីការបង់ថ្លៃសិក្សារបស់សិស្សតាមប្រព័ន្ធអនឡាញនេះ មិនអាចទូទាត់នឹងការចំណាយរបស់សាលាបានទេ ដែលតម្រូវឲ្យសាលាត្រូវតែបង្ខំចិត្តកាត់ប្រាក់បៀវត្សរ៍របស់គ្រូ និងបុគ្គលិក ២០ទៅ៥០% ទើបអាចទប់ទល់បាន។

ជុំវិញនឹងបញ្ហានេះដែរ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េង លី អគ្គនាយកក្រុមហ៊ុន ម៉េង លី ជេគួច គ្រុប ដែលមានប្រតិបត្តិការសាលាអន្តរទ្វីបអាមេរិកកាំង ក៏បានបញ្ជាក់ដែរថា រលកឆ្លងកូវីដ-១៩ទី៣ បានធ្វើឲ្យស្ថានភាពសាលារបស់លោក ក៏ដូចជាសាលាឯកជនជាច្រើនទៀត រងគ្រោះកាន់តែធ្ងន់ធ្ងរ ដោយចំណូលរបស់ក្រុមហ៊ុន សម្រាប់សាលាចំណេះទូទៅត្រូវបាត់បង់ប្រមាណជាង៥០% ខណៈដែលសាលាភាសាបរទេសបាត់ចំណូលស្ទើរ១០០%ទៅហើយ។

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េង លី បានបន្ថែមថា បើសិនជាស្ថានភាពនេះ នៅតែបន្តអូសបន្លាយនោះ សាលាឯកជននឹងអាចត្រូវបិទទ្វារជាបន្តបន្ទាប់មិនខាន។

ដោយឡែក​ បើងាកទៅមើលវិស័យអប់រំឯកជន កម្រិតឧត្តមសិក្សាវិញ ហាក់ប្រសើរជាង វិស័យអប់រំចំណេះទូទៅ និងភាសាបរទេសបន្តិច ដោយលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បានអះអាង ការដំណើរការសិក្សាតាមប្រព័នអនឡាញរបស់វិទ្យាស្ថាន គឺដំណើរការបានយ៉ាងប្រសើរ ដោយមាននិស្សិតបាននិងកំពុងសិក្សាជាង៩០%ទៅហើយ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម​គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថាន​វ៉ាន់ដាគណនេយ្យ បានបញ្ជាក់ប្រាប់ក្រុម​ការងារខេមបូណូមីសដែរថា សមាជិករបស់​សមាគមជាង ១០០គ្រឹះស្ថាន នៅតែបន្តការបង្រៀនសិស្សនិស្សិតតាមប្រព័ន្ធអនឡាញដដែល ដោយបណ្ឌិត ហេង វ៉ាន់ដា បញ្ជាក់ថា នៅឆ្នាំនេះថ្វីត្បិតតែកម្ពុជានៅតែរងគ្រោះដោយសារកូវីដ-១៩ពិតមែន តែដោយសារធ្លាប់មានបទពិសោធន៍ឆ្នាំមុនរួចហើយ ដូចនេះលោកយល់ថា គ្រឹះស្ថានអប់រំឯកជនទាំងអស់អាចមានលទ្ធភាពទ្រទ្រង់បាន តាមរយៈការធ្វើកម្ចីពីធនាគារ ។

សូមជម្រាបថា ក្រសួងអប់រំ បានចាប់ផ្តើមដាក់ឲ្យដំណើរការការសិក្សាពីចំងាយ ឬការសិក្សាតាមប្រព័ន្ធអនឡាញតាំងឆ្នាំមុនមកម្ល៉េះ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ មកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញមានការបញ្ជាក់ជូនពីខាងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ថាតើសាលារៀននឹងត្រូវបើកឡើងវិញពេលណានៅឡើយទេ ព្រោះថានៅមួយរយៈមកនេះកូវីដ-១៩បាននិងកំពុងលុកលុយខ្លាំងនៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងនាំចេញប្រេងឆៅ​ក្នុងរង្វង់​៣០ម៉ឺនបារែល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅក្នុងខែឧសភា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលអះអាងថា បើមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងនាំចេញដំណក់ប្រេងឆៅលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងខែ…

សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ កំពុងត្រូវបានបង្អាក់ដោយសារកូវីដ-១៩ផ្ទុះរាលដាលជាថ្មី

ព័ត៌មាន
ផលប៉ះពាល់នៃរលកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយពេលយូរមកហើយនោះ បានបន្ដបង្អាក់ដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចបណ្តាប្រទេសនៅតំបន់អាស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ